សេអ៊ូល៖ ក្រុមអ្នកជួយសង្គ្រោះ កំពុងមមាញឹកចុះទីតាំង កន្លែងកើតហេតុ នៅក្នុងទីក្រុងអ៊ីឆុន ភាគខាងត្បូង នៃទីក្រុងសេអ៊ូល ដើម្បីស្វែងរកជនរងគ្រោះ ដែលបាត់ខ្លួននៅក្នុងគ្រោះថ្នាក់ អគ្គិភ័យមួយ ក្នុងចំណោមគ្រោះមហន្តរាយ ដ៏អាក្រក់បំផុត របស់ប្រទេសនេះ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៣៨ នាក់ និង ១០ នាក់ផ្សេងទៀតរងរបួស។...
ភ្នំពេញ : ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ និងរក្សាទុក សារធាតុញៀននិងអាវុធ ។ ប្រតិបត្តិការខាងលើបានធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២និង៤០នាទី នៅចំណុចចម្ការខ្នុរ ក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះយោងតាមផេក របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ។...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវ ទៅដល់អ្នកទទួលសេវាបណ្ណបើកបរ ត្រូវរក្សាគម្លាតគ្នា និងគោរពតាមគោលការណ៍ ណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីការពារការ រីករាលដាល ជំងឺកូវីដ-១៩ ។ យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា...
ស្វាយរៀង ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងនាមជាប្រធានកិត្តិយស សាខាកាកបាតក្រហម ខេត្តស្វាយរៀង បានថ្លែងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ ថ្នាក់មូលដ្ឋានទាំងអស់ បង្កើនការធ្វើអនាម័យ ជាប្រចាំដើម្បីរួមគ្នាទប់ស្កាត់ ជម្ងឺរាតត្បាតCOVID-១៩ ទោះបីជាកម្ពុជា មានអ្នកឆ្លងកម្រិតតិចតួចពិតមែន...
ភ្នំពេញ ៖ គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានប្រកាស ផ្ដល់គ្រឿងឥស្សរិយយសដល់ ឥស្សរជនកម្ពុជា ចំនួន២រូប ដែលនឹងទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវ ឆ្នាំ២០២០។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៩ មេសា បានឲ្យដឹងថា លោក ឯក សុនចាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី...
បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយ នៅថ្ងៃពុធទី២៩ ខែមេសានេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូ ណាល់ត្រាំ បានប្រកាសបញ្ជាឲ្យ ដំណើរការរោងចក្រ វេចខ្ចប់សាច់ នៅតែបន្តជាធម្មតា ដើម្បីដោះស្រាយ តម្រូវការរបស់ប្រទេស ដែលកំពុងមានក្នុងគ្រា ដែលកូវីដ១៩ វាយប្រហារខ្លាំងក្លា នៅឡើយនោះ។ នៅក្នុងសេចក្តីប្រកាសនោះផងដែរ លោកប្រធានាធិបតី...
បរទេស៖ កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្វើការប្រកាសថា យន្តហោះទម្លាក់គ្រាប់សហរដ្ឋអាមេរិក B-1B Lancer មួយគ្រឿង ដែលត្រូវបានប្រគល់ឲ្យ កងកម្លាំងទម្លាគ់គ្រាប់លេខ៣៧ បានចូលរួមជាមួយកងកម្លាំង ទ័ពអាកាសជប៉ុន ធ្វើសមយុទ្ធទ្វេភាគីនៅក្បែរប្រទេសជប៉ុន កាលពីសប្ដាហ៍មុន ។ យោងតាមកងកម្លាំងទ័ពអាកាសអាមេរិក យន្តហោះនោះ បានហោះហើរចេញ ពីមូលដ្ឋានទ័ពអាកាស Ellsworth នៅក្នុងរដ្ឋ South Dakota...
បរទេស៖ គណៈរដ្ឋមន្ត្រីនៃ ប្រទេសអារ៉ាប៊ីសាអូឌីត នាពេលថ្មីៗនេះ បានជំរុញឲ្យក្រុមបះបោរ ដ៏ធំក្នុងប្រទេសយេម៉ែន ដែលទើបបានប្រកាស ស្វយគ្រប់គ្រងនៅភាគខាងត្បូងប្រទេស គោរពតាមកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការជាប់គាំងពីមុន ជាមួយរដ្ឋាភិបាលដែល អារ៉ាប៊ីសាអូឌីតគាំទ្រ។ ដោយសំដៅដល់ការព្រមព្រៀង ចែករំលែកអំណាចគ្នាកាលពីខែវិច្ឆិកា គណៈរដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត បាននិយាយក្នុងសេចក្តី ថ្លែងការណ៍មួយថា “វិធានការណាមួយ ដែលផ្ទុកទៅនឹងកិច្ចព្រមព្រៀង នៅទីក្រុងរីយ៉ាដ គួរតែត្រូវបានលុបចោល”។ គួរបញ្ជាក់ថា...
បរទេស៖ទូរទស្សន៍ BBCចេញផ្សាយ នៅថ្ងៃពុធទី២៩ខែមេសានេះបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចមួយទៅកាន់មន្ទីរមួយកន្លែងក្នុងប្រទេស លោកអនុប្រធានាធិបតីអាមេរិកPence បានល្មើសទៅនឹងគោលការណ៍ ដោយមិនពាក់ម៉ាសឡើយ។ លោកPenceត្រូវបានគេមើលឃើញជា មនុស្សតែម្នាក់គត់ដែលមិនបានពាក់ម៉ាសក្នុងចំណោម មនុស្សជាច្រើនរួមទាំងអ្នកជំងឺផងនៅឯមន្ទីរពេទ្យធំមួយ កន្លែងរបស់រដ្ឋMinnesota។ នៅក្នុងTweet មួយរបស់មន្ទីរពេទ្យដែលក្រោយមកបានលប់ចោលទៅវិញ បានសរសេរថាលោកអនុប្រធានាធិបតីPence បានប្រព្រឹត្តល្មើសទៅនឹងគោលការណ៍របស់ខ្លួន។ មានមនុស្សជាច្រើនបាននាំគ្នាធ្វើការរិះគន់ រូបលោកទាំងដែលកន្លងមករដ្ឋាភិបាលអាមេរិកតែងតែ ប្រកាសអំពីវិធីការពារជំងឺរាតត្បាតកូវីដ១៩តាមរយៈការពាក់ ម៉ាស់ប៉ុន្តែលោកPenceបែរជាបានឆ្លើយតបដោយ ការពារទៅនឹងការសម្រេចចិត្តរបស់លោកលើកនេះថាវា ជាការចាំបាច់ដើម្បីសួរសុខទុក្ខក្រុមការងារប្រយុទ្ធប្រឆាំង និងអ្នកជងឺទាំងអស់៕...
បរទេស៖នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison តាមសេចក្តីរាយការណ៍ បានជំរុញឲ្យមានការស៊ើបអង្កេតឯករាជ្យ ចំពោះប្រភពនៃមេរោគកូរ៉ូណា នាថ្ងៃពុធនេះ ស្របពេលមានភាពតានតឹងកើនខ្លាំង រវាងប្រទេសរបស់លោក ជាមួយនឹងប្រទេសចិន។ នៅក្នុងអំឡុងធ្វើសន្និសីទកាសែតមួយ ក្នុងទីក្រុងកង់បេរ៉ា លោក Scott Morrison បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលរបស់លោក នឹងបន្តធ្វើការជំរុញឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ ចំពោះប្រភពវីរុស និងការក្តោបក្តាប់ដំបូងរបស់ប្រទេសចិន ចំពោះការផ្ទុះឆ្លងនៃវីរុសនោះ។ ...