ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សា CREA ណែនាំ E-commerce, deliver អាចជាដំណោះស្រាយ សម្រាប់អាជីវករ និងពាណិជ្ជករ កាន់តែរីកចម្រើន និងនិរន្តរភាព (វីដេអូ)

ប្រធានក្រុមប្រឹក្សា CREA ណែនាំ E-commerce, deliver អាចជាដំណោះស្រាយ

ប្រធានក្រុមប្រឹក្សា CREA ណែនាំ E-commerce, deliver អាចជាដំណោះស្រាយ សម្រាប់អាជីវករ និងពាណិជ្ជករhttps://www.dap-news.com/national/2020/01/29/28922/

Posted by Dap_News_Website on Wednesday, January 29, 2020

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) លោក ឃាង ពុទ្ធី នៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ បានធ្វើការណែនាំ និងផ្តល់ដំបូន្មាន ជូនអាជីវករនិងពាណិជ្ជករ និងជាវិធានទៅថ្ងៃអនាគត ដើម្បីពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក ពុទ្ធី បានគូសបញ្ជាក់ថា “យើងចង់ធ្វើម៉េច ឱ្យសេដ្ឋកិច្ចយើង នៅមានដំណើរការ នៅញាំ នៅទិញ យើងត្រូវធ្វើម៉េច ឱ្យចរន្តសេដ្ឋកិច្ចវិល តែកាលណាគំាង គឺប៉ះពាល់ទំាងអស់ ទាំងសារព័ត៌មាន ទាំងកាហ្វេ ទាំងផ្ទះសម្បែង អចលនទ្រព្យ ការដឹកជញ្ជូនទាំងអស់ សាំង។ យើងត្រូវធ្វើម៉េច ផ្តល់គំនិត ឱ្យគាត់ឆ្លាត និងមានគំនិតច្នៃប្រឌិតបន្ថែម ជាពិសេសE-commerce, deliver (ការដឹកជញ្ជូន) គឺជាដំណោះស្រាយមួយដល់អាជីវករ និងពាណិជ្ជករ”។

ប្រធានក្រុមប្រឹក្សាភិបាលរូបនេះ បញ្ជាក់បន្ថែមថា “នេះជាពេលវេលាសមស្រប ដែលជួយញាំងឱ្យអាជីកម្មរបស់គាត់ មាននិរន្តរភាព និងសូមឱ្យគាត់ ងាកមកប្រើប្រាស់សេវាដឹកជញ្ជូន(Deliver)”។

បើតាមលោក ឃាង ពុទ្ធី អតិថិជន ចង់ទិញអ្វីមួយ គាត់អាចប្រើជាលុយសុទ្ធក៏បាន រឺតាមប្រព័ន្ធធនាគារណាមួយក៏បាន។ ហើយកាលណាបុគ្គលិកដឹកជញ្ជូន មានពាក់ម៉ាស់ការពារត្រឹមត្រូវ ហើយប្រគល់ជូន យើងលាងដៃសម្អាត ជាហេតុធ្វើឱ្យអាជីវកម្ម រឺពាណិជ្ជកម្មរបស់គាត់ នៅបន្តដំណើរការល្អធម្មតា ប៉ុន្តែបើគាត់មិនមានគំនិតច្នៃប្រឌិត គឺគាត់អាចបិទទ្វារអាជីវកម្ម ពីព្រោះមនុស្សម្នា ខ្លាចអាចអត់ចូលអង្គុយញាំ ក្នុងហាង។ល។ល។

ការផ្តល់ដំបូន្មាននេះ ស្របពេលដែលកំណើន តម្រូវការអតិថិជន ចាប់ផ្តើមផុសផុល ដើម្បីធានាបានថា អាជីកម្ម ឬពាណិជ្ជកម្មណាមួយ របស់ពួកគាត់ ទទួលផល តទៅថ្ងៃមុខថែមទៀត៕

To Top