ព័ត៌មានអន្តរជាតិ

លោកPence មិនខ្ចីពាក់ម៉ាស ក្នុងពេល ទស្សនៈកិច្ច នៅពេទ្យធំមួយ កន្លែង

បរទេស៖ទូរទស្សន៍ BBCចេញផ្សាយ នៅថ្ងៃពុធទី២៩ខែមេសានេះបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចមួយទៅកាន់មន្ទីរមួយកន្លែងក្នុងប្រទេស លោកអនុប្រធានាធិបតីអាមេរិកPence បានល្មើសទៅនឹងគោលការណ៍ ដោយមិនពាក់ម៉ាសឡើយ។

លោកPenceត្រូវបានគេមើលឃើញជា មនុស្សតែម្នាក់គត់ដែលមិនបានពាក់ម៉ាសក្នុងចំណោម មនុស្សជាច្រើនរួមទាំងអ្នកជំងឺផងនៅឯមន្ទីរពេទ្យធំមួយ កន្លែងរបស់រដ្ឋMinnesota។ នៅក្នុងTweet មួយរបស់មន្ទីរពេទ្យដែលក្រោយមកបានលប់ចោលទៅវិញ បានសរសេរថាលោកអនុប្រធានាធិបតីPence បានប្រព្រឹត្តល្មើសទៅនឹងគោលការណ៍របស់ខ្លួន។

មានមនុស្សជាច្រើនបាននាំគ្នាធ្វើការរិះគន់ រូបលោកទាំងដែលកន្លងមករដ្ឋាភិបាលអាមេរិកតែងតែ ប្រកាសអំពីវិធីការពារជំងឺរាតត្បាតកូវីដ១៩តាមរយៈការពាក់ ម៉ាស់ប៉ុន្តែលោកPenceបែរជាបានឆ្លើយតបដោយ ការពារទៅនឹងការសម្រេចចិត្តរបស់លោកលើកនេះថាវា ជាការចាំបាច់ដើម្បីសួរសុខទុក្ខក្រុមការងារប្រយុទ្ធប្រឆាំង និងអ្នកជងឺទាំងអស់៕

ប្រែសម្រួល៖ស៊ុនលី

To Top