ស្ថានភាពជំនន់ទឹកភ្លៀង

Update : ជំនន់ទឹកភ្លៀង នៅក្រុងប៉ោយប៉ែត បន្តឡើងខ្លាំង

ភ្នំពេញ: នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង នៅក្រុងប៉ោយប៉ែត បន្តឡើងខ្លាំង ទោះគ្មានភ្លៀង តែទឹកនៅតែបន្តហូរធ្លាក់មកពីថៃ ពេលនេះបន្តឲ្យលិចលុងលំនៅដ្ឋានពលរដ្ឋរាប់ពាន់គ្រួសារ។

គិតត្រឹមម៉ោងនេះ អាងទឹកអូរខៃដន ទឹកឡើងយ៉ាងគំហុក បានបណ្តាលឲ្យបាក់ទំនប់ទឹកហើយ ពេលនេះទឹកបានហូរកាត់ លើផ្លូវជាតិលេខ៥ យ៉ាងធ្ងន់ធ្ងរ ត្រង់ចំនុចភូមិកូនដំរី សង្កាត់និមិត្ត ក្រហមប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពេលនេះអាជ្ញាធរ បានដឹកនាំកម្លាំងនគរបាល យោធា និងកងរាជអាវុធហត្ថ ប្រជាការពារចុះទៅជួយ អន្តរាគមន៍គោលដៅកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍ ជៀសវាង មានអ្នកដំណើរជិះឡាន ម៉ូតូ អាចរសាត់តាមទឹក ឬជួបគ្រោះថ្នាក់ជាយថាហេតុ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top