ព័ត៌មានអន្តរជាតិ

ចិន៖អាមេរិក បញ្ជូនសញ្ញាខុសឲ្យតៃវ៉ាន់ ស្តីពី កិច្ចព្រមព្រៀងលក់កូនដ្រូន

បរទេស៖ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបញ្ជូនសញ្ញាខុសធ្ងន់ធ្ងរឲ្យដល់យោធាកោះតៃវ៉ាន់ ស្តីពីកិច្ចព្រមព្រៀងលក់កូនដ្រូនដ៏មានសក្តានុពល។

លោក វ៉ាង វែប៊ីន ជាមន្ត្រីនាំពាក្យរបស់ក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយប្រាប់សន្និសីទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំងថា ប្រទេសចិននឹងធ្វើការឆ្លើយតបស្របច្បាប់ដ៏ចាំបាច់នានា ស្របពេលដែលកាលៈទេសៈកំពុងតែមានការប្រែប្រួលផ្លាស់ប្តូរនេះ។

គួរបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្រេចលក់កូនដ្រូនផលិតដោយអាមេរិកដ៏ទំនើបចំនួន៤គ្រឿង ឲ្យទៅកោះតៃវ៉ាន់ នៅក្នុងសេចក្តីជូនដំណឹងផ្លូវការឲ្យទៅរដ្ឋសភា ហើយនេះគឺជាការបោះជំហានចុងក្រោយ មុនពេលសម្រេចផ្តាច់ព្រ័ត្រលើការលក់អាវុធ ដែលនឹងធ្វើឲ្យចិនខឹងកាន់តែខ្លាំងថែមទៀត៕ ប្រែសម្រួល៖ប៉ាង កុង

To Top