ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់ B-1B Lancer ធ្វើបេសកកម្មហោះហើរជិត ៣០ម៉ោង សម្រាប់សមយុទ្ធជាមួយ កងទ័ពអាកាសជប៉ុន

បរទេស៖ កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្វើការប្រកាសថា យន្តហោះទម្លាក់គ្រាប់សហរដ្ឋអាមេរិក B-1B Lancer មួយគ្រឿង ដែលត្រូវបានប្រគល់ឲ្យ កងកម្លាំងទម្លាគ់គ្រាប់លេខ៣៧ បានចូលរួមជាមួយកងកម្លាំង ទ័ពអាកាសជប៉ុន ធ្វើសមយុទ្ធទ្វេភាគីនៅក្បែរប្រទេសជប៉ុន កាលពីសប្ដាហ៍មុន ។

យោងតាមកងកម្លាំងទ័ពអាកាសអាមេរិក យន្តហោះនោះ បានហោះហើរចេញ ពីមូលដ្ឋានទ័ពអាកាស Ellsworth នៅក្នុងរដ្ឋ South Dakota ដោយប្រើពេលហោះហើរជិត ២៩ម៉ោង ទៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងចូលរួមជាក្រុមជាមួយ យន្តហោះចម្បាំងអាមេរិក F-16 ចំនួន៦គ្រឿង យន្តហោះចម្បាំងទ័ពអាកាសជប៉ុន F-2 ចំនួន២គ្រឿង និងយន្តហោះចម្បាំងជប៉ុន F-15 ចំនួន៨គ្រឿង។

គួរបញ្ជាក់ថា ពេលចុងក្រោយបង្អស់ ដែលយន្តហោះទម្លាក់គ្រាប់ មានវត្តមាននៅតំបន់ទំនួល ខុសត្រូវឥណ្ឌូប៉ាស៊ីហ្វិក គឺក្នុងខែមករា ឆ្នាំ២០១៨ ជាពេលដែលយន្តហោះនោះ និងបុគ្គលិកអាកាសយានិករបស់វា បំពេញបេសកកម្មរយៈពេល៦ខែ នៅមូលដ្ឋានទ័ពអាកាស Andersen នៅលើកោះហ្គាម ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top