បរទេស ៖ អ្នកជំនាញមួយរូប នៅតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយប្រាប់គណៈកម្មាធិការ សភា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា គោលគំនិតខ្សែក្រវ៉ាត់ផ្លូវ របស់ប្រទេសចិន មូលដ្ឋានយោធានៅអាហ្វ្រិក និងការបង្កើនជំនួយមនុស្សធម៌ នឹងជួបធ្វើឲ្យវត្តមានយោធា នៅក្រៅព្រំដែន របស់ប្រទេសចិនមានភាពប្រក្រតី ជាផ្នែកនៃគម្រោងបង្កើនអំណាច ។ ដោយផ្តល់សក្ខីកម្ម នៅចំពោះមុនគណៈកម្មាធិការ ត្រួតពិនិត្យសេដ្ឋកិច្ច និងសនិ្តសុខ រវាងអាមេរិកនិងចិន លោក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល ម៉ាឡេស៊ី ក្នុងការឆ្លើយតប និងការពារការចម្លងវីរុស COVID-19(វីរុស កូរ៉ូណា) នៅក្នុងប្រទេសក៏ដូចជានៅក្នុងតំបន់ ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្ដីពីករណីមិនប្រក្រតី នៃការធ្វើតេស្តវិជ្ជមានវីរុស COVID-19 លើស្រ្តីជនជាតិអាមេរិក អាយុ៨៣ឆ្នាំ នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២១...
បរទេស៖ មកដល់ពេលនេះក្រុមការងារ របស់ក្រសួងសុខាភិបាលចិនកំពុងស្ថិតនៅជួរមុខបំផុត នៃភាពគ្រោះថ្នាក់ដល់អាយុជីវិត ដោយក្នុងនោះជាក់ស្តែងមានគ្រូពេទ្យ ជាច្រើននាក់មកហើយដែលបានបាត់បង់ជីវិត ដោយសារជំងឺកូរ៉ូណានោះ។ កាលពីដើមសប្តាហ៍រដ្ឋាភិបាល នៃទីក្រុងប៉េកាំងបានធ្វើសេចក្តីប្រកាសមួយអំពីសំណងដែល នឹងត្រូវផ្តល់ជូនទៅដល់ក្រុមគ្រួសារនៃសពក្រុមគ្រូពេទ្យ។ យោងតាមការវេបសាយ Shanghailist បានបញ្ជាក់ថា គ្រួសារនៃក្រុមគ្រូពេទ្យដែល បានពលីជិវិតទាំងនោះនឹងត្រូវទទួលបានប្រាក់សំណង ប្រមាណជា ៧១៦ដុល្លារ ក្នុងមួយគ្រួសារពីរដ្ឋាភិបាលចិន។ ប្រភពដដែលនោះក៏បានសរសេរដែរថា សម្រាប់ក្រុមគ្រូពេទ្យណាដែលបានទទួលរងនូវ ការឆ្លងវិញនោះគឺនឹងទទួល បានប្រាក់សំណង...
បរទេស៖ ការផ្ទុះឡើងនៃជំងឺរលាកសួត ដែលបណ្តាលមកពីវីរុសកូរ៉ូណា មានដើមកំណើតនៅទីក្រុង វូហា ខេត្ត ហ៊ូប៉ី ប្រទេសចិនកាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះមក បានរាលដាលដល់ជាង ២៥ ប្រទេសទូទាំងពិភពលោក។ យោងតាមសរព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា សារព័ត៌មានចិនបានរាយការណ៍ថា អនុរដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនលោក Xu...
បរទេស៖ តម្លៃទំនិញនៅប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ ហាក់កំពុងតែឡើងថ្លៃ ដោយសារតែប្រទេសនេះ បានបិទព្រំដែន នៅក្នុងដំណើរឆ្លើយតបទៅ នឹងការផ្ទុះឡើងនៃកូរ៉ូណាវីរុស ដែលជាប្រភេទវីរុសឆ្លង តាមផ្លូវដង្ហើមយ៉ាងសាហាវថ្មី នៅក្នុងប្រទេសចិន។ ក្រសួងបង្រួបបង្រួម របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅពេលថ្មីៗនេះថា ទីក្រុងសេអ៊ូលដឹងថា តម្លៃទំនិញពិតប្រាកដ រួមបញ្ចូលទាំងអង្ករ ដែលជាតម្រូវការដ៏ចាំបាច់នោះ បានកើនឡើង ចាប់តាំងពីទីក្រុងព្យុងយ៉ាង បានបិទមិនឲ្យមានសកម្មភាព ឆ្លងកាត់ព្រំដែនភាគច្រើនមកម្ល៉េះ។...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រតិភូជាន់ខ្ពស់ចិនបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា បណ្តាមេដឹកនាំមកពី បណ្តាប្រទេសជាង១៦០ និងអង្គការអន្តរជាតិចំនួន៣០ បានសម្តែងការគាំទ្រអស់ពីសម្មានចិត្តរបស់ពួកគេ និងគាំទ្រាំដល់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះជំងឺបង្កឡើងដោយ COVID-19 ។ លោក Chen Xu តំណាងប្រទេសចិន ប្រចំានៅអង្គការសហប្រជាជាតិ នៅក្រុងហ្សឺណែវ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ការទប់ស្កាត់...
បរទេស៖ ជាអត្ថបទមួយគួរឲ្យភ្ញាក់ផ្អើល នៅពេលដែលវេបសាយqz.comនៅ ថ្ងៃសុក្រនេះបានចុះផ្សាយថា អ្នកជំនាញដ៏ល្បីម្នាក់បាននិយយាថា អ្នកជំងឺដោយកូរ៉ូណាដែល អនុញ្ញាតិឬបញ្ជាក់ថាអវិជ្ជមាននោះគឺនឹងអាចបន្ត រក្សាវិរុសនេះដដែលក្នុងខ្លួន ហើយអាចបង្កទៅជាដូចដើមដដែលផងដែរ។ បញ្ហានេះត្រូវបានគេជឿជាកថា នឹងក្លាយទៅជាឧបសគ្គដ៏ធំមួយទៀតសម្រាប់ រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីដោះស្រាយនិងគ្រប់គ្រង។ លោក Zhao Jainping ប្រធានក្រុមការងារពិនិត្យរកមេរោគកូរ៉ូណាដែល កំពុងធ្វើការងារយ៉ាងសកម្ម ក្នុងតំបន់កំពុងមានបញ្ហាខ្លាំងគឺខេត្តហ៊ូបេបាននិយាយថា ក្រុមអ្នកជំងឺមួយចំនួនតូចដែលបានអនុញ្ញាតិឲ្យចាកចេញ ពីមន្ទីរពេទ្យក្រោយការ ព្យាបាលរបួសនោះអ្នកខ្លះត្រូវបានគេធ្វើតេស្ត...
ភ្នំពេញ៖ ក្រោយពីប្រទេសកម្ពុជា ទទួលបានយុត្តិធម៌មកវិញ ពីការចោទប្រកាន់របស់អាជ្ញាធរម៉ាឡេស៊ីថា ស្រ្តីជនជាតិអាមេរិកាំង ជាអ្នកដំណើតាមនាវា Westerdam មានករណីកូរ៉ូណាថ្មី (Covid-19) ពេលហោះចេញពីកម្ពុជាទៅកាន់ម៉ាឡេស៊ីនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា មិនមានមនុស្សណាម្នាក់ ដែលជិះលើនាវាខ្នាតយក្ស Westerdam ឆ្លងជំងឺ Covid.19 នោះទេ ហេីយសម្ដេចក៏កំពុងវាយកូនគោលនៅភ្នំពេញ...
ទេវតាពិតជាមានភ្នែក! ពេលនេះកម្ពុជាបាន ទទួលយុត្តិធម៌វីញ ហើយ។ ស្ត្រីជនជាតិអាមេរិកកាំងអាយុ ៨៣ ឆ្នាំ ដែលចុះពីលើនាវា Westerdam ហើយដែលអាជ្ញាធរម៉ាឡេស៊ីបានអះអាងថា មានផ្ទុកវីរុសកូរ៉ូណា ឬ Covid-19 នោះ ពេលនេះគឺគ្មានផ្ទុកនូវវីរុសនោះឡើយ។ នេះបើយោងតាមការផ្សាយរបស់កាសែត The Straits Times របស់សិង្ហបូរីនៅល្ងាចថ្ងៃទី ២១ កុម្ភៈនេះដោយយោងតាមការប្រកាសបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុក...