ព័ត៌មានអន្តរជាតិ

អេស្ប៉ាញ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីលើសពី៧.០០០នាក់

ម៉ាទ្រីដ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសអេស្ប៉ាញ បានបញ្ជាក់កាលពីថ្ងៃអង្គារថា មានករណីថ្មីចំនួន៧.១១៨នាក់ដោយសារវីរុសកូរ៉ូណា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅក្នុងប្រទេសកើនឡើងដល់៨៩៦.០៨៦នាក់ ។

កាលពីថ្ងៃចន្ទ បានធ្វើតេស្តរកឃើញមានករណីថ្មីចំនួន២.៧៥៩នាក់ ទន្ទឹមនឹងនេះដែរ មានករណីថ្មីដែលបានធ្វើតេស្តក្នុងប៉ុន្មានថ្ងៃមកនេះ ។

ចំនួនអ្នកស្លាប់ក៏បានកើនឡើងពី៨០ក្នុងមួយថ្ងៃដល់៣៣.២០៤នាក់ ជាមួយគ្នានេះដែរ ពលរដ្ឋចំនួន៤០៦នាក់ក្នុងរយៈពេល៧ថ្ងៃកន្លងទៅនេះ ។

សហមន៍ស្វ័យយ័តនៃក្រុងម៉ាទ្រីដ បន្តរងនូវផលប៉ះពាល់នៅក្នុងតំបន់ជាច្រើននៅក្នុងប្រទេសអេស្ប៉ាញ ដែលមានអ្នកឆ្លងថ្មីកើនឡើងចំនួន១.១២៦នាក់ ដែលនាំឲ្យមានករណីសរុបនៅក្នុងតំបន់កើនឡើងដល់៉២៦៨.០២២នាក់ ដែលមានអ្នកស្លាប់ចំនួន៩.៧៨៩នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top