ព័ត៌មានជាតិ

លោកទូតអាមេរិក ប្រចាំកម្ពុជាស្ញប់ស្ញែង ចំពោះប្រវត្តិសាស្រ្តខ្មែរ

ភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ កម្ពុជា បានបង្ហាញអារម្មណ៍ស្ញប់ស្ញែង ជាខ្លាំងចំពោះប្រវត្តិសាស្រ្ត កម្ពុជា។

នេះជាចំណាប់អារម្មណ៍ របស់លោកក្រោយបញ្ចប់ ដំណើរទស្សនកិច្ចនៅ ខេត្តស្វាយរៀង។

ក្នុងឱកាសនោះលោក បានទៅមើលប្រាសាទប្រវត្តិសាស្រ្ត បាសាក់ដែលទីតាំងសាសនាហិណ្ឌូកាលពី សតវត្សទី៦នេះគឺជាភស្តុតាង នៃប្រវត្តិ និងវប្បធម៌ ដ៏ សម្បូរបែប របស់កម្ពុជា។

លោក W. Patrick Murphy មានការពេញចិត្តចំពោះដំណើរ ទស្សនកិច្ចរបស់លោកទៅខេត្តនេះ។

នេះបើតាមការផ្សព្វផ្សាយរបស់ ទូតអាមេរិកនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០៕

To Top