ព័ត៌មានជាតិ

កម្លាំងនគរបាល ខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ១០នាក់ ក្រោយរកឃើញថ្នាំញៀន នៅជាប់ខ្លួន

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានឃាត់បានជនសង្ស័យ១០ នាក់ និង រកឃើញថ្នាំញៀនមួយចំនួន នៅជាប់ខ្លួន កាលពីវេលាម៉ោងតែមួយ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា កំលាំងជំនាញខណ្ឌឬស្សីកែវ សហការជាមួយ ប៉ុស្តិ៍ចំនួន៤ បានធ្វើការស្រាវជ្រាវ បង្ក្រាបជាក់ស្ដែងករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុម១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ផ្លូវជាតិលេខ៥ ក្រុម១ ភូមិឡដ៍កំបោរ សង្កាត់ស្វាយប៉ាក ផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ផ្លូវជាតិលេខ៥ ក្រុមទី២ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

ជាលទ្ធផលកំលាំងជំនាញខាងលើក៏ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ១- ឈ្មោះ សាន់ កភ្លី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឥស្លាម ទីលំនៅ ភូមិក្រសះថ្មី ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរមិនពិតប្រាកដ ។ ២- ឈ្មោះ ពេជ្រ ចន្ថា ភេទប្រុស អាយ្២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល មុខរបរកម្មករសំណង់ ។ សម្ភារៈដកហូតរួមមាន ៖ ក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់ ។ ៣ /ជនសង្ស័យឈ្មោះឈីន ចិត្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ (មានសារធាតុញៀន) ។ ៤/ជនសង្ស័យឈ្មោះ សេន តាំង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងកញ្ជក់ ស្នាក់នៅផ្ទះគ្មានលេខផ្លូវឧកញ្ញាម៉ុងរិទ្ធី ភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ (មានសារធាតុញៀន)។ សំភារៈដកហូត រួមមាន ៖ ១/ម៉ូតូ១គ្រឿង ម៉ាកC125ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1K 5761 ។ ២/ដែកសំប៉ែតចំនួន១ ។ ៣/កូនសោរលេខ៨ចំនួន១ ។

៥- ឈ្មោះ ង្វៀងថៃ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម ទីលំនៅ ភូមិផ្សារតូច សង្កាត់ ទួសង្កែ១ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់) ។
៦- ឈ្មោះ ម៉ន មាន ភេទប្រុស អាយ ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ ស្រះព្រាង ស្រុកបាធាយ ខេត្តកំពង់ចាម មុខរបរមិនពិត ( ជួញដូរ )
៧- ឈ្មោះ អាយ ហរ័ឃាង ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិផ្សារតូចសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ មុខរបកម្មករ (ជួញដូរ)។ ៨- ឈ្នោះ ប៉ោ ពឿន ភេទ ប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅភូមិ ស្នាពុល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង មុខរបរកម្មករ (ប្រើប្រាស់)។ សម្ភារៈដកហូតរួមមានៈ ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ ។

៩ ឈ្មោះ ហម ចាន់ណា ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរ មានទីលំនៅ មិនពិតប្រាកដ មុខរបរកម្មករ ។
១០ ឈ្មោះ ស៊ឹមមូសហ្វា ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះលេខគ្មាន ផ្លូវជាតិលេខ៥ ភូមិឃ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។ មុខរបរមិនពិតប្រាកដ។ សម្ភារៈ ដកហូតមាន ៖ ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យទាំង ១០នាក់ ត្រូវបានសាកសួរកសាងសំណុំរឿង នៅអធិការខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ចំណែកម៉ូតូសមត្ថកិច្ច បានប្រគល់ជូនជនរងគ្រោះវិញ ៕

To Top