ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្រោយធ្វើសកម្មភាពឆក់ខ្សែកលើស្ត្រីរងគ្រោះ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចម្តុំផែថ្ម ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ រួមមានឈ្មោះលាង តៃទី ភេទប្រុស...
តាកែវ ៖ បុរសជាប្តី ដោយសារអំណាចភ្លើងប្រច័ណ្ឌ បានកាប់ប្រពន្ធ ដែលធ្លាប់តែដេកឱប ជាប់ដើមទ្រូង របស់ខ្លួន ចំនួន៤ពូថៅ បណ្ដាលឲ្យរងរបួស ជាទំងន់ហើយរត់ទៅចងក សំលាប់ខ្លួនឯង ។ ហេតុការណ៍ដ៏គួឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅម៉ោង៣រំលងអាធ្រាត ថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ ២០២០ ចំណុចភូមិត្រពាំងរំពាក់ ឃុំត្រាំកក់...
ភ្នំពេញ ៖ លោក កឹមសុខា និងភរិយា ព្រមទាំងសហការី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានចូលរួមជាមួយពុទ្ធបរិស័ទ ក្នុងពិធីកាន់បិណ្ឌ២ តាមប្រពៃណីជាតិខ្មែរ នៅវត្តក្នុងខេត្តកណ្តាល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ដែលបានចែកឋានកន្លងទៅ ។ ក្នុងឱកាសនេះដែរ លោកក៏សូមឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រៃ សូមឲ្យកម្ពុជា និងប្រជាពលរដ្ឋខ្មែរ...
ពោធិសាត់ ៖ ជនបង្កហឹង្សាម្នាក់ ហើយត្រូវជាបងបង្កើត របស់ជនរងគ្រោះ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលក្បាលត្រាច ធ្វើការឃាត់ខ្លួន តាមបណ្តឹងរបស់ជនរងគ្រោះ និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តនៅថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២០ ពីបទហឹង្សាដោយចេតនា កាលពីថ្ងៃទី ៣ ខែ កញ្ញា...
ភ្នំពេញ ៖ “យើងត្រូវសិក្សា ពីរបៀបរៀនរស់ក្នុងពិភពលោកបច្ចុប្បន្ននេះ …. មិនត្រូវភ្លេចទេថា សម័យបច្ចុប្បន្ននេះ ទំនាក់ទំនងសេដ្ឋកិច្ច គាំទ្រទំនាក់ទំនងនយោបាយ” ។ នេះជាប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាសម័យប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ដែលលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន...
ម៉ូស្គូ៖ ក្រុមហ៊ុនថាមពល Rosneft បានបដិសេធការចោទប្រកាន់ ដែលថាខ្លួនបាននាំចេញផលិតផល ប្រេងទៅកាន់កូរ៉េខាងជើង នៅចន្លោះឆ្នាំ ២០១៨ និង ២០១៩ ទោះបីមានការដាក់ទណ្ឌកម្មអន្តរជាតិ ទៅលើទីក្រុងព្យុងយ៉ាងក៏ដោយ។ ក្រុមហ៊ុនស្រាវជ្រាវសន្តិសុខអន្តរជាតិ ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកឈ្មោះ Kharon បានអះអាងនៅក្នុងរបាយការណ៍កាលពីដើមសប្តាហ៍នេះថា កូរ៉េខាងជើងទទួលបាន ផលិតផលប្រេងមានតម្លៃប្រមាណ ២៤,៨ លានដុល្លារពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៩...
បរទេស៖ លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានការណ៍មេរោគកូវីដ១៩ បាននិយាយ នៅថ្ងៃព្រហស្បតិ៍ទី ៣ ខែកញ្ញាថា អ្នកទោសម្នាក់ប្រហែល ជាបានធ្វើតេស្តិ៍វិជ្ជមានចំពោះមេរោគនេះ ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោកបានបន្ថែមទៀតថា ការធ្វើតេស្តនេះបានរកឃើញ...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុម័តលើ “សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ”។ មូលបត្ររដ្ឋ គឺជាឧបករណ៍ហិរញ្ញវត្ថុសំខាន់មួយ សម្រាប់បម្រើឲ្យរាជរដ្ឋាភិបាល ក្នុងការកៀរគរហិរញ្ញប្បទាន ទាំងក្នុងស្រុក និងក្រៅស្រុក ពីវិស័យឯកជនសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នៅឆ្នាំ១៩៩៣ ដែលជាឆ្នាំដំបូងនៃការចាប់ផ្តើម ខ្ចីឥទានសម្បទានពីដៃគូ អភិវឌ្ឍន៍ក្រៅប្រទេសមក...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថាលោកបានត្រៀមខ្លួនធ្វើការជាមួយសមភាគីរុស្ស៊ីរបស់លោកគឺលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងជាមួយសហគមន៍អន្តរជាតិ ដើម្បីការពារយ៉ាងរឹងមាំនូវជ័យជំនះនៃសង្គ្រាមលោកលើកទី ២ (WWII) ក៏ដូចជាយុត្តិធម៌អន្តរជាតិ។ នៅក្នុងការផ្លាស់ប្តូរសារជាមួយលោកពូទីន ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការទទួលបានជ័យជំនះនៃសង្គ្រាមលោកលើកទី ២ លោកស៊ីបានរំលឹកថានៅថ្ងៃដដែលកាលពី ៧៥ ឆ្នាំមុនជ័យជំនះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមរបស់សហភាពសូវៀតប្រឆាំងនឹងជប៉ុន បានកត់សម្គាល់នូវជ័យជំនះចុងក្រោយនៃសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសទាំអស់ ត្រូវអនុញ្ញាតឲ្យកម្មករកម្មករ និយោជិតរបស់ខ្លួន ឈប់សម្រាក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចំនួនបីថ្ងៃ (១៦-១៨) ខែកញ្ញា ឆ្នាំ២០២០ ដោយមានប្រាក់ឈ្នួល។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា “សូមលោក លោកស្រី...