ស្ថានភាពជំនន់ទឹកភ្លៀង

អាជ្ញាធររាជធានីភ្នំពេញ បានបន្ដបិទ ចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៤ សម្រាប់រថយន្ដធុនធំគ្រប់ប្រភេទ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសបន្ដបិទចរាចរណ៍ បណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៤ សម្រាប់រថយន្ដធុនធំ ចាប់ពីតំបន់សេដ្ឋកិច្ចពិសេស ដល់ចំណុចអូរដឹម ដើម្បីការពារហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ និងធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់ផ្លូវជាតិ ព្រមទាំងស្ទះចរាចរណ៍ខ្លាំង។

ទន្ទឹមនោះអាជ្ញាធរ ក៏បានអំពាវនាវដល់ អ្នកធ្វើដំណើរទាំងអស់ ពិសេសមធ្យោបាយទាបៗ អាចវៀងផ្លូវចេញពីតំបន់នេះ ដើម្បីកុំឲ្យខូចខាត មធ្យោបាយដោយសារជំនន់ទឹកភ្លៀង៕

To Top