ព័ត៌មានជាតិ

ប.ស.ស. ជូនដំណឹង ឲ្យអ្នកបាត់​ប័ណ្ណសមាជិក មកធ្វើថ្មី​ តាមការិយាល័យ ប.ស.ស. រាជធានី/ខេត្ត/ខណ្ឌ ដែលនៅជិតបំផុត

សូមជម្រាបជូនថា គ្រប់សមាជិក ប.ស.ស. នៅពេលបាត់ ឬខូចប័ណ្ណសមាជិក ប.ស.ស. សូមលោក លោកស្រីអញ្ជើញមកកាន់ ការិយាល័យ ប.ស.ស. រាជធានី/ខេត្ត/ខណ្ឌ ដែលនៅជិតលោកអ្នកបំផុត ដើម្បីស្នើសុំធ្វើថ្មី។

សម្រាប់ការធ្វើប័ណ្ណសមាជិក ប.ស.ស. ថ្មីត្រូវការឯកសារភ្ជាប់រួមមាន៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម)
២. លេខអត្តសញ្ញាណក្រុមហ៊ុន (ឈ្មោះក្រុមហ៊ុន)
ចំណាំ៖ សម្រាប់ជនជាតិបរទេស គឺត្រូវការលិខិតឆ្លងដែន
បញ្ជាក់៖ លោក លោកស្រីតម្រូវឲ្យបង់ប្រាក់ ២០០០រៀល ក្នុងការធ្វើប័ណ្ណ សមាជិក ប.ស.ស. ថ្មីនៅពេលបាត់ ឬខូច៕

To Top