ព័ត៌មានអន្តរជាតិ

ចិននិងឥណ្ឌា ព្រមព្រៀងគ្នាមិនបញ្ជូនទ័ព បន្ថែមទៀតតំបន់ព្រំដែន មានជម្លោះ

បរទេស ៖ ប្រទេសចិននិងឥណ្ឌា នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាឈប់ បញ្ជូនកងទ័ពបន្ថែមទៀត ទៅកាន់ទីតាំងស្ថិតនៅ តាមព្រំដែនមានជម្លោះ និងព្រមព្រៀងគ្នា ជៀសវាងសកម្មភាពណាមួយ ដែលអាចនឹងធ្វើស្ថានភាព ឲ្យមានភាពស្មុគស្មាញខ្លាំងឡើងនៅក្នុងតំបន់នោះ ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយប្រាប់ថា មន្ត្រីយោធាជាន់ខ្ពស់ មកពីប្រទេសទាំងពីរ បានជួបគ្នាកាលពីថ្ងៃចន្ទ និងបានផ្លាស់ប្តូរមតិយោបល់គ្នា ទៅវិញទៅមក ស្តីពីព្រំដែនមានជម្លោះរបស់ពួកគេ។

ផ្ទាំងពាណិជ្ជកម្ម

ចំណែកសេចក្តី ប្រកាសព័ត៌មានរួមគ្នាមួយ ដែលចេញដោយរដ្ឋាភិបាលឥណ្ឌា នៅក្នុងទីក្រុងញូដេលី បាននិយាយប្រាប់ថា ភាគីទាំងពីរ បានព្រមព្រៀងគ្នា បញ្ចៀសការយល់ច្រឡំនិងការវិនិច្ឆ័យខុស ហើយនឹងធ្វើការច្រានចោល នូវការធ្វើឲ្យផ្លាស់ប្តូរជាឯកតោភាគី នូវស្ថានភាពជាក់ស្តែង៕
ប្រែសម្រួល៖ប៉ាង កុង

To Top