ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទទួលបានប្រេង ចម្រាញ់ជិតតម្លៃជិត ២៥ លានដុល្លារ អាមេរិក ពីប្រទេសរុស្ស៊ី

សេអ៊ូល ៖ ទិន្នន័យបានបង្ហាញថា ការនាំចូលផលិតផលប្រេង ចម្រាញ់របស់ប្រទេសកូរ៉េខាងជើង ពីប្រទេសរុស្ស៊ី បានកើនឡើងជិត ១៦ ភាគរយ នៅក្នុងឆ្នាំ ២០១៩ ទោះបីមានការដាក់ទណ្ឌកម្ម ជាសកលទៅលើទីក្រុងព្យុងយ៉ាង ក៏ដោយ។

ប្រទេសកូរ៉េខាងជើង ទទួលបានផលិតផល ប្រេងមានតម្លៃប្រមាណ ២៤,៨ លានដុល្លារ ពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៩ គឺកើនឡើងពី ២០,៤ លានដុល្លារកាលពីឆ្នាំមុន នេះបើយោងតាមការស្រាវជ្រាវ របស់ក្រុមហ៊ុនស្រាវជ្រាវ សន្តិសុខអន្តរជាតិ ដោយលោក Kharon ។

គួរបញ្ជាក់ថា ផលិតផលប្រេងកាត ត្រូវបានផលិតដោយសាជីវកម្ម ថាមពលធំបំផុត ចំនួនពីររបស់រុស្ស៊ី គឺក្រុមហ៊ុន Rosneft និង Gazprom ។

ការស្រាវជ្រាវបានបង្ហាញថា ប្រទេសកូរ៉េខាងជើង បាននាំចូលផលិតផលប្រេងប្រហែល ២៦ លានដុល្លារពីក្រុមហ៊ុន Rosneft ក្នុងចន្លោះឆ្នាំ ២០១៨ និង ២០១៩ និងប្រហែល ១០ ម៉ឺនដុល្លារពីក្រុមហ៊ុន Gazprom ក្នុងឆ្នាំ២០១៨ ៕

ដោយ ឈូក បូរ៉ា

To Top