ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងបង្ហាញ វិធានការដាក់ឲ្យនៅ ដាច់ដោយឡែកសម្រាប់វីរុសខូវីដ១៩

បរទេស៖ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបោះពុម្ពផ្សាយព័ត៌មានពាក់ព័ន្ធនឹងគោលការណ៍ដាក់ឲ្យនៅដាច់ដោយឡែកដ៏ចាំបាច់ បើទោះជាមន្ត្រីជំនាញអះអាងថា ក្នុងប្រទេសមិនមានអ្នកឆ្លងកូរ៉ូណាវីរុសទាល់តែសោះក៏ដោយ។ 

ក្រសែត Minju Choson ជាប្រព័ន្ធផ្សព្វផ្សាយមួយរបស់រដ្ឋសភានៃប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អ្នកជម្ងឺដែលឆ្លងកូរ៉ូណាវីរុស ត្រូវតែដាក់ឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល៦ម៉ោង ស្របពេលដែលអ្នកជម្ងឺសង្ស័យថា បានឆ្លងកូរ៉ូណាវីរុស នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល២៤ម៉ោង។

គួរបញ្ជាក់ថា ចំណាត់ការថ្មីក្នុងដំណើរទប់ស្កាត់ការឆ្លងរីករាលដាលនៃកូរ៉ូណាវីរុសរបស់ប្រទេសកូរ៉េខាងជើងនេះ គឺត្រូវបានផ្សព្វផ្សាយជាសាធារណៈ បន្ទាប់ពីចប់ការដាក់ឲ្យមន្ត្រីការទូតបរទេសនៅដាច់ដោយឡែករយៈពេលមួយខែ នៅក្នុងទីក្រុងព្យុងយ៉ាង៕ ប្រែសម្រួល៖ប៉ាង កុង 

To Top