បរទេស៖ កោះតៃវ៉ាន់បាននិយាយ នៅថ្ងៃចន្ទនេះថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន មានសិទ្ធិការពារខ្លួនឯង និងទប់ទល់ការវាយប្រហារនានា ស្របពេលមានការរុកគួន និងការគម្រាមកំហែងពីចិន ដែលកាលពីសប្ដាហ៍មុន បានបញ្ជូនយន្តហោះជាច្រើនគ្រឿង ហោះហើរឆ្លងបន្ទាត់កណ្ដាល របស់ច្រកសមុទ្រតៃវ៉ាន់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ខ្លួនបានផ្តល់និយមន័យយ៉ាងច្បាស់ នូវដំណើរការសម្រាប់ការ ឆ្លើយតបដំបូងរបស់កោះតៃវ៉ាន់ ស្របពេលមានការរុកគួន និងការគម្រាមកំហែងកាន់តែខ្លាំង ពីនាវាចម្បាំង និងយន្តហោះរបស់សត្រូវ...
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ថា បណ្តាញសង្គមយក្ស Facebook បានឲ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនបានដកចេញនូវ បណ្តាញមួយដែលជាគណនី មិនស្របច្បាប់របស់ចិន ដែលបានចូលជ្រៀតជ្រែក នៅក្នុងតំបន់អាស៊ី និងនយោបាយអាមេរិកាំង ក្នុងនោះរាប់ទំាងការបង្ហោះនូវរូបភាពគាំទ្រ និងប្រឆាំងនឹងលោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា អមដំណើរដោយប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត នៅថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២០ នេះ បានចុះចែកជីកសិកម្មដល់ប្រជាពលរដ្ឋចំនួន៩០គ្រួសារ នៅវិទ្យាល័យស្វាយខ្សាច់ធំ ភូមិស្វាយលើ ឃុំស្វាយខ្សាច់ធំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ក្នុងឱកាសនោះ លោកអភិបាលខេត្តបានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ភាគច្រើនចូលចិត្តដាំដុះបន្លែ ...
ភ្នំពេញ ៖ ដើម្បីពង្រឹងការងារគ្រប់គ្រងជនបរទេស ឲ្យមានប្រសិទ្ធិភាព កាន់តែប្រសើរឡើងថែមទៀត នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំដល់អង្គភាពជំនាញ ត្រូវធ្វើយ៉ាងណាពង្រឹងផ្នែកបច្ចេកទេស ការផ្ទៀងផ្ទាត់វត្តមានជនបរទេស ចេញ-ចូល កម្ពុជា។ យោងតាមគេហទំព័ររបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ក្នុងកិច្ចប្រជុំ ស្ដាប់របាយការណ៍ ស្ដីពីការងារគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅកម្ពុជា តាមរយៈការពន្យាទិដ្ឋការ កាលពីថ្ងៃទី២៣...
តូក្យូ ៖ សារព៌ត័មានបរទេស នៅថ្ងៃនេះបានសរសេរ ថានាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga និងប្រធានាធិបតីចិន លោក Xi Jinping គ្រោងនឹងធ្វើកិច្ចពិភាក្សាគ្នា តាមទូរស័ព្ទនៅថ្ងៃសុក្រសប្តាហ៍នេះ។ លោក Suga ដែលត្រូវបានគេមើលឃើញ ជាអ្នកដែលមានបទពិសោធការទូតតិចតួច បានចូលកាន់តំណែង នៅចំពេលដែលមានភាព តានតឹងកើនឡើង រវាងសហរដ្ឋអាមេរិកនិងចិន។ ប្រភពដដែលបានបញ្ជាក់ទៀតថាស្របពេល...
បរទេស៖ នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តី Boris Johnson បានប្រកាសការរឹតត្បិតថ្មី នៅចក្រភពអង់គ្លេស សម្រាប់រយៈពេល ៦ ខែបន្ទាប់។ វិធានការនេះរួមមានទាំងការតម្រូវការ ពង្រីកការពាក់ម៉ាសមុខ ការផាកពិន័យខ្ពស់ សម្រាប់ការមិនពាក់របាំងមុខឬប្រមូលផ្តុំគ្នាជាក្រុមលើសពី៦នាក់ ការកំណត់សម្រាប់ហាងស្រា បារ និងភោជនីយដ្ឋាន និង កន្លែងជាច្រើនទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុន បាននិយាយនៅថ្ងៃពុធថា ប្រទេសជប៉ុនគ្រោង នឹងបន្ធូរបន្ថយការ រឹតបន្តឹងការធ្វើដំណើរ ដែលបានដាក់ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងវីរុសកូរ៉ូណា សម្រាប់អ្នកដំណើរបរទេសមកពីជុំវិញពិភពលោក ដែលនឹងចាប់ផ្តើមនៅខែតុលា ដោយមិនរាប់បញ្ចូលភ្ញៀវ ទេសចរឡើយ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមប្រភពនោះថា រដ្ឋាភិបាលកំពុងពិចារណា អនុញ្ញាតឱ្យជនបរទេសប្រមាណ ១...
ភ្នំពេញ ៖ ក្រោយរុស្ស៊ីរកឃើញថ្នាំ វ៉ាក់សាំងប្រឆាំងនឹង ជំងឺកូវីដ១៩សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យប្រទេសមួយនេះ ជួយផ្តល់ជំនួយ ជាថ្នាំវ៉ាក់សាំងមកកម្ពុជាផង ក្នុងការទប់ស្កាត់ការឆ្លងរាលដាល ជំងឺនេះ។ នេះជាប្រសាសន៍របស់សម្តេចតេជោ ក្នុងឱកាសអនុញ្ញាតឲ្យ លោក អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព...
បរទេស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ម៉ាឌូរ៉ូ បានអះអាងថា រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក ដូណាល់ត្រាំ បានផ្តល់ការយល់ព្រម ដល់ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់កណ្តាល (CIA) ដើម្បីអនុវត្តប្រតិបត្តិការសម្ងាត់ និងភេរវកម្មនាពេលថ្មីៗនេះ ប្រឆាំងនឹងគោលដៅជាច្រើន នៅក្នុងប្រទេសរបស់លោក ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០...
បរទេស ៖ ប្រទេសចិននិងឥណ្ឌា នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាឈប់ បញ្ជូនកងទ័ពបន្ថែមទៀត ទៅកាន់ទីតាំងស្ថិតនៅ តាមព្រំដែនមានជម្លោះ និងព្រមព្រៀងគ្នា ជៀសវាងសកម្មភាពណាមួយ ដែលអាចនឹងធ្វើស្ថានភាព ឲ្យមានភាពស្មុគស្មាញខ្លាំងឡើងនៅក្នុងតំបន់នោះ ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា...