ព័ត៌មានអន្តរជាតិ

សន្លឹកឆ្នោត រាប់លាននៅតែមិនទាន់ រាប់បញ្ចូល គ្មានបេក្ខជនណាម្នាក់ អះអាងជ័យជំនះ ហើយក៏មិនមានភស្តុតាង នៃការលួចបន្លំនោះដែរ

បរទេស៖ លទ្ធផលនៃការបោះឆ្នោត ប្រធានាធិបតីអាមេរិកគឺ ស្ថិតក្នុងភាពតានតឹង ដោយមាន ដូណាល់ត្រាំ និងគូប្រជែងរបស់គាត់គឺលោក ចូ ប៊ីដិន ដែលជាកម្រិត នៃការប្រកួតប្រជែងនៅក្នុងរដ្ឋសំខាន់ៗ។ លោក ដូណាល់ ត្រាំ ដែលមកពី គណបក្សសាធារណរដ្ឋបានអះអាងថា បានឈ្នះនិងប្តេជ្ញាថា នឹងបើកសវនាការលើបណ្តឹង របស់តុលាការកំពូលដោយចោទប្រកាន់ ដោយគ្មានមូលដ្ឋានថា មានការលួចបន្លំ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា មុននេះលោក ប៊ីដិន ជាអ្នកប្រជាធិបតេយ្យបាននិយាយថា លោកកំពុង«ឈានទៅរកការឈ្នះ»។ សន្លឹកឆ្នោតរាប់លាននៅ តែមិនទាន់រាប់បញ្ចូល ហើយគ្មានបេក្ខជនណាម្នាក់អាចអះអាងនូវជ័យជម្នះបានឡើយ ហើយក៏មិនមានភស្តុតាងនៃការក្លែងបន្លំទេ។

សហរដ្ឋអាមេរិកកំពុង ធ្វើដំណើរឆ្ពោះទៅរកចំនួនអ្នក ទៅបោះឆ្នោតខ្ពស់បំផុតក្នុងមួយសតវត្សរ៍។ ប្រជាជនជាង ១០០ លាននាក់បានទៅបោះឆ្នោតមុនពេលថ្ងៃបោះឆ្នោតហើយមនុស្សរាប់លាននាក់ទៀតបានបន្ថែម សន្លឹកឆ្នោតរបស់ពួកគេ កាលពីថ្ងៃអង្គារ៕ ប្រែសម្រួលៈ ណៃ តុលា

To Top