បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារទី២៨ ខែមករានេះ បានឲ្យដឹងថា ក្រសួងការពារជាតិនៃប្រទេសក្រូអាត បានចេញមកប្រកាសបញ្ជាក់ ថាឧទ្ធម្ភាគចក្រយោធាប្រភេទKiowa មួយគ្រឿង ដែលមានសមាជិកនាវិកពីរនាក់ បានធ្លាក់ចូលសមុទ្រ Adriatic ត្រង់ចន្លោះតំបន់ Zablace និង Zlarin ក្នុងប្រជុំកោះSibenik ហើយជាលទ្ធផលពីឡុតម្នាក់ បាត់បង់ជីវិត។ ប្រភពដដែលបានសរសេរទៀតថា ក្នុងពេលកើតហេតុឧទ្ធម្ភាគចក្រ ចំនួន២គ្រឿង...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាកម្មវិធីសញ្ញាបត្រអន្តរជាតិ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ពីខែមករា ឆ្នាំ២០២០ នេះហើយ ។ សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ដោយកម្មវិធីសិក្សា និងសញ្ញាបត្រទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ២០០ដុល្លារ...
ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហម ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ចុះជួបសំណេះសំណាល សាកសួរ សុខទុក្ខ និងនាំយកអំណោយ របស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ឧបត្តម្ភជូនដល់ប្រជាពលរដ្ឋ ចំនួន ៥០គ្រួសារ...
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) លោក ឃាង ពុទ្ធី នៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ បានធ្វើការណែនាំ និងផ្តល់ដំបូន្មាន ជូនអាជីវករនិងពាណិជ្ជករ និងជាវិធានទៅថ្ងៃអនាគត ដើម្បីពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក ពុទ្ធី បានគូសបញ្ជាក់ថា...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានរិះគន់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទចំពោះសកម្មភាពរបស់ខ្លួន “ដើម្បីពង្រឹងសមត្ថភាព យោធាសំដៅទៅ” ប្រទេសជិតខាងកុម្មុយនិស្ត នេះបេីយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ ។ ចេញផ្សាយអត្ថបទមួយ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង (KCNA) បានអះអាងថា អាជ្ញាធរការពារជាតិរបស់កូរ៉េខាងត្បូង បានបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ និងបង្កគ្រោះថ្នាក់ដល់សង្គ្រាមដោយសម្រេចចិត្ត “ចំណាយទឹកប្រាក់ដ៏ច្រើន ដើម្បីទិញយកអាវុធទំនើបៗ ជាបន្ដបន្ទាប់”។ ដោយចង្អុលបង្ហាញការអំពាវនាវថ្មីៗ...
បរទេស៖ មកដល់ពេលនេះចំនួននៃអ្នកស្លាប់ និងឆ្លងនៅក្នុងប្រទេសចិន នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅថ្ងៃអង្គារ មានអ្នកជំនាញម្នាក់ ហ៊ានអះអាងថា រដ្ឋាភិបាលក្រុងប៉េកាំង ជាក់ស្តែងមិនបានប្រកាសតួលេខ ពិតប្រាកដនោះជាផ្លូវការឡើយ។ លោក Chris Meekins អ្នកជំនាញខាងផ្នែកសេវា សុខភាពសាធារណៈរបស់ Raymond James បានដាក់ការសង្ស័យរបស់លោកថា តួលេខដែលបានមកពីប្រទេសចិន ចំពោះជនរងគ្រោះរបស់ខ្លួននោះ គឺមិនអាចទុកចិត្តបាននោះឡើយ...
ដើម្បីឲ្យទីក្រុងស្អាត ធនាគារ អេស៊ីលីដា បន្តបង្កើតនូវភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋ អាចបង់ប្រាក់ ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង តាមរយៈមធ្យោបាយងាយស្រួល ផ្សេងៗដូចជា៖ បង់ប្រាក់តាមអេស៊ីលីដា ទាន់ចិត្ត បង់ប្រាក់តាមអេធីអឹម អេស៊ីលីដា បង់ប្រាក់តាមអេស៊ីលីដា អ៊ីនធើណែត បង់ប្រាក់តាម App របស់ដៃគូ និងបង់ប្រាក់តាមភ្នាក់ងារ របស់ដៃគូជាច្រើនទៀត ។...
សូមជម្រាបជូនថា គ្រប់សមាជិក ប.ស.ស. នៅពេលបាត់ ឬខូចប័ណ្ណសមាជិក ប.ស.ស. សូមលោក លោកស្រីអញ្ជើញមកកាន់ ការិយាល័យ ប.ស.ស. រាជធានី/ខេត្ត/ខណ្ឌ ដែលនៅជិតលោកអ្នកបំផុត ដើម្បីស្នើសុំធ្វើថ្មី។ សម្រាប់ការធ្វើប័ណ្ណសមាជិក ប.ស.ស. ថ្មីត្រូវការឯកសារភ្ជាប់រួមមាន៖ ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម) ២. លេខអត្តសញ្ញាណក្រុមហ៊ុន (ឈ្មោះក្រុមហ៊ុន)...
ភ្នំពេញ ៖ សាលាប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានបង្ហាញសារ “សុខភាពរបស់បុគ្គលិក គឺជាទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុន រីឯ សុខភាពរបស់សិស្ស គឺជាទ្រព្យសម្បត្តិរបស់ជាតិ” ក្រោយពីមានការផ្ទុះជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ។ ជាមួយគ្នានេះ សាលាក៏បានរៀបចំឧបករណ៍សម្រាប់ វាស់កម្ដៅដោយព្រមទាំងការលាងសម្អាតដៃ ជាមួយសាប៊ូ-អាល់កុល របស់សិស្សានុសិស្សនៅតាមបណ្ដាសាខាទាំង២០ទីតាំង...
ភ្នំពេញ៖ ក្នុងនាមជាអ្នកធ្លាប់បម្រើការងារនៅ មន្ទីរពិសោធន៍ស្រាវជ្រាវ វេជ្ជសាស្ត្រនៅវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា រយៈពេលជាង ១០ឆ្នាំ លោកវេជ្ជបណ្ឌិត ជឹម ភក្ត្រា បានចែករំលែកចំណេះដឹងខ្លះៗពាក់ព័ន្ធ នឹង ការចម្លងមេរោគ ជំងឺរលាកសួតប្រភេទថ្មី កូរ៉ូណាវីរុស។ លោកវេជ្ជបណ្ឌិត ជឹម ភក្ត្រា បានធ្វើការពន្យល់យ៉ាងដូច្នេះថា៖ ជាទូទៅការចំលងវីរុស Coronavirus អាចឆ្លងបានត្រូវពឹងលើ...