ព័ត៌មានជាតិ

ប្តីកាប់ប្រពន្ធ ៤ពូថៅ ព្រោះប្រច័ណ្ឌ ហើយរត់ទៅចងក សំលាប់ខ្លួន

តាកែវ ៖ បុរសជាប្តី ដោយសារអំណាចភ្លើងប្រច័ណ្ឌ បានកាប់ប្រពន្ធ ដែលធ្លាប់តែដេកឱប ជាប់ដើមទ្រូង របស់ខ្លួន ចំនួន៤ពូថៅ បណ្ដាលឲ្យរងរបួស ជាទំងន់ហើយរត់ទៅចងក សំលាប់ខ្លួនឯង ។ ហេតុការណ៍ដ៏គួឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅម៉ោង៣រំលងអាធ្រាត ថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ ២០២០ ចំណុចភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ខេត្តតាកែវ ។

យើងតាមរបាយការណ៍ សមត្ថកិច្ចស្រុកត្រាំកក់ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សែប បូណារ៉ា អាយុ៤៩ឆ្នាំ ទីលំនៅភូមិឃុំកើត ហេតុខាងលើ មានមុខរបរយោធា នៅវរះ312 កងពលតូចលេខ31 បានធ្វើអត្តឃាតខ្លួនឯង ដោយយកក្រម៉ាចងក និងបង្អួចផ្ទះ បណ្ដាលអោយស្លាប់ភ្លាមៗ ។ មូលហេតុដោយមានទំនាស់ ជាមួយប្រពន្ទ(ប្រចណ្ឌ័)។

របាយការណ៍ សមត្ថកិច្ចបានបន្តថា មុនធ្វើអត្តឃាត បុរសខាងលើ បានយកពូថៅកាប់ទៅលើប្រពន្ទចំនួន04ពូថៅ ចំកបួសធ្ងន់ ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យក្រុងដូនកែវ បានទាន់ពេលវេលា និងមិនគ្រោះថ្នាក់ដល់អាយុជីវឹតនោះទេ ។

បន្ទាប់ពីកើតហេតុ មន្រ្តីផ្នែកជំនាញបច្ចេកទេសខេត្ត ស្រុកនិងសមត្តកិច្ចពាក់ពន្ធ័ បានចុះពិនិត្យកន្លែងកើតហេតុ និងសាកសពឃើញថា សាកសពបានចងក សម្លាប់ខ្លួនដោយខ្លួនឯងប្រាកដមែន ៕

To Top