ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានឃាត់បានជនសង្ស័យ១០ នាក់ និង រកឃើញថ្នាំញៀនមួយចំនួន នៅជាប់ខ្លួន កាលពីវេលាម៉ោងតែមួយ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា កំលាំងជំនាញខណ្ឌឬស្សីកែវ សហការជាមួយ ប៉ុស្តិ៍ចំនួន៤ បានធ្វើការស្រាវជ្រាវ បង្ក្រាបជាក់ស្ដែងករណីរក្សាទុក...
ដាម៉ាស៖ សេចក្តីថ្លែងការណ៍យោធា បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមឧទ្ទាមប្រឆាំងស៊ីរី កំពុងរៀបចំប្រឌិតការវាយប្រហារគីមីមួយ នៅក្នុងតំបន់នានាក្នុងខេត្ត Idlib និងខេត្ត Aleppo នៅភាគខាងជើងប្រទេសស៊ីរី ដើម្បីរៀបចំចំពោះកងទ័ព របស់ប្រទេសស៊ីរី។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានដកស្រង់សេចក្តីថ្លែងការណ៍យោធាមួយ ដោយថាក្រុមឧទ្ទាម នៅភាគខាងលិចនៃទីក្រុង Alepo និងទីប្រជុំជនខេត្ដ Idlib កំពុងរៀបចំក្លែងបន្លំការវាយប្រហារគីមី ដើម្បីដាក់ពង្រាយកងកម្លាំងស៊ីរី...
ម៉ុងហ្គោលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបាននិយាយថា ប្រទេសម៉ុងហ្គោលី បានបិទច្រកព្រំដែនរបស់ខ្លួន ដែលជាប់ជាមួយព្រំដែននៃប្រទេសចិន ហើយសាលារៀនជាច្រើន ត្រូវបង្ខំចិត្តផ្អាកដំណើរការ និងផ្អាកព្រឹត្តិការណ៍សាធារណៈនានា ដើម្បីទប់ស្កាត់ការឆ្លងចូលនូវវីរុស ចូលមកដែនដីរបស់ខ្លួន ។ វិធានការណ៍នានា ត្រូវបានប្រកាសយ៉ាងទូលំទូលាយ ដោយប្រទេសនេះបានរឹតត្បិត...
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ថា គ្រាប់បែកធុនតូចចំនួន០១គ្រឿង ដែលត្រូវគេកែច្នៃក្នុងស្រុក បានបំផ្ទុះឡើង នៅមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅក្នុងក្រុងហុងកុង នៅថ្ងៃចន្ទនេះ បណ្តាលជម្លៀសពលរដ្ឋចេញជាបន្ទាន់ ពីអ្នកជំងឺជាច្រើន ប៉ុន្តែ មិនមាននរណាម្នាក់ រងរបួសនោះទេ ។ ប៉ូលិសបាននិយាយដូច្នេះ...
កំពង់ចាម ÷ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី គតិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងប្រាប់ឲ្យ អាជ្ញាធរខេត្តកំពង់ចាម បន្តថែទាំសួនច្បារ សោភ័ណភាពនៅក្នុងក្រុងកំពង់ចាម ដើម្បីទាក់ទាញបង្កើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកំសាន្ត ឲ្យកាន់តែច្រើនថែមទៀត ។ លោកស្រី គតិសង្គហបណ្ឌិត បានលើកឡើងដូច្នេះ...
ប៉េកាំង៖ អ្នករៀបចំផែនការ សេដ្ឋកិច្ចកំពូល របស់ប្រទេសចិន បានត្រៀមថវិកាសរុបចំនួន ៣០០ លានយ័ន (ប្រហែល ៤៤ លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំង ជំងឺឆ្លងវីរុសកូរូណា នៅក្នុងទីក្រុងវូហាន របស់ប្រទេស។ យោងតាមគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ បានឲ្យដឹងថាមូលនិធិនេះ ត្រូវបានចំណាយពីការវិនិយោគ ថវិកាកណ្តាលរបស់ប្រទេស សម្រាប់សាងសង់មន្ទីរពេទ្យទាំងពីរកន្លែង ដើម្បីផ្តល់ការព្យាបាលវេជ្ជសាស្រ្ត ដល់អ្នកជំងឺដែលឆ្លងវីរុសថ្មីនេះ។...
ភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ សង្ស័យតូចចិត្តនឹងខ្សែជីវិតរបស់ខ្លួន ស្របពេលស្រវឹងស្រឿងៗផង បានដើរទៅដេកលើផ្លូវរថភ្លើង ត្រូវរថភ្លើងកិនដាច់ជាបំណែកៗ ស្លាប់យ៉ាងរន្ធត់។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំនុចលើផ្លូវរថភ្លើង ភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ សពបុរសរងគ្រោះខាងលើមានឈ្មោះ សម្បត្តិ រ៉ាយុទ្ធ អាយុ...
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានរៀបចំពិធីក្រុងពាលី ចាប់ផ្ដើមបើកការដ្ឋាន សាងសង់អាគារទីស្តីការថ្មី ក្នុងផ្ទៃដី៣ហិកតា ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាប់ក្លោងទ្វារហ្គ្រេនភ្នំពេញផ្នែកខាងកើត។ សមិទ្ធផលថ្មីដែលក្រសួង បើកការដ្ឋានសាងសង់ នាពេលនេះ មានទំហំ៥ម៉ឺនម៉ែត្រការ៉េ កម្ពស់៥ជាន់...
ភ្នំពេញ ៖ លោកស្រី Liurka Rodriguez Barrias ឯកអគ្គរដ្ឋទូតគុយបាថ្មី ប្រចាំកម្ពុជា បានធ្វើការប្ដេជ្ញាចិត្ត ខិតខំប្រឹងប្រែងជំរុញ កិច្ចសហប្រតិបត្តិការ ឲ្យមានសភាពកាន់តែសកម្មបន្ថែមទៀត ជាពិសេសអភិវឌ្ឍន៍លើ វិស័យសុខាភិបាល អប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀតនៅកម្ពុជា ។ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការអះអាងថា ទោះបីជាការអនុវត្តយុទ្ធសាស្ដ្រនៃផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពី អត្តសញ្ញាណកម្ម ឆ្នាំ២០១៨ មានការយឺតយ៉ាវ បន្ដិចបន្តួចក៏ពិតមែន ក៏ប៉ុន្ដែសម្រាប់ឆ្នាំ២០១៩ដំណើរការអត្តសញ្ញាណកម្ម គឺមានភាពល្អប្រសើរ ។ នេះជាការលើកឡើង របស់សម្តេចក្នុងកិច្ចប្រជុំលើកទី៤គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិស ការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនៅថ្ងៃទី២៨...