ហាណូយ៖ ទីភ្នាក់ងារចិនស៊ិន ចេញផ្សាយនៅថ្ងៃពុធ ទី២២ ខែមេសានេះ បានឲ្យដឹងថា ប្រទេសវៀតណានៅថ្ងៃនេះ បានរាយការណ៍ថា មិនមានករណីឆ្លងឡើយ សម្រាប់វិរុសកូរ៉ូណា ដែលមានន័យថា អស់រយៈពេល៦ថ្ងៃជាប់គ្នាហើយ ដែលមិនមានករណីឆ្លងសោះ នៅក្នុងប្រទេស។ តាមប្រភពដដែល បានបញ្ជាក់ទៀតថា ករណីសរុបមកដល់ពេលនេះ មានត្រឹមតែ២៦៨ករណី ខណៈដែលអ្នកជាសះស្បើយ មានទៅដល់២២៣នាក់ ហើយមិនមានករណី បាត់បង់ជីវិតឡើយ។...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្តល់ប្រាក់ ឧបត្ថម្ភបន្ថែមចំនួន៤០ដុល្លារ ក្នុង១ខែ រយៈពេល២ ខែ ជូនដល់បណ្តាកម្មករ និយោជិត ដែលបានបាត់បង់ការងារ នៅក្នុងអាជីវកម្ម ដែលបានផ្អាកដំណើរ ការចំនួន៤ប្រភេទ ខណៈអាជីវកម្មនានាទៀត ក្នុងវិស័យទេសចរណ៍ ដែលបានបិទជាស្ថាពរនោះ គឺមិនត្រូវបានផ្តល់ជូន ដោយសារម្ចាស់អាជីវកម្មនោះ បានបើកប្រាក់ខែ និងប្រាក់បំណាច់ ការងារនានា...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុបរួម ជាមួយដៃគូជាច្រើនកាលពីថ្ងៃចន្ទ បានបើកដំណើរការវេទិកាចែករំលែកទិន្ន័យកូវីដ-១៩ ដើម្បីជួយដល់ការប្រមូល និងចែករំលែកទិន្នន័យ ស្រាវជ្រាវដែលមាន ក្នុងការប្រយុទ្ធប្រឆាំងនឹង ការផ្ទុះឡើងនៃវីរុសនេះ។ គណៈកម្មការអឺរ៉ុប បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា វេទិកាថ្មីនេះនឹងផ្តល់នូវបរិយាកាសអឺរ៉ុប និងពិភពលោកបើកចំហ និងអាចជឿទុកចិត្តបានដែល អាចធ្វើមាត្រដ្ឋានបានដែលអ្នកស្រាវជ្រាវ អាចរក្សាទុកចែករំលែក និងវិភាគនូវការរកឃើញ ជាច្រើនលើមេរោគឆ្លងមួយនេះ។ សំណុំទិន្នន័យនេះនឹងមានលំដាប់ DNA រចនាសម្ព័នប្រូតេអ៊ីន...
ភ្នំពេញ ៖ បញ្ជាការដ្ឋាន កងទ័ពជើងអាកាស បានបរិច្ចាគថវិកា ប្រចាំឆ្នាំ២០២០ ចំនួន ៧៧ ៤៤០ ០០០ រៀល និង១២០ ដុល្លារអាមេរិក ដែលទទួលបាន ពីសមាជិកគាំទ្រ ចំនួន ១ ២៤៦ នាក់ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។ យោងតាមសេចក្ដី...
ភ្នំពេញ៖ ដើម្បីសម្រួលដល់ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាប់នៅក្នុងប្រទេសថៃ ដោយសារការរឹតត្បិត នៃការធ្វើដំណើរទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ រដ្ឋាភិបាលថៃ បានសម្រេចផ្ដល់ការអនុគ្រោះ ៣ចំណុចសំខាន់ៗ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានទូតកម្ពុជា នៅថ្ងៃទី២៣ មេសានេះ បានឲ្យដឹងថា ៣ចំណុចសំខាន់ៗ ដែលរដ្ឋាភិបាលថៃ...
បរទេស ៖ ទូរទស្សន៍CNN ចេញផ្សាយនៅថ្ងៃពុធទី២២ខែមេសានេះ បានឲ្យដឹងថា ពិភពលោកពេលនេះ កំពុងប្រឈមមុខ នឹងទុរភិក្សកាន់តែខ្លាំង ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ។ តាមការអះអាង របស់អង្គការ សហប្រជាជាតិ ហៅកាត់ថា យូអិនបានបង្ហាញថា វិរុសរាតត្បាតលើកនេះ អាចនឹងធ្វើឲ្យចំនួន នៃអ្នកអត់ឃ្លានកើនឡើង បន្ថែមទៅដល់១៣០លាននាក់ទៀត ។ នាយកប្រតិបត្តិ នៃកម្មវិធីស្បៀងអាហារពិភពលោក...
បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃពុធទី២២ ខែមេសានេះ បានឲ្យដឹងថា រលកនៃការវាយប្រហារ ដោយកូវីដ១៩ នៅអាមេរិកអាច នឹងមានភាពធ្ងន់ធ្ងរ ជាងលើកទី១។ មជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺឆ្លង របស់អាមេរិក ឬហៅកាត់ថា CDC និងប្រធាន លោក Robert Redfield បាននិយាយបែបព្រមានថា ភាពគ្រោះថ្នាក់...
ប៉េកាំង៖ ប្រជាជន ដែលជាអ្នកអត់ការងារធ្វើ (បាត់បង់ការងារ) បាននាំគ្នាតម្រង់ជួរយ៉ាងវែង ដោយរង់ចាំពឹង ផ្អែកលើស្បៀង អាហារ ដែលចែកជូនដោយឥតគិតថ្លៃ នៅទូទាំងទីក្រុងបាងកក ការចែកប្រាក់ និងការចែកត្រីប្រៃ ។ ប្រជាជនថៃ កំពុងអស់សង្ឃឹម កាន់តែខ្លាំងឡើង នៅពេលដែលជំងឺ រាតត្បាតបំផ្លាញសេដ្ឋកិច្ច ហើយរដ្ឋាភិបាល កំពុងព្យាយាមឆ្លើយតប ។ យោងតាមសារព័ត៌មាន...
បរទេស ៖ យោងតាមកិច្ចប្រជុំជាន់ខ្ពស់មួយ ដែលចូលរួមជាអធិបតីភាព ដោយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang នៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសចិន នឹងយកចិត្តទុកយ៉ាងខ្លាំង ចំពោះចង្កោម នៃការឆ្លងវីរុសកូរ៉ូណា ជាពិសេសនៅតាមមន្ទីរពេទ្យនានា ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី២២...
ភ្នំពេញ ៖ ក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី៤ ព្រឹទ្ធសភា ចាប់ពីថ្ងៃទី២៣ ខែមករា ដល់ថ្ងៃទី២៣ ខែមេសា បានទទួលបណ្តឹង ចំនួន១៦ករណី និងដោះស្រាយបាន១ករណី និងឆ្លើយតបទៅម្ចាស់ បណ្តឹង ១២ករណី ព្រមទាំងអនុម័តច្បាប់ជាច្រើន ។ លោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា...