ព័ត៌មានជាតិ

លោក កឹម សុខា ទៅវត្តនៅខេត្តកណ្តាល នាឱកាស បិណ្ឌ២

ភ្នំពេញ ៖ លោក កឹមសុខា និងភរិយា ព្រមទាំងសហការី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានចូលរួមជាមួយពុទ្ធបរិស័ទ ក្នុងពិធីកាន់បិណ្ឌ២ តាមប្រពៃណីជាតិខ្មែរ នៅវត្តក្នុងខេត្តកណ្តាល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ដែលបានចែកឋានកន្លងទៅ ។

ក្នុងឱកាសនេះដែរ លោកក៏សូមឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រៃ សូមឲ្យកម្ពុជា និងប្រជាពលរដ្ឋខ្មែរ មានសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសចៀសផុតពីជំងឺរាតត្បាតកូវីដ ១៩ ៕

To Top