សេអ៊ូល៖ ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង នឹងទាមទារឱ្យប្រទេសកូរ៉េខាងជើង អនុវត្តការស៊ើបអង្កេតមួយផ្សេងទៀតចំពោះ ការសម្លាប់មន្ត្រីជលផលក្រុងសេអ៊ូលរបស់ខ្លួន នៅជិតព្រំដែនសមុទ្រ ដែលមានភាពតានតឹងដោយសារតែការពន្យល់របស់កូរ៉េខាងជើង មានភាពខុសគ្នាមួយចំនួនពីទីក្រុងសេអ៊ូល។ នៅថ្ងៃអង្គារកងទ័ពកូរ៉េខាងជើង បានបាញ់សម្លាប់បុរសអាយុ ៤៧ ឆ្នាំ នៅក្នុងដែនទឹករបស់ខ្លួនហើយបានដុតសាកសពរបស់លោកចោលទៀត នេះបើយោងតាមយោធាកូរ៉េខាងត្បូង។ មន្រ្តីរូបនេះបានបាត់ខ្លួនកាលពីថ្ងៃមុន ខណៈពេលដែលលោកកំពុងបំពេញភារកិច្ចនៅក្បែរកោះយ៉ុនប៉ូយុងនៅព្រំដែនសមុទ្រលឿង។ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសុំអភ័យទោសចំពោះឧប្បត្តិហេតុកាលពីថ្ងៃសុក្រនៅក្នុងសារមួយផ្ញើដោយនាយកដ្ឋានរណសិរ្សបង្រួបបង្រួម ដែលជាទីភ្នាក់ងារចារកម្មដ៏សំខាន់មួយ...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរក្នុងស្រុក បានរាយការណ៍ថា មានពលរដ្ឋចំនួន០៣នាក់បានរកឃើញថា បាត់បង់ជីវិត បន្ទាប់ពីមានអគ្គីភ័យមួយបានឆាបឆេះចេញពីខាងក្នុងរោងចក្ររបស់ក្រុមបច្វេកវិទ្យាយក្សរបស់ចិន គឺ Huawei Technologies នៅក្រុង Dongguan ស្ថិតនៅភាគខាងត្បូងប្រទេស កាលពីថ្ងៃសុក្រ ។ អគារដែលមានអគ្គីភ័យនោះ...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ថា រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រេស៊ីល មានកំណត់ត្រាជាង១៤០.០០០នាក់ ដោយសារវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ដែលបានចុះក្នុងបញ្ជីចំនួន៧២៩នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបមានរហូតដល់១៤០.៥៣៧នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៣១.៩១១នាក់ ដែលបានកត់ត្រា នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៤.៦៨៩.៦១៣នាក់ ។...
ភ្នំពេញ៖ ខាងក្រោមនេះជាខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍ ទាំងស្រុងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លេីកទី៧៥ កាលពីថ្ងៃទី២៦ កញ្ញា។ – ឯកឧត្តម វ៉ុលកាន បូសគារ ប្រធានអង្គមហាសន្និបាតអង្គការសហប្រជាជាតិ, – ឯកឧត្តម អង់តូនីយ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ, – ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ! មហាសន្និបាតនៅឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ដែលមិនធ្លាប់មាននៅក្នុង ប្រវត្តិរបស់អង្គការសហប្រជាជាតិ; ដោយសារមហាសន្និបាតនេះ មិនគ្រាន់តែត្រូវបានរៀបចំឡើងជាលើកដំបូង តាមរយៈប្រព័ន្ធ វីដេអូប៉ុណ្ណោះទេ, ប៉ុន្តែ ប្រព្រឹត្តទៅក្នុងអំឡុងពេលដែលពិភពលោកបាន និង កំពុងគ្របដណ្តប់ដោយវិបត្តិ និងភាពមិនប្រាកដប្រជាច្រើន ។ ជាការពិត, ពិភពលោកកំពុងប្រឈម នឹងការគំរាមកំហែងខ្ពស់មិនធ្លាប់ជួបប្រទះ ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ, បង្កឡើងដោយឥទ្ធិពលរួមបញ្ចូលគ្នា នៃបញ្ហាជាច្រើន រួមមាន លទ្ធភាពឈានទៅរក សង្រ្គាម ត្រជាក់បែបថ្មី ដែលអាចនាំឱ្យមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយជាសកល; ការបន្តរីករាលដាលនៃជំងឺកូវីដ-១៩; ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន; បញ្ហាភេរវកម្មមិនមែនរដ្ឋ; និង ភាពអត់ឃ្លាន, ទុក្ខវេទនា និង ការកេងប្រវ័ញ្ច ដែលធ្វើឱ្យមនុស្ស រាប់លាននាក់រងគ្រោះ ។ល។ ជាងនេះទៅទៀត, អ្វីដែលពិភពលោកកំពុងប្រឈម គឺការផ្លាស់ប្តូរមិនអាចបកក្រោយ ទៅរក ប្រព័ន្ធពហុ ប៉ូល ដែលត្រូវបានលេចឡើង តាមរយៈការប្រកួតប្រជែង ឈានទៅរកអារិភាពដ៏តានតឹង រវាងមហាអំណាចធំៗ អមជាមួយនឹងការងើបឡើង នៃមហាអំណាចថ្នាក់កណ្តាលនានា ដែលបោះជំហានយ៉ាងលឿន ឆ្ពោះទៅជួរមុខនៃនយោបាយតំបន់ ។ ទោះជាយ៉ាងណាក៏ដោយ, ឆ្នាំនេះ គឺជាឆ្នាំដែលយើងកំពុងប្រារព្ធខួបលើកទី ៧៥ នៃការបញ្ចប់សង្គ្រាមលោក លើកទី ២, ដែលជាព្រឹត្តិការណ៍ គ្រប់គ្នាបំភ្លេចមិនបាន ។ ក្នុងន័យនេះ, យើងត្រូវតែសម្តែងការដឹងគុណ ដល់បិតាស្ថាបនិកនៃអង្គការ សហប្រជាជាតិដែលបានរៀបចំបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ប្រព័ន្ធទំនាក់ទំនងអន្តរជាតិ សម័យទំនើប និង ការចូលរួមជាលក្ខណៈពហុភាគី ប្រកបដោយឧត្តមគតិ ក្នុងការ “ជួយសង្គ្រោះមនុស្សជំនាន់ក្រោយៗ ឱ្យរួចផុតពីគ្រោះកំណាចនៃសង្គ្រាម ដែលនាំមកនូវទុក្ខវេទនាដល់មនុស្សជាតិ”។ នៅក្នុងបរិការណ៍នេះ, ខ្ញុំសូមអនុញ្ញាតលើកឡើងនូវគំនិតផ្ទាល់ខ្លួន លើប្រធានបទមួយចំនួន សម្រាប់ការពិភាក្សានៃ អង្គសន្និបាតរបស់យើង ដូចខាងក្រោម ៖ ១-ភាពតានតឹងផ្នែក ភូមិសាស្ត្រនយោបាយថ្មីៗ និង ផលប៉ះពាល់ចំពោះពិភពលោក ស្ថិរភាព និង វិបុលភាពរយៈពេលវែងបំផុត ក្នុងសម័យទំនើបនេះ, ដែលកើតចេញពីសណ្តាប់ធ្នាប់អន្តរ-ជាតិ បង្កើតឡើងក្នុងឆ្នាំ១៩៤៥ នោះ, កំពុងទទួលរងភាពរង្គោះរង្គើយ៉ាងខ្លាំង ព្រោះគុណតម្លៃជាមូលដ្ឋានដែលជាគ្រឹះ នៃសណ្ដាប់ធ្នាប់នេះ ក៏ដូចជាគោលការណ៍ស្នូលនៃច្បាប់អន្តរជាតិ ត្រូវបានគេរំលោភបំពាន និងលែងគោរព ។ ជាងនេះទៅទៀត, និន្នាការឯកតោភាគីនិយម និងការប្រើកម្លាំងបាយគាបសង្កត់ប្រទេសទន់ខ្សោយ កំពុងតែកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ និង វិធានពហុភាគីនិយម ។ ជាការពិត, សព្វថ្ងៃនេះ យើងកត់សម្គាល់ឃើញយ៉ាងប្រចក្ស នូវការចុះខ្សោយនៃប្រព័ន្ធ ត្រួតពិនិត្យអាវុធអន្តរជាតិ និង ការកើនឡើងយ៉ាងស្រួចស្រាល នៃហានិភ័យនុយក្លេអ៊ែរ ។ យើងក៏សង្កេតឃើញមានការ-ផ្លាស់ប្តូរដ៏គួរឱ្យភ័យ ព្រួយនៃគោលនយោបាយ និងលទ្ធិយោធានិយម ឆ្ពោះទៅរកទស្សនៈមួយដែលថា ការបង្កើតសង្គ្រាម ដើម្បីរក្សាឧត្តមភាព របស់ខ្លួនជាទង្វើមួយ ដែលអាចទទួលយកបាន ។ តួយ៉ាង, កិច្ចព្រមព្រៀងជាសកល ត្រូវបានគេបដិសេធជាឯកតោភាគី ហើយស្ថាប័នអន្តរជាតិ ក៏ត្រូវបានគេវាយប្រហារ...
ជុន ច័ន្ទបុត្រ ដែលដឹងខ្លួនថា មានជំងឺកាចសាហាវកំពុងយាយីជីវិត របស់ខ្លួន បានខិតខំសរសេរកំណត់ហេតុវែងអន្លាយលន្លង់ លន្លោចនិងតភាគក្នុងបំណងចង់ឲ្យអ្នកអាន ជាពិសេសអ្នកគាំទ្របក្សប្រឆាំងជឿនិងអាណិត អាសូរ ហើយចាត់ទុកខ្លួនជា មនុស្សអស្ចារ្យ។ ប៉ុន្តែ កាន់តែសរសេរវែង កាន់តែបង្ហាញឲ្យឃើញ ថា ជុន ច័ន្ទបុត្រ ពិតជាធ្លាប់ធ្វើចារកម្មឲ្យលោក ហ៊ុន សែន យ៉ាងពិតប្រាកដ។ ជាក់ស្តែង...
ដែកថែបអ៊ីតាលីម៉ាក វី បានប្រគល់រង្វាន់ជូនអតិថិជន ដែលឈ្នះពីការចាប់ឆ្នោតផ្សងសំណាងជុំទីមួយកាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅនេះ។ អតិថិជនដែលមានសំណាងឈ្នះរង្វាន់ធំមានរហូតដល់៥៥រូប ប៉ុន្តែមានតែចំនួន១០រូបប៉ុណ្ណោះត្រូវបានអញ្ជើញជាតំណាងមកទទួលរង្វាន់ដោយផ្ទាល់ក្នុងកម្មវិធីប្រគំតន្ត្រី វើក នៅថ្ងៃ២៥ កញ្ញានេះ។ ដែកថែបអ៊ីតាលីម៉ាក វី នឹងបន្តរៀបចំយុទ្ធនាការចាប់ឆ្នោតផ្សងសំណាងចំនួន២ដងទៀត និងមានរង្វាន់ធំសរុបចំនួន១១០រង្វាន់ទៀតដូចជា ម៉ូតូ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ សម្រាប់ជូនអតិថិជន។ អតិថិជនទាំងអស់គ្រាន់តែទិញដែកថែបអ៊ីតាលីគ្រប់ប្រភេទចាប់ពី២៥០គីឡូក្រាមឡើង នឹងទទួលបានប័ណ្ណផ្សងសំណាងមួយសន្លឹក។...
កោះកុង : មន្ទីរសុខាភិបាលខេត្តកោះកុង បានបើកយុទ្ធនាការណ៍ បាញ់ថ្នាំ និងដាក់អាប៊ែត ដើម្បីកំចាត់ជម្រកសត្វម៉ូស ដើម្បីបង្ការការពារជំងឺគ្រុនឈាម ជំងឺគ្រុនឈីត និងជំងឺឆ្លងផ្សេងៗ ដើម្បីសុខភាពប្រជាពលរដ្ឋ ។ ការចុះប្រតិបត្តិការណ៍បាញ់ថ្នាំនិងអាប៊ែត បានធ្វើឡើងនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅជុំវិញ បរិវេនផ្សារដងទង់ ភូមិ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា...
ភ្នំពេញ៖ ក្នុងឱកាស ដែលព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ លោក សូវ សច្ចៈសម្បត្តិ ជាឧកញ៉ា ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិក TEN SYNERGY TRADING សូមជូនពរឧកញ៉ា សូវ សច្ចៈសម្បត្តិ មានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ឈ្នះអស់មារសត្រូវ គ្រប់ទិសទី ដើម្បីបន្តដឹកនាំ ក្រុមហ៊ុន ឆ្ពោះទៅរកភាពរឹងមាំ និងរីកចម្រើនតរៀងទៅ។ ខ្ញុំបាទសូមជូនពរ បវរមហាប្រសើរជូន លោកឧកញ៉ា និងក្រុមគ្រួសារទាំងអស់ សូមប្រកបដោយពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈសុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សេអ៊ូល៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា ការសូមទោស របស់កូរ៉េខាងជើង ចំពោះការបាញ់សម្លាប់មន្ត្រីរដ្ឋាភិបាល កូរ៉េខាងត្បូង ដែលទើបនឹងស្លាប់ថ្មីៗនេះ គឺជាជំហានដ៏មានប្រយោជន៍ ខណៈដែលបានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់ខ្លួន ចំពោះការថ្កោលទោស និងទាមទារឱ្យ មានការពន្យល់ពេញលេញមួយ។ ប្រតិកម្មនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីមេដឹកនាំកូរ៉េ ខាងជើង លោកគីម ជុងអ៊ុន បានលើកឡើងថា លោកមានអារម្មណ៍សោកស្តាយ យ៉ាងខ្លាំងនៅក្នុងសារ...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ថា ឧត្តមស្នងការសម្រាប់ ជនអន្តោប្រវេសន៍ នៃអង្គការសហប្រជាជាតិ ហៅកាត់ថា (UNHCR) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន១២៤នាក់ ត្រូវបានជួយសង្គ្រោះ ដោយក្រុមឆ្មាំសមុទ្ររបស់ប្រទេសលីប៊ី ។ ឧត្តមស្នងការបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា “សរុបមានជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន១២៤នាក់ និងក្រុមអន្តោប្រវេសន៍ ជាច្រើននាក់...