ភ្នំពេញ៖ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២នេះ បានប្រកាសប្រាប់ប្រជាពលរដ្ឋ នៅក្រុងច្បារមនទាំងមូល ប្រញ៉ាប់ រើអីវ៉ាន់ឡើង ដាក់លើទីទួលសុវត្ថិភាព ខណៈនឹងមានទឹកជំនន់នៅរយៈ២ម៉ោងទៀត។ លោកអភិបាលបាលសរសេរនៅលើបណ្ដាសង្គមហ្វេសប៊ុកថា «សូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថានៅ ២ម៉ោងទៀត(ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក...
យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីស្រាអ៊ែល បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានកើនឡើង់ដល់២៩៦.៦៥២ នាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺបន្ថែមទៀតចំនួន២.៦២១នាក់ ។ សរុបអ្នកស្លាប់ដោយសារ ជំងឺបានកើនដល់២.០៥៥នាក់ ដែលមានអ្នកស្លាប់បន្ថែមចំនួន៣៤នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បានថយចុះពី៨២២ មកនៅត្រឹម៨០៧នាក់...
ភ្នំពេញ៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជាទើបទទួលតំណែងថ្មី ជួយទាក់ទាញកៀរគរអ្នក វិនិយោគដែលជាសមាជិក របស់ខ្លួនមកវិនិយោគនៅកម្ពុជា បន្ថែមទៀត ដើម្បីចូលរួមជួយស្ដារ សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ។ នេះបើយោងតាមការផ្សព្វផ្សាយ...
គែរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា សរុបអ្នកឆ្លងជំងឺកូវីដ១៩បានកើនឡើងពី៤.១០៨នាក់ដល់៥០៨.៣៨៩នាក់គិតត្រឹមថ្ងៃអង្គារ ។ ទន្ទឹមនឹងនេះដែរ ទាំងប្រទេសហ្ស៊កដានី និងលីប៊ី បានកត់ត្រាថ្មីនៃអ្នកឆ្លងវីរុសកូរ៉ូណា ស្របពេលបន្តការកើនឡើងនៃការឆ្លងជំងឺ ។ លោកស្រី Sima Sadat Lari អ្នកនាំពាក្យក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្ររបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា ជំងឺឆ្លងបានប្រកាសថា...
ម៉ាទ្រីដ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសអេស្ប៉ាញ បានបញ្ជាក់កាលពីថ្ងៃអង្គារថា មានករណីថ្មីចំនួន៧.១១៨នាក់ដោយសារវីរុសកូរ៉ូណា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅក្នុងប្រទេសកើនឡើងដល់៨៩៦.០៨៦នាក់ ។ កាលពីថ្ងៃចន្ទ បានធ្វើតេស្តរកឃើញមានករណីថ្មីចំនួន២.៧៥៩នាក់ ទន្ទឹមនឹងនេះដែរ មានករណីថ្មីដែលបានធ្វើតេស្តក្នុងប៉ុន្មានថ្ងៃមកនេះ ។ ចំនួនអ្នកស្លាប់ក៏បានកើនឡើងពី៨០ក្នុងមួយថ្ងៃដល់៣៣.២០៤នាក់ ជាមួយគ្នានេះដែរ ពលរដ្ឋចំនួន៤០៦នាក់ក្នុងរយៈពេល៧ថ្ងៃកន្លងទៅនេះ ។ សហមន៍ស្វ័យយ័តនៃក្រុងម៉ាទ្រីដ បន្តរងនូវផលប៉ះពាល់នៅក្នុងតំបន់ជាច្រើននៅក្នុងប្រទេសអេស្ប៉ាញ...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងខណៈជាអធិបតីភាព ក្នុងកិច្ចប្រជុំប្រចាំខែ ស្តីពីបច្ចុប្បន្នភាពការងារជំនាញទាក់ទង នឹងរបបសន្តិសុខសង្គម ដល់លោក លោកស្រី ជាប្រធាន អនុប្រធាន និងមន្រ្តី ប.ស.ស. តាមបណ្តាសាខាទូទាំង រាជធានី/ខេត្ត-ខណ្ឌ តាមប្រព័ន្ធវីដេអូ(Video Conference) នាព្រឹកនេះ បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី និងបុគ្គលិក បេឡាជាតិសន្តិសុខសង្គម ដែលកន្លងមកនេះ បានអនុវត្ត និងបំពេញការងារ របស់ខ្លួន ទទួលបានលទ្ធផលល្អ ប្រសើរគួរឱ្យកត់សម្គាល់។ ទន្ទឹមគ្នានេះ លោកប្រតិភូ ក៏បានមានប្រសាសន៍អំពីស្ថានភាព បច្ចុប្បន្ន នៃប្រទេសកម្ពុជា ដែលកំពុងជួបប្រទះនូវបញ្ហាគ្រោះធម្មជាតិទឹកជំនន់ ដោយសាទឹកភ្លៀង តាមបណ្តាលខេត្តមួយចំនួន កំពុងទទួលរងផលប៉ះពាល់។ ដូចនេះ លោកប្រតិភូ ស្នើសុំឱ្យថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិកតាមបណ្តាសាខា ទូទាំងរាជធានី/ខេត្ត-ខណ្ឌ នីមួយៗ ជាពិសេសខេត្ត ដែលទទួលរងគ្រោះទឹកជំនន់ ត្រូវធ្វើយ៉ាងណា ធានាសុវត្ថិភាពរបស់ខ្លួន និងបន្តអនុវត្តការងារ ឱ្យល្អប្រសើរ ជូនដល់បងប្អូន កម្មករនិយោជិត ដែលជាសមាជិក ប.ស.ស.។ ជាមួយគ្នានេះ ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏សូមឱ្យប្រជាពលរដ្ឋ រក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេស ប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់ ដែលកំពុងរងគ្រោះ ដោយទឹកជំនន់ ត្រូវជម្លៀសរកទីទួលសុវត្ថិភាព។ ជាការពិតណាស់ សម្តេចតែងតែគិតគូរ និងខ្វល់ខ្វាយបំផុត ពីសុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូន កម្មករនិយោជិត។ ក្នុងឱកាសនេះដែរ លោកប្រតិភូរាជរដ្ឋាភិបាល បានជម្រុញបន្ថែម ទៅដល់លោក លោកស្រីដែលជាថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកប.ស.ស. គ្រប់ការិយាល័យ និងគ្រប់សាខាទូទាំង រាជធានី/ខេត្ត-ខណ្ឌទាំងអស់ ធ្វើយ៉ាងណា ពន្លឿនក្នុងការផ្តល់សេវា ដល់សមាជិកប.ស.ស. ឱ្យបានទាន់ពេលវេលា និងប្រកបដោយ ប្រសិទ្ធិភាពខ្ពស់ ព្រមទាំងផ្តល់ការសម្របសម្រួល ឱ្យបានទាន់ពេលវេលាចំពោះបងប្អូនដែលជាសមាជិក ពេលទៅទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាល ដែលជាដៃគូ ប.ស.ស.។ សូមបញ្ជាក់ថា កិច្ចប្រជុំ ខាងលើ ត្រូវបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ ៕
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas តាមសេចក្តីរាយការណ៍ បានរិះគន់ ប្រទេសតួកគី ពីបទបញ្ជូននាវាស្ទង់ ការរញ្ជួយដីត្រឡប់ទៅក្នុងដែនទឹក មានជម្លោះនៅសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត ដោយហៅទង្វើឯកតោភាគីនេះថា ជាការធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែង ចាប់ផ្តើមកិច្ចចរចាក្នុងជម្លោះនោះ។ ក្រោយជួបគ្នាជាមួយរដ្ឋមន្ត្រី ការបរទេសសាធារណរដ្ឋស៊ីប លោក Nikos Christodoulides នៅក្នុងទីក្រុង...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងយូនីសេហ្វ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានរួមគ្នាធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីវាយតម្លៃពីវឌ្ឍនភាពរបស់សាលារៀននៅកម្ពុជា នៅក្នុងដំណើរការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។ គណៈប្រតិភូបានទទួលស្វាគមន៍ពីសំណាក់ ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងបុគ្គលិកសិក្សានៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន អង្គរធំ។ ព្រឹត្តិការណ៍នេះ...
កោះកុង ៖ លោកស្រី មិថុនា ភូថង អភិបាលកោះកុង បានថ្លែងក្នុងពិធី អបអរសាទរទិវាពិភពលោកស្អាត (world Cleanup Day)លើកទី៣ និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ នាថ្ងៃទី១៤ ខែតុលានេះថា សូមឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការយុវវ័យ សិស្សានុសិស្ស ចូលរួមផ្នែកវិស័យទេសចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាន និងដើម្បីហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ត...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ខេត្តចំនួន១៣ ក្នុងប្រទេសកម្ពុជា មានផ្លូវខូចខាត ដោយសារជំនន់ទឹកភ្លៀង មានជាង២៤៥គីឡូម៉ែត្រ ស្មើនឹង១៩៩កំណាត់។ ក្រោយបញ្ចប់ចុះត្រួតពិនិត្យ ស្ថានភាពផ្លូវដែលរងគ្រោះដោយជំនន់ទឹកភ្លៀងតាមបណ្ដោយ ផ្លូវជាតិលេ ខ៣ និងផ្លូវជាតិលេខ២០ នាថ្ងៃទី១៤ ខែតុលា...