ព័ត៌មានអន្តរជាតិ

ចិនព្រមាន អាមេរិកបញ្ហា កិច្ចពិភាក្សាសេដ្ឋកិច្ច ជាមួយនឹង កោះតៃវ៉ាន់

បរទេស៖នៅថ្ងៃអង្គារនេះប្រទេសចិនបានធ្វើការ ព្រមានចំៗទៅលើសហរដ្ឋអាមេរិកថា នឹងកើតឡើងនូវការខូចខាតធ្ងន់ធ្ងរ ចំពោះទំនាក់ទំនងរបស់ ពួកគេទាំងពីរប្រសិន បើអាមេរិកមិន ព្រមដកខ្លួនចេញពីកិច្ចប្រជុំសេដ្ឋកិច្ចជាមួយនឹងកោះតៃវ៉ាន់ដែល រំពឹងថានឹងមានការចូលរួម ពីមន្ត្រីជាន់ខ្ពស់អាមេរិកនោះ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានទទូចដល់សហរដ្ឋអាមេរិកនៅឯសន្និសីទកាសែតប្រចាំថ្ងៃមួយថា អាមេរិកគួរតែបញ្ឈប់ នូវរាល់ទម្រង់នៃការដោះដូរជាផ្លូវការជាមួយកោះតៃវ៉ាន់ដើម្បីចៀសវាង ការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកនិងសន្តិភាពនិងស្ថិរភាព ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ផងដែរ។

សារព័ត៌មាននៃកោះតៃវ៉ាន់បានរាយការណ៍ថា អនុរដ្ឋលេខាធិការសហរដ្ឋអាមេរិកដែលទទួលបន្ទុកកិច្ចការងារសេដ្ឋកិច្ចថាមពលនិងបរិស្ថាន លោក Keith Krach គ្រោងនឹងធ្វើទស្សនកិច្ចនៅកោះនេះនៅចុងសប្តាហ៍នេះសម្រាប់កិច្ចពិភាក្សា សេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយរដ្ឋាភិបាលតៃវ៉ាន់៕

ប្រែសម្រួល៖ស៊ុនលី

To Top
×