បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី តាមសេចក្តីរាយការណ៍ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទលួចយកទ្រព្យសម្បត្តិ នៅថ្ងៃសៅរ៍នេះ ក្រោយទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មថ្មី លើទីក្រុងតេអេរ៉ង់ និងបាននិយាយថា ជនជាតិអ៊ីរ៉ង់គួរតែផ្តោតកំហឹងរបស់ពួកគេលើសេតវិមាន។ នៅក្នុងសុន្ទរកថាមួយដែលផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ លោក រ៉ូហានី បានមានប្រសាសន៍ទាំងកំហឹងយ៉ាងដូច្នេះថា “អាមេរិកបានធ្វើឲ្យខូចខាតប្រាក់រាប់សិបលានដុល្លារលើប្រទេសអ៊ីរ៉ង់។ យើងមិនមានវិសាលភាពចោរកម្មបែបនេះនោះទេ ហើយទីតាំងនៃបណ្ដាសានិងការស្អប់ខ្ពើមរបស់ប្រជាជនអ៊ីរ៉ង់ គឺសេតវិមាន”។ ...
ភ្នំពេញ៖លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប រួមមួយក្រុមការងារ បចេ្ចកទេស នៃក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានចុះពិនិត្យមើលទីតាំង សម្រាប់សាងសង់ អគារមន្ទីរពិសោធន៍ តំបន់ធ្វើតេស្ដ រកមេរោគកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យ...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បិ៍នេះបានឲ្យដឹងថា តម្លៃមាសបានកើនឡើង ដល់តម្លៃខ្ពស់បំផុត មិនធ្លាប់មានកាលពីខែមុន គឺប្រមាណជា២០០០ដុល្លារក្នុងមួយ Ounce ដែល១ Ounce ស្មើនឹង២៨ក្រាម។ យោងតាមអ្នកជំនាញ ជួញដូរមាសល្បីៗ បាននាំគ្នាចោទជាសំណួរថា តើការផ្គត់ផ្គង់រ៉ៃនេះនឹងខិតជិត ដល់ពេលបញ្ចប់ហើយ ឬយ់ាងណាបានជាតម្លៃរបស់វាបានកើនឡើង បែបនេះ ។ មាសគឺជាតម្រូវការដ៏ខ្ពស់...
បរទេស ៖ កម្លាំងការពារជាតិ របស់ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានប្រកាស នៅសប្ដាហ៍នេះថា កងទ័ពជើងទឹកអ៊ីស្រាអែល បានបាញ់តេស្តសាកល្បងមីស៊ីល វាយប្រហារពីសមុទ្រទៅសមុទ្រ សម្រាប់ការប្រើប្រាស់ ក្នុងកិច្ចការពារទីតំាងឧស្ម័នធម្មជាតិ នៅសមុទ្រមេឌីទែរ៉ានេ។ មីស៊ីលនោះ បានវាយប្រហារពន្លិចនាវាគោលដៅ បានយ៉ាងជោគជ័យ ហើយវានឹងត្រូវដាក់ប្រើប្រាស់ រួមបញ្ចូលក្នុងនាវាថ្នាក់ Sa’ar-5 និង Sa’ar-6 ដ៏ថ្មីបំផុតរបស់ទ័ពជើងទឹកអ៊ីស្រាអែល...
បរទេស៖ ប្រធានគណបក្សប្រជាធិបតេយ្យ សេរីជប៉ុន លោក Yoshihide Suga ត្រូវបានបញ្ជាក់កាលពីសប្តាហ៍មុនថា ជានាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសនេះ បន្ទាប់ពីលោកស៊ីនហ្សូអាបេ បានលាឈប់ដោយសារ ហេតុផលសុខភាព ។ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានថ្លែងនៅក្នុងសារជាវីដេអូ ទៅកាន់មហាសន្និបាតអង្គការ សហប្រជាជាតិ កាលពីថ្ងៃសុក្រថា លោកបានត្រៀមខ្លួនជួបជាមួយ មេដឹកនាំកូរ៉េខាងជើង...
ហ្សឺណែវ៖ មន្ត្រីអង្គការសុខភាពពិភពលោក បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ជាសកលពីជំងឺកូវីដ-១៩ អាចកើនឡើង ទ្វេដង រហូតដល់ ២ លាននាក់មុនពេល ទទួលបានជោគជ័យនូវវ៉ាក់សាំង ដែលអាចប្រើបានជាទូទៅ និងអាចខ្ពស់ជាងនេះ ដោយមិនមានសកម្មភាពរួមគ្នា ដើម្បីទប់ស្កាត់ជំងឺរាតត្បាត។ លោក Mike Ryan ប្រធានកម្មវិធីបន្ទាន់ របស់ទីភ្នាក់ងារអង្គការ សហប្រជាជាតិ បានប្រាប់សន្និសីទសារព័ត៌មាន...
ភ្នំពេញ៖សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញថ្លែងសារគន្លឹះ ចូលរួមមហាសន្និបាត នៃក្តីសង្ឃឹម របស់សហព័ន្ធ សន្តិភាពសកល ដែលរៀបចំធ្វើ នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ថា ក្នុងកាលៈទេសៈ ដែលសកលោក មានវិបត្តិដោយសារជំងឺកូវីដ១៩នេះ សភារឹតតែមានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមនានា តាមរយៈការសម្របសម្រួល...
ភ្នំពេញ ៖ លោក កឹម សុខា និងសហការី បានយកអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងកូនឈើហូបផ្លែ ចែកជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលរងគ្រោះ ដោយទឹកជំនន់ នៅខេត្តពោធិ៍ សាត់ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។ លោកថា នេះជាការរំលែកទុក្ខលំបាក និងការខ្វះខាតខ្លះៗ ដែលខ្ញុំតែងតែចូលរួមដោយ...
បច្ចុប្បន្នភាព ក្រសួងសុខាភិបាល របស់ប្រទេសចិន បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ស្តីអំពីវ៉ាក់សាំង បង្ការវីរុសCovid-19 ដែលប្រទេសនេះ នឹងអាចចេញអោយប្រើប្រាស់ នៅខែវិច្ឆិកា ចុងឆ្នាំ២០២០នេះ ។ សេចក្តីប្រកាសដដែលបានអោយដឹងថា នៅឆ្នាំ២០២០នេះ ប្រទេសចិន នឹងអាចមានវ៉ាក់សាំង បង្ការវីរុសCovid-19 ប្រមាណ៦០០លានដូស ហើយនៅឆ្នាំបន្ទាប់ទៀត...