សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួននឹងផ្តល់ការគាំទ្រ ចាំបាច់ដល់អ្នកផលិតក្នុងតំបន់ នៃតម្រងក្រណាត់ ដើម្បីជួយបង្កើនការផលិតម៉ាស់ ចំពេលមានការរីករាលដាលនៃ មេរោគកូរ៉ូណាថ្មីនេះ។ ការរាតត្បាតរបស់ជំងឺកូវីដ-១៩ បានបង្កឱ្យមានកង្វះម៉ាស់ មុខយ៉ាងខ្លាំងដែលជំរុញឱ្យរដ្ឋាភិបាលណែនាំប្រព័ន្ធចែកចាយជាក់ស្តែង សម្រាប់ម៉ាស់ការពារ។ គួរបញ្ជាក់ថា យោងតាមវិធានការណ៍ដែលបាន ដាក់ឲ្យ អនុវត្តនៅថ្ងៃច័ន្ទមនុស្សអាចទិញម៉ាស់ការពារ បានតែ ២ប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ពីឱសថស្ថាន នៅថ្ងៃដែលបានកំណត់នៃសប្តាហ៍ អាស្រ័យលើឆ្នាំកំណើតរបស់ពួកគេ...
សេអ៊ូល៖ ក្រសួងការបរទេសនៅថ្ងៃសុក្រ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះផែនការផ្តាច់រយៈពេល ២សប្តាហ៍របស់ជប៉ុន សម្រាប់អ្នកទេសចរមក ពីប្រទេសកូរ៉េខាងត្បូង ជុំវិញការព្រួយបារម្ភអំពីវីរុសកូរ៉ូណា ដោយព្រមានពីវិធានការណ៍ដែលត្រូវគ្នា ទាំងអស់។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Cho Sei-young គ្រោងកោះហៅ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកូរ៉េខាងត្បូងលោក Koji Tomita ដើម្បីធ្វើការតវ៉ាជាផ្លូវការ ជុំវិញវិធានការណ៍ ដែលនឹងចូលជាធរមាននៅថ្ងៃច័ន្ទ និងមានរយៈពេល រហូតដល់ចុងខែនេះ។...
តូក្យូ៖ ប្រទេសជប៉ុនបាន សម្រេចកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរឹតបន្តឹងការរឹតត្បិត ការចូលមកប្រទេសកូរ៉េ និងចិន ដែលរួមមានការដាក់ឱ្យ នៅដាច់ពីគេរយៈពេល ២សប្តាហ៍ និងបញ្ឈប់កម្មវិធីលើកលែងទិដ្ឋាការ ក្នុងគោលបំណងការពារប្រឆាំង នឹងការរីករាលដាល នៃវីរុសកូរ៉ូណាថ្មីនេះ ។ ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍ថា បន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានធ្វើការប្រកាសថា ប្រជាជនដែលហោះហើរ...
បរទេស៖ ប្រទេសតួកគីនិងប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នា ចំពោះបទឈប់បាញ់គ្នាមួយ ក្នុងខេត្ត Idlib ស្ថិតនៅក្នុងប្រទេសស៊ីរីភាគពាយព្យ ដោយគិតចាប់ផ្តើម ពីពាក់កណ្ដាលយប់តទៅ។ ប្រទេសទាំងពីរ បានឈានដល់ការព្រមព្រៀងគ្នា នៅក្នុងអំឡុងជំនួបកំពូលនាថ្ងៃព្រហស្បតិ៍ រវាងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ...
ភ្នំពេញ៖ ក្នុងឱកាសទិវានារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ក្រុមអង្គការសង្គមស៊ីវិល ស្នើយ៉ាងទទូច ឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាទិភាពលើសិទ្ធិស្ត្រី តាមរយៈការចាត់វិធានការបន្ទាន់ និងជាក់លាក់អនុវត្ត អនុសាសន៍ ដែលកម្ពុជាបានទទួលយក ក្នុងអំឡុងកិច្ចប្រជុំពិនិត្យជាសកល តាមកាលកំណត់ (UPR) ជុំទី៣ របស់កម្ពុជា ។ ក្នុងនោះក៏មាន អនុសាសន៍ ដែលមានលើកឡើង...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់ទៅកាន់ ម្ចាស់នាយកសហគ្រាស គ្រឹះស្ថាន កម្មករ និយោជិត និងអង្គការវិជ្ជាជីវៈ គ្រប់ជាន់ថ្នាក់ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលរងផលប៉ះពាល់ពីកង្វះវត្ថុធាតុដើម ដោយសារជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ខូវីដ១៩ ឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ការងារ និងវិធានការនានា របស់រាជរដ្ឋាភិបាល ដោយមិនត្រូវប្រែក្លាយ ការព្យួរកិច្ចសន្យាការងារ...
បរទេស៖ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបោះពុម្ពផ្សាយព័ត៌មានពាក់ព័ន្ធនឹងគោលការណ៍ដាក់ឲ្យនៅដាច់ដោយឡែកដ៏ចាំបាច់ បើទោះជាមន្ត្រីជំនាញអះអាងថា ក្នុងប្រទេសមិនមានអ្នកឆ្លងកូរ៉ូណាវីរុសទាល់តែសោះក៏ដោយ។ ក្រសែត Minju Choson ជាប្រព័ន្ធផ្សព្វផ្សាយមួយរបស់រដ្ឋសភានៃប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អ្នកជម្ងឺដែលឆ្លងកូរ៉ូណាវីរុស ត្រូវតែដាក់ឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល៦ម៉ោង ស្របពេលដែលអ្នកជម្ងឺសង្ស័យថា បានឆ្លងកូរ៉ូណាវីរុស នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល២៤ម៉ោង។ គួរបញ្ជាក់ថា ចំណាត់ការថ្មីក្នុងដំណើរទប់ស្កាត់ការឆ្លងរីករាលដាលនៃកូរ៉ូណាវីរុសរបស់ប្រទេសកូរ៉េខាងជើងនេះ គឺត្រូវបានផ្សព្វផ្សាយជាសាធារណៈ បន្ទាប់ពីចប់ការដាក់ឲ្យមន្ត្រីការទូតបរទេសនៅដាច់ដោយឡែករយៈពេលមួយខែ នៅក្នុងទីក្រុងព្យុងយ៉ាង៕ ប្រែសម្រួល៖ប៉ាង...
បរទេស៖ចៅក្រមនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បានចេញដីកាថា ការស៊ើបអង្កេតអាចធ្វើឡើងថា កងកម្លាំងរបស់សហរដ្ឋអាមេរិក កងកម្លាំងអាហ្វហ្គានីស្ថាន និងពួកតាលីបង់ បានប្រព្រឹត្តធ្វើឧក្រិដ្ឋកម្មសង្គ្រាមដែរ ឬក៏អត់។ ក្រុមចៅក្រមបានបោះឆ្នោតជាឯកច្ឆ័ន្ទ ផ្តល់សិទ្ធិឲ្យមានការស៊ើបអង្កេត ដែលគ្រប់ដណ្ដប់លើឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវបានធ្វើឡើង ចាប់តាំងពីឆ្នាំ២០០៣មក ក៏ដូចជាឧក្រិដ្ឋកម្មផ្សេងៗដទៃទៀត ដែលបានកើតមានក្នុងជម្លោះប្រដាប់អាវុធក្នុងប្រទេសអាហ្វហ្គានីស្ថាន និងត្រូវបានធ្វើឡើងលើទឹកដីដទៃទៀតនៃផ្នែករបស់រដ្ឋផ្សេងៗ ចាប់តាំងពីឆ្នាំ២០០២។ គួរបញ្ជាក់ថា អង្គជំនុំជម្រះរបស់តុលាការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ កាលពីដើមឡើយ បានច្រានចោលសំណើ...
ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចំនួន ៥រូប