បរទេស៖ លទ្ធផលនៃការបោះឆ្នោត ប្រធានាធិបតីអាមេរិកគឺ ស្ថិតក្នុងភាពតានតឹង ដោយមាន ដូណាល់ត្រាំ និងគូប្រជែងរបស់គាត់គឺលោក ចូ ប៊ីដិន ដែលជាកម្រិត នៃការប្រកួតប្រជែងនៅក្នុងរដ្ឋសំខាន់ៗ។ លោក ដូណាល់ ត្រាំ ដែលមកពី គណបក្សសាធារណរដ្ឋបានអះអាងថា បានឈ្នះនិងប្តេជ្ញាថា នឹងបើកសវនាការលើបណ្តឹង របស់តុលាការកំពូលដោយចោទប្រកាន់ ដោយគ្មានមូលដ្ឋានថា មានការលួចបន្លំ។ យោងតាមសារព័ត៌មាន...
លោកស្រី ស៊ាប សុខនាវ កសិករនៅភូមិដើមអំពិល ឃុំឫស្សីលោក ស្រុកជីក្រែង ខេត្តសៀមរាប បានរកឃើញទឹកប្រាក់ ៥លានរៀល ពីក្រវិលកំប៉ុងភេសជ្ជៈ ប៉ូវកម្លាំងវើក WURKZ កាលពីថ្ងៃទី២៥ តុលានេះ នាំលាភ សម្រេចក្តីប្រាថ្នាទិញម៉ូតូថ្មី ថ្ងៃបុណ្យអុំទូក។ លោកស្រីថា៖ «ខ្ញុំហូបវើក WURKZ រាល់តែថ្ងៃហ្នឹង។ សម្រាប់ថ្ងៃឈ្នះរង្វាន់...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មការចំរុះថ្នាក់ខេត្ត ចុះដោះស្រាយបញ្ហារបស់អាជីវករផ្សារព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរនារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកទឹកចិត្តដល់គណៈកម្មការចំរុះថ្នាក់ខេត្ត ក្នុងគោលដៅពន្លឿន ក្នុងការចុះដោះស្រាយបញ្ហាដែលនៅសេសសល់ឲ្យបានឆាប់ចប់ ដើម្បីឲ្យពួកគាត់ឆាប់បានលក់ដូរឡើងវិញ។ បើតាម លោក ហេង វណ្ណនី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចម្រុះ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំឱ្យអ្នកបញ្ជាទិញអន្តរជាតិទាំងអស់បន្តបញ្ជាទិញទំនិញពីកម្ពុជា និងចូលរួមលើកកម្ពស់ជីវភាពនិងលក្ខខណ្ឌការងាររបស់កម្មករនិយោជិតកម្ពុជា។លោក ហេង សួរ បានស្នើឡើងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុង“សិក្ខាសាលាស្តីពីការអភិវឌ្ឍនផែនការរួមសម្រាប់និរន្តភាពនៃការអនុលោមតាមច្បាប់ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែក ជើង និងផលិតផលធ្វើដំណើរ និងកាបូប” របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៅសណ្ឋាគារ កាំបូឌីយ៉ាណា នារសៀលថ្ងៃទី0៤ ខែវិច្ឆិកា ឆ្នាំ២០២០...
ភ្នំពេញ៖បន្ទាប់ពីទទួលបានព័ត៌មានថារដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៣វិច្ឆិកាមានវិជ្ជមាន កូវីដ១៩ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីរូបគាត់ចាកចេញពីកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិងក្រុមអង្គរក្ស ១៨នាក់ ត្រូវបានធ្វើតេស្តបញ្ជាក់ថាអវិជ្ជមាន ទាំងអស់មិនមានអ្នកណាឆ្លងជំងឺកូវីដ១៩ នោះទេប៉ុន្តែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវ ឱ្យសម្ដេចរស់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅក៏មិនអាចជួបបានដែរ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុក...
ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជានឹងផ្តល់គ្រឿង ឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ដល់លោក បណ្ឌិតសភាចារ្យ ស៊ន សំណាង ជាអតីតប្រធាន និងសាស្រ្តាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា ។...
បរទេស៖ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបញ្ជូនសញ្ញាខុសធ្ងន់ធ្ងរឲ្យដល់យោធាកោះតៃវ៉ាន់ ស្តីពីកិច្ចព្រមព្រៀងលក់កូនដ្រូនដ៏មានសក្តានុពល។ លោក វ៉ាង វែប៊ីន ជាមន្ត្រីនាំពាក្យរបស់ក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយប្រាប់សន្និសីទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំងថា ប្រទេសចិននឹងធ្វើការឆ្លើយតបស្របច្បាប់ដ៏ចាំបាច់នានា ស្របពេលដែលកាលៈទេសៈកំពុងតែមានការប្រែប្រួលផ្លាស់ប្តូរនេះ។ គួរបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្រេចលក់កូនដ្រូនផលិតដោយអាមេរិកដ៏ទំនើបចំនួន៤គ្រឿង ឲ្យទៅកោះតៃវ៉ាន់ នៅក្នុងសេចក្តីជូនដំណឹងផ្លូវការឲ្យទៅរដ្ឋសភា ហើយនេះគឺជាការបោះជំហានចុងក្រោយ...
ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃអង្គារម្សិលមិញនេះបានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការហុងកុង បញ្ហាតុលាការនៃរដ្ឋបាលពិសេសហុងកុង (HKSAR) និងកិច្ចការផ្ទៃក្នុងរបស់ចិន។ អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានមួយឆ្លើយតបនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងការចោទប្រកាន់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសចិន កាលពីពេលថ្មីៗនេះ ចំពោះការចាប់ខ្លួនបុគ្គល ដែលពាក់ព័ន្ធនៅក្នុងទីក្រុងហុងកុង។ ដោយកត់សម្គាល់ថាប្រទេសចិន គឺជាប្រទេសដែលផ្អែកលើច្បាប់ ហើយ HKSAR គឺជាសង្គមដែលផ្អែកលើច្បាប់លោក វ៉ាង បានលើកឡើងថាច្បាប់ត្រូវតែគោរព...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(ឆក់កាបូបនិងទូរស័ព្ទ) និងកាន់កាប់អាវុធដោយខុសច្បាប់។ ជនសង្ស័យទាំងពីរមានឈ្មោះ ៖១-ឈ្មោះ ម៉ែន សុភក្រ្តា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរ អ្នកចាក់ភ្លេង (DJ) ស្រុកកំណើត...
សេអ៊ូល៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់កូរ៉េខាងត្បូង បានឲ្យដឹងថា មានភស្ដុតាងជាក់ស្តែងដែលបង្ហាញថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យធ្វើការស៊ើបអង្កេតទៅ លើការបាញ់សម្លាប់ដោយយោធា កូរ៉េខាងជើង នៅក្នុងខែកញ្ញា លើមន្ត្រីជលផលកូរ៉េខាងត្បូងម្នាក់ ។ មន្ត្រីមកពីស្ថាប័ន ស៊ើបការណ៍សម្ងាត់ជាតិ (NIS) បានធ្វើការកត់សម្គាល់ នៅក្នុងសម័យប្រជុំសវនកម្ម ជាទៀងទាត់របស់គណៈកម្មាធិការ ស៊ើបការណ៍សម្ងាត់របស់ សភាទៅក្នុងទីភ្នាក់ងារនេះ...