ភ្នំពេញ ៖ ព្រឹត្តិការណ៍ នៃការប្រកួតកីឡា វាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លើកទី១ ប្រចាំឆ្នាំ២០២០ ដែលមានរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២០ បានបើកការប្រកួតជាផ្លូវការ ហើយនាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការសហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ ។ ក្នុងឳកាសបើកការប្រកួតខាងលើ ដោយអញ្ជើញពីសំណាក់ លោកនាយឧត្តមសេនីយ៍...
បរទេស៖ ប្រធានសភាប្រទេសថៃ លោក Chuan Leekpai គ្រោងជួបជាមួយតំណាង រដ្ឋាភិបាលនិងក្រុមប្រឆាំង នៅក្រៅផ្លូវការនៅថ្ងៃសុក្រ ដើម្បីពិភាក្សាពីលទ្ធភាពនៃការប្រជុំសភាពិសេស នៅពេលការតវ៉ាប្រឆាំង រដ្ឋាភិបាលបានបន្តនៅថ្ងៃអាទិត្យ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Chuan Leekpai...
បារីស៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទ្វីបអឺរ៉ុបបានឈានដល់ចំនួន ២៥ម៉ឺននាក់ នៅពេលដែលប្រទេសអ៊ីស្រាអែល និងទីក្រុងធំទីពីរ របស់អូស្ត្រាលី គឺទីក្រុងមែលប៊ន បានចាប់ផ្តើមបន្ធូរបន្ថយ ការបិទដ៏តឹងរឹង របស់ពួកគេបន្តិចម្តងៗ ។ បណ្តាប្រទេសអ៊ឺរ៉ុប បានបង្កើនការរឹតត្បិតលើជីវិត រស់នៅប្រចាំថ្ងៃ ដើម្បីដោះស្រាយការឆ្លងដែលកើនឡើង ដោយមានករណីកើនឡើងចំនួន ៤៤ ភាគរយ នៅក្នុងសប្តាហ៍នេះ។ បម្រាមគោចរពេលយប់លើមនុស្ស រាប់លាននាក់...
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសបន្ដបិទចរាចរណ៍ បណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៤ សម្រាប់រថយន្ដធុនធំ ចាប់ពីតំបន់សេដ្ឋកិច្ចពិសេស ដល់ចំណុចអូរដឹម ដើម្បីការពារហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ និងធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់ផ្លូវជាតិ ព្រមទាំងស្ទះចរាចរណ៍ខ្លាំង។ ទន្ទឹមនោះអាជ្ញាធរ ក៏បានអំពាវនាវដល់ អ្នកធ្វើដំណើរទាំងអស់ ពិសេសមធ្យោបាយទាបៗ អាចវៀងផ្លូវចេញពីតំបន់នេះ ដើម្បីកុំឲ្យខូចខាត មធ្យោបាយដោយសារជំនន់ទឹកភ្លៀង៕
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា នាព្រឹកនេះ ទំនប់អាងខៃដនត្រូវបានបន្តបាក់ ៨៥ម៉ែត្រ នៃប៉ែកខាងជេីងទំនប់អាង ហេីយទឹកបានហូរកាត់ថ្នល់ជាតិលេខ៥ ប្រវែង ៨៥០ម៉ែត្រ និងមានជម្រៅ ២តឹក ទៅ៣តឹក ។ សូមប្រជាពលរដ្ឋ ឆ្លងកាត់កំណាត់ផ្លូវនេះ ប្រុងប្រយ័ត្នខ្ពស់...
ភ្នំពេញ៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២០ ខែតុលានេះ បានប្រកាសផ្អាក ធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តធុនធំទាំងអស់ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចអាស្រមលោកយាយម៉ៅ រហូតដល់ផ្លូវបំបែក កូនដំរី ទៅស្រុកម៉ាឡៃ និងផ្លូវលំនានាក្នុងភូមិសាស្រ្តទីប្រជុំជនក្រុងប៉ោយប៉ែត ដោយសារឥទ្ធិពលទឹកជំនន់ហូរពីប្រទេសថៃ បានធ្វើឲ្យកម្រិតទឹកកើនយ៉ាងគំហុក នៅទីក្រុងប៉ោយប៉ែត ហើយលិចផ្ទះបងប្អូន ប្រជាពលរដ្ឋ ជាបន្តបន្ទាប់៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញថាស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងខេត្តបន្ទាយមានជ័យ បានបណ្ដាលផ្លូវត្រូវបានជំនន់ទឹកភ្លៀង ហូរបុកបាក់ និងផ្លូវដាច់ជាកង់ៗ។ យោងតាមក្រសួងធនធានទឹកបានឱ្យដឹងថា លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញទិសខេត្តបន្ទាយមានជ័យ អមដំណើរដោយសហការី និងប្រធាន អនុប្រធានមន្ទីរធនធានទឹក...
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ដល់ជូនលិខិតថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយ ដល់ប្រជាជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង ជាបន្តបន្ទាប់។ ជាមួយនឹងពាក្យថា «ទឹកជំនន់គឺគ្មានមេត្តា តែមនុស្សមានក្ដីស្រលាញ់» អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។ កិច្ចប្រជុំបានអនុម័ត បញ្ចូលក្នុងរបៀបវារៈ សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នូវសេចក្តីព្រាងច្បាប់ចំនួនបួន ដែលគណៈកម្មាធិការជំនាញរដ្ឋសភា បានពិនិត្យសិក្សារួចរាល់ និងបានទទួលយក សេចក្តីព្រាងច្បាប់ ចំនួន៤ថ្មីទៀត ដែលជាសំណើ...
ភ្នំពេញ: នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង នៅក្រុងប៉ោយប៉ែត បន្តឡើងខ្លាំង ទោះគ្មានភ្លៀង តែទឹកនៅតែបន្តហូរធ្លាក់មកពីថៃ ពេលនេះបន្តឲ្យលិចលុងលំនៅដ្ឋានពលរដ្ឋរាប់ពាន់គ្រួសារ។ គិតត្រឹមម៉ោងនេះ អាងទឹកអូរខៃដន ទឹកឡើងយ៉ាងគំហុក បានបណ្តាលឲ្យបាក់ទំនប់ទឹកហើយ ពេលនេះទឹកបានហូរកាត់ លើផ្លូវជាតិលេខ៥ យ៉ាងធ្ងន់ធ្ងរ ត្រង់ចំនុចភូមិកូនដំរី សង្កាត់និមិត្ត ក្រហមប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពេលនេះអាជ្ញាធរ...