ញូវយ៉ក៖ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសចំនួន ៥០ បានផ្តល់សច្ចាប័នលើសន្ធិសញ្ញា អង្គការសហប្រជាជាតិ ហាមឃាត់អាវុធនុយក្លេអ៊ែរ ដោយត្រួសត្រាយផ្លូវសម្រាប់ ការចូលជាធរមាននៅថ្ងៃទី២២ ខែមករា ជាសកម្មភាពមួយដែលត្រូវបាន កោតសរសើរដោយសកម្មជន ប្រឆាំងនឹងនុយក្លេអ៊ែរ ប៉ុន្តែបានជំទាស់ដោយសហរដ្ឋអាមេរិក និងប្រទេសមហាអំណាច នុយក្លេអ៊ែរផ្សេងទៀត។ ទោះយ៉ាងណាសន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ដាក់លើចំណុចដែលជប៉ុន និងប្រទេសដទៃទៀត ដែលជ្រកក្រោមឆ័ត្រនុយក្លេអ៊ែរ...
វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិកលោក ចូ បៃដិន បានលើកឡើងថា ប្រទេសកូរ៉េខាងជើងឥឡូវនេះ មានចំនួនមីស៊ីលកាន់តែច្រើន ហើយវាក៏មានគ្រោះថ្នាក់ជាងមុនផងដែរ ដោយសារតែ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ លោកក៏បានចោទប្រកាន់លោក ពីការឱបក្រសោបមេដឹកនាំ ផ្តាច់ការដូចជាមេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន ខណៈដែលកំពុងធ្វើឱ្យប៉ះពាល់ ដល់ទំនាក់ទំនងរបស់ប្រទេស...
សេអ៊ូល៖ ក្រសួងបង្រួបបង្រួមជាតិ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានបង្ហាញសញ្ញាតិចតួច នៃការដកការរឹតបន្តឹងលើប្រតិបត្តិការ រថភ្លើងឆ្លងកាត់ព្រំដែនរបស់ខ្លួន ជាមួយប្រទេសចិន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ នៅព្រឹកព្រលឹមគេហទំព័រសារព័ត៌មាន NK ដែលមានឯកទេសក្នុងប្រទេសកូរ៉េខាងជើង បានរាយការណ៍ថា កូរ៉េខាងជើង និងចិន បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបន្តប្រតិបត្តិការរថភ្លើងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់ពួកគេ ចាប់ពីថ្ងៃសុក្រ។ លោក Yoh...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅរយៈពេល ១៩ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ហើយត្រូវបានបិទបញ្ចប់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីចំនួន ២៦៨.៥៥៣នាក់ ស្មើនឹង ៨៩.៤០%...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានវាយ តម្លៃខ្ពស់ចំពោះលទ្ធផល នៃបេសកម្មរបស់ទូតសិង្ហបុរី ប្រចាំនៅកម្ពុជាដែលចប់អាណត្តិ។ ក្នុងឱកាសអនុញ្ញាតឲ្យលោក មៃខើល តាន់ កេង ស៊ឹង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជាចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២៦...
ភ្នំពេញ៖ ថ្លែងចំពោះមុខប្រជាពលរដ្ឋខ្មែរ ជាច្រើនពាន់នាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់សារជាថ្មីថា ទោះបីកម្ពុជាមិនប្រារព្ធពិធីបុណ្យអុំទូកក៏ដោយ ប៉ុន្ដែពិធី អកអំបុក និងសំពះ ព្រះខែ នៅតាមផ្ទះ និងវត្តអារាមធ្វើដដែល ។ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យផ្អាក ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសដាក់ឲ្យ ប្រើប្រាស់ជាបណ្តោះអាសន្ននូវ ផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ ដែលមានប្រវែង ៤៨៨ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅមហាវិថីសហព័ន្ធរុស្ស៊ី ហើយប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បាន ចាប់ថ្លែនេះតទៅ ។ ក្នុងឱកាសអញ្ជើញបើក ការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា...
ភ្នំពេញ៖ ក្រោយពីលោក ហូរ វ៉ាន់ អតីតមន្ដ្រីគណបក្សប្រឆាំង រត់គេចខ្លួនទៅក្រៅប្រទេសរៀបគម្រោង ធ្វើបាតុកម្ម មុខស្ថានទូតចិនប្រចាំកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើលោក ហូរ វ៉ាន់ ឲ្យត្រូវប្រយ័ត្នខ្លួនព្រោះ ប្រពន្ធ-កូន របស់លោកកំពុងរស់នៅស្រុកខ្មែរ ខណៈសម្ដេចបញ្ជាក់ថា កុំរុញប្រពន្ធ-កូនរបស់ខ្លួនជាប់គុកឲ្យសោះ។ ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាបឆ្លងកាត់...
ភ្នំពេញ៖ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជា ប្រធានក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម និង លោកស្រី ប៊ូ អ៊ា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិតប៊ែលធី គ្រុប និងក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០...
សេអ៊ូល៖ ក្រសួងការបរទេស បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូងស្វាគមន៍ កិច្ចព្រមព្រៀងរវាងស៊ូដង់ និងអ៊ីស្រាអែល ដើម្បីធ្វើឱ្យប្រក្រតីនូវទំនាក់ទំនង ការទូតរបស់ពួកគេ និងការសម្រេចចិត្តជាបន្តបន្ទាប់ របស់សហរដ្ឋអាមេរិកក្នុងការដក ប្រទេសអាហ្វ្រិកចេញពីបញ្ជី ប្រទេសដែលគាំទ្រភេរវកម្ម ខណៈដែលមានការរិះគន់ខ្លាំងពីប៉ាឡេស្ទីន។ អ្នកនាំពាក្យក្រសួងបានឲ្យដឹង នៅក្នុងបទអត្ថាធិប្បាយមួយថា “រដ្ឋាភិបាលរបស់យើងស្វាគមន៍ ចំពោះកិច្ចព្រមព្រៀង ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងស៊ូដង់ និងអ៊ីស្រាអែល មានភាពប្រក្រតីឡើងវិញហើយសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងរួមចំណែក ដល់ស្ថេរភាពក្នុងតំបន់...