ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រយោធា ក្រូអាតមួយគ្រឿង ស្លាប់ពីឡុតម្នាក់ និងម្នាក់ទៀតបាត់ខ្លួន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារទី២៨ ខែមករានេះ បានឲ្យដឹងថា ក្រសួងការពារជាតិនៃប្រទេសក្រូអាត បានចេញមកប្រកាសបញ្ជាក់ ថាឧទ្ធម្ភាគចក្រយោធាប្រភេទKiowa មួយគ្រឿង ដែលមានសមាជិកនាវិកពីរនាក់ បានធ្លាក់ចូលសមុទ្រ Adriatic ត្រង់ចន្លោះតំបន់ Zablace និង Zlarin ក្នុងប្រជុំកោះSibenik ហើយជាលទ្ធផលពីឡុតម្នាក់ បាត់បង់ជីវិត។

ប្រភពដដែលបានសរសេរទៀតថា ក្នុងពេលកើតហេតុឧទ្ធម្ភាគចក្រ ចំនួន២គ្រឿង បាននិងកំពុងធ្វើការហោះហើរ នៅក្នុងផ្នែកមួយ នៃហ្វឹកហាត់ការហោះហើរ ដែលបានចាប់ផ្តើម កាលពីម៉ោង១០និង៣០នាទីព្រឹក ដោយក្នុងនោះមួយគ្រឿង បានហោះធ្លាក់ទៅប៉ះនឹងផ្ទៃទឹក ក្នុងរយៈកំពស់ដ៏ទាបមួយ ក្នុងរយៈពេល១ម៉ោងក្រោយមក។

ថ្លែងនៅក្នុងសន្និសីទកាសែតមួយ មេបញ្ជាការទ័ពអាកាស របស់ក្រូអាតលោកMichael Krizanec បាននិយាយថា ឧទ្ធម្ភាគចក្របានធ្លាកចុះ ទាំងមិនទាន់បានដឹងមូលហេតុនៅឡើយ ហើយពីឡុតម្នាក់ ត្រូវបានក្រុមអ្នកនេសាទប្រទះឃើញ និងជួយសង្គ្រោះ ប៉ុន្តែមិនទាន់ឡើយហើយពីឡុតម្នាក់ទៀត នៅបន្តបាត់ខ្លួននៅឡើយ ទោះបីជាមានការចេញប្រតិបត្តិការ ជួយសង្គ្រោះភ្លាមៗ ពីក្រុមការងារដូចជា ឧទ្ធម្ភាគចក្រនិងនាវាច្រើនគ្រឿងក្តី៕

ប្រែសម្រួល៖ស៊ុនលី

To Top