ប៉េកាំង៖ ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកនៅថ្ងៃពុធម្សិលមិញនេះបានទទូចដល់ភាគីសហរដ្ឋអាមេរិក ឱ្យលុបចោលការរឹតត្បិតដោយមិនសមហេតុផលលើបុគ្គលិកការទូត និងកុងស៊ុលចិន។ ស្ថានទូតបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ដោយមានលេសនៃការធ្វើបដិវត្តទៅវិញសហរដ្ឋអាមេរិក បានដាក់កម្រិត និងការរាំងស្ទះមិនសមហេតុផល ចំពោះបុគ្គលិកការទូត និងកុងស៊ុលចិន” ។ ស្ថានទូតបានឲ្យដឹងទៀតថា “រឿងនេះបានជាន់ឈ្លីទាំងស្រុងលើអនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងការទូត និងអនុសញ្ញាក្រុងវីយែន ស្តីពីទំនាក់ទំនងកុងស៊ុល ហើយប្រទេសចិនប្រឆាំងដាច់ខាតចំពោះវា” ៕ ដោយ ឈូក បូរ៉ា
យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលចែកទឹកបរិសុទ្ធ កម្ពុជា ដល់ប៉ូលិសចរាចរណ៍ ទូទាំងប្រទេស តាំងពីដើមខែសីហាមក ទទួលបានការសាទរ ពីសាធារណជន។ «ទឹកចិត្តកម្ពុជា» គឺជាយុទ្ធនាការ ដែលផ្តួចផ្តើមឡើង ដោយទឹកបរិសុទ្ធកម្ពុជា ក្នុងគោលបំណង ចូលរួមបរិច្ចាគ ត្រឡប់ទៅសង្គមវិញ ក្រោយមើលឃើញថា មន្រ្តីនគរបាល តែងធ្វើការយ៉ាង សស្រាក់សស្រាំមិនថាថ្ងៃយប់ ដូច្នេះត្រូវធ្វើអ្វី ដើម្បីតបស្នងសងគុណ...
ភ្នំពេញ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានចាត់ទុកការស្រាវជ្រាវ និងចងក្រងឯកសាររបាំព្រះរាជ ទ្រព្យឬរបាំក្បាច់បុរាណ គឺជាការអភិរក្សកេរ្តិ៍ដំណែល សិល្បៈដ៏ពិសិដ្ឋដែលដូនតាខ្មែរបានបន្សល់ទុកឲ្យកូនចៅគ្រប់ជំនាន់ និងមនុស្សជាតិ។ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមស្រាវជ្រាវនិងចងក្រងរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោកស្រីម៉ែន សំអន បានបញ្ជាក់ថា ការចងក្រងឯកសាររបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ គឺជាការអភិរក្ស...
ភ្នំពេញ ៖ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា ស្ថានស្ថានទូតជប៉ុន ប្រចាំកម្ពុជា នឹងបេីកដំណេីការផ្ដល់ទិដ្ឋាការឡេីងវិញ សម្រាប់ប្រជាជនកម្ពុជា។ តាមរយៈវីដេអូរបស់ឯកអគ្គរាជទូតជប៉ុនជាង១នាទី បង្ហោះក្នុងហ្វេសប៊ុកទូតនារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា “នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថានទូតជប៉ុននឹងបេីកដំណេីរការផ្ដល់ទិដ្ឋាការ ឡេីងវិញសម្រាប់ប្រជាជនកម្ពុជា ដែលមានគម្រោង...
ភ្នំពេញ ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ មានបើកកិច្ចប្រជុំត្រួតពិនិត្យការ អនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែសីហា និងទិសដៅ ខែកញ្ញា ឆ្នាំ២០២០។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមានចូលរួមពី មេបញ្ជាការរង...
ភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ កម្ពុជា បានបង្ហាញអារម្មណ៍ស្ញប់ស្ញែង ជាខ្លាំងចំពោះប្រវត្តិសាស្រ្ត កម្ពុជា។ នេះជាចំណាប់អារម្មណ៍ របស់លោកក្រោយបញ្ចប់ ដំណើរទស្សនកិច្ចនៅ ខេត្តស្វាយរៀង។ ក្នុងឱកាសនោះលោក បានទៅមើលប្រាសាទប្រវត្តិសាស្រ្ត បាសាក់ដែលទីតាំងសាសនាហិណ្ឌូកាលពី សតវត្សទី៦នេះគឺជាភស្តុតាង នៃប្រវត្តិ និងវប្បធម៌...
ក្រសួងការងារអនុញ្ញាតឲ្យកម្មករឈប់សម្រាក៣ថ្ងៃ នាឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃ១៦ដល់១៨កញ្ញា
បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ពីររូប របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នេះបើយោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ចាត់ទុកអគ្គរាជអាជ្ញាតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ លោក Fatou Bensouda...
បរទេស ៖ អ្នកនយោបាយជប៉ុន លោក Yoshihide Suga បាននិយាយថា លោកនឹងជួបគ្នា ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌពីមុន ប្រសិនបើលោក ត្រូវបានគណបក្សលទ្ធិប្រជាធិបតេយ្យ សេរីបោះឆ្នោតជ្រើសលោកជា នាយករដ្ឋមន្ត្រី ។ លោក Yoshihide Suga ដែលបច្ចុប្បន្ននេះ...
សេអ៊ូល ៖ ទិន្នន័យបានបង្ហាញថា ការនាំចូលផលិតផលប្រេង ចម្រាញ់របស់ប្រទេសកូរ៉េខាងជើង ពីប្រទេសរុស្ស៊ី បានកើនឡើងជិត ១៦ ភាគរយ នៅក្នុងឆ្នាំ ២០១៩ ទោះបីមានការដាក់ទណ្ឌកម្ម ជាសកលទៅលើទីក្រុងព្យុងយ៉ាង ក៏ដោយ។ ប្រទេសកូរ៉េខាងជើង ទទួលបានផលិតផល ប្រេងមានតម្លៃប្រមាណ ២៤,៨ លានដុល្លារ ពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៩ គឺកើនឡើងពី...