ភ្នំពេញ៖ កម្មកររោងចក្រដែលបានឈប់សម្រាកពេលចូលឆ្នាំ ហើយទើបវិលត្រឡប់ចូលធ្វើការវិញ ជាង១ពាន់នាក់ ត្រូវបានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ក្រសួងសុខាភិបាល ធ្វើចត្តាឡីស័ក ដោយដាក់ឲ្យនៅដាច់ ដោយឡែកចំនួន១៤ថ្ងៃ នៅតាមមណ្ឌលត្រួតពិនិត្យ សុខភាពចំនួន ១០មណ្ឌល។ យោងតាមថគេហទំព័រហ្វេសប៊ុក របស់ លោក ហេង សួរ រដ្ឋលេខាធិការ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២២ ដល់ ២៨ ខែមេសា ឆ្នាំ២០២០។ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C សីតុណ្ហភាពអតិបរមា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើការបដិសេធ ចំពោះព័ត៌មានមិនពិតនៃវីដេអូ ដែលបាន បង្ហោះដោយ គណនីហ្វេសប៊ុកឈ្មោះ Guthleber Sophen ពាក់ព័ន្ធនឹងការប្រើប្រាស់ឱសថ សម្រាប់ព្យាបាល ឬបង្ការជំងឺ កូវីដ-១៩។ យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ថា «ក្រសួងសុខាភិបាល សូមធ្វើការបដិសេធទាំងស្រុងនូវ...
បរទេស៖ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃចន្ទទី២០ខែមេសានេះបានឲ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់ដែលបានស្លៀកពាក់ជាប៉ូលីសបាន ធ្វើការបាញ់សម្លាប់មនុស្សសរុបដល់ទៅ១៦នាក់រួមមទាំង ស្ត្រីជាប៉ូលីសម្នាក់ផងដែរ នៅក្នុងខេត្តNova Scotiaនៃ ប្រទេសកាណាដា។ ហេតុការណ៍បាញ់សម្លាប់រង្គាល នេះបានអូសបន្លាយអស់រយៈពេល១២ម៉ោងមុនការបញ្ចប់ទៅដោយការប្រដេញរថយន្តរវាងប៉ូលីសនិងឧក្រិដ្ឋជនហើយជាលទ្ធផលខ្មាន់កាំភ្លើងបានបាត់បង់ជីវិតក្នុងហេតុការណ៍នោះផង។អ្នកស្រុកនៅក្បែរកន្លែងកើតហេតុត្រូវបានប្រកាសឲ្យរក្សាខ្លួននៅក្នុងផ្ទះភ្លាមៗក្រោយហេតុការណ៍បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍។ យោងតាមការក្រុមប៉ូលីសបានអះអាង ថាខ្មាន់កាំភ្លើងបានប្រើប្រាស់រថយន្តប៉ូលីសនិងបាញ់សម្លាប់ មនុស្សនៅច្រើនទីតាំងក្នុងខេត្តNova Scotiaនេះដែលនេះមានន័យថាតួលេខនៃអ្នកស្លាប់អាចនឹងកើនឡើង។ មកដល់ពេលនេះប៉ូលីសនៅមិនទាន់បានផ្តល់ព័ត៌មាន លំអិតពីរបៀបដែលខ្មាន់កាំភ្លើងនេះបានបាត់បង់ជីវិតនៅឡើយ ទេហើយក៏មិនអាចទាន់បញ្ជាក់ពីមូលហេតុពិតប្រាកដ នៅពីក្រោយហេតុការណ៍នេះដែរ៕ ប្រែសម្រួល៖ស៊ុនលី
តូក្យូ៖ រដ្ឋមន្រ្តីជប៉ុនបានឲ្យដឹងថារដ្ឋាភិបាលបានធានាបន្ទប់សណ្ឋាគារជាង ២១០,០០០ បន្ទប់នៅទូទាំងប្រទេស ដើម្បីផ្ទុកអ្នកដែលមានរោគសញ្ញាកូវីដ-១៩ និងអ្នកជម្ងឺដែលមិនមានរោគសញ្ញាខណៈប្រទេសព្យាយាមទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ លោក Yasutoshi Nishimura រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានប្រាប់ក្រុមអ្នកសារព័ត៌មានថាបន្ទាប់ពីរដ្ឋាភិបាលបានពិនិត្យមន្ទីរពេទ្យនៅទីក្រុងតូក្យូ ជាកន្លែងដែលអ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរត្រូវបានព្យាបាលនោះ រដ្ឋាភិបាលក៏បានទទួលរបាំងមុខចំនួន ១២០,០០០ ពីក្រុមហ៊ុនផងដែរ។ លោក Nishimura បានលេីកឡេីងថាក្នុងចំណោមបន្ទប់សណ្ឋាគារ ដែលធានាសុវត្ថិភាពរដ្ឋាភិបាលបានបញ្ចប់កិច្ចសន្យាសម្រាប់ប្រហែល ៦.០០០ បន្ទប់។ យោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ចំនួននៃការឆ្លងរោគដែលបានបញ្ជាក់នៅក្នុងប្រទេសជប៉ុន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា រដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាល ឃុំ សង្កាត់ ត្រូវជំរុញការសិក្សារៀបចំ និងកំណត់និមិត្ត សញ្ញារបស់ខ្លួនឲ្យបានរួចរាល់ យ៉ាងយូរត្រឹមដំណាច់ ឆ្នាំ២០២០ នេះ។ យោងតាម...
ភ្នំពេញ៖ ប្រជាជន បានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោង៦ រសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ២៩,៦៦៧ នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន៖ ៧,៥៥៩នាក់...
ប៉េកាំង៖ ធនាគារកណ្តាលចិន បានកាត់បន្ថយអត្រាការផ្តល់ប្រាក់កម្ចី គោលរបស់ខ្លួននៅថ្ងៃច័ន្ទនេះ ក្នុងគោលបំណងជំរុញសេដ្ឋកិច្ច និងការពារការរំខានដល់ទីផ្សារ ហិរញ្ញវត្ថុ នៅពេលមានការរីករាលដាល នៃមេរោគកូវីដ-១៩។ នៅក្នុងសកម្មភាពបែបនេះ លើកដំបូងចាប់តាំងពីខែកុម្ភៈ ធនាគារប្រជាជនចិន បានឲ្យដឹងថាខ្លួនបានទម្លាក់ អត្រាការប្រាក់កម្ចី រយៈពេលមួយឆ្នាំពី ៣,០៥ ភាគរយដល់ ៣,៨៥ ភាគរយ។ មុនពេលមាន វិបត្តិសេដ្ឋកិច្ចថ្មីៗនេះ បណ្តាលមកពីការរីករាលដាលនៃវីរុសកូវីដ-១៩...
តូក្យូ៖ ប្រភពដែលស្និទ្ធនឹងបញ្ហានេះ បាននិយាយកាលពីថ្ងៃច័ន្ទ ថារដ្ឋាភិបាល នឹងបង្កើនកញ្ចប់ថវិការបន្ទាន់របស់ខ្លួន ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ច ពីការឆ្លងរាតត្បាត នៃជំងឺឆ្លងទៅនឹងកំណត់ត្រា ខ្ពស់ចំនួន ១១៧,១ ពាន់ពាន់លានយ៉េន ស្មេីនឹង ១.០៩ពាន់ពាន់លានដុល្លារ ដោយកាលពីមុនត្រឹម ១០៨,២ ពាន់ពាន់លានយ៉េន។ ការកើនឡើងនេះ បានកើតឡើង បន្ទាប់ពីការផ្លាស់ប្តូរ គោលនយោបាយភ្លាមៗ ដើម្បីផ្តល់ជាសាច់ប្រាក់ ជាសកលចំនួន...