ព័ត៌មានជាតិ

ខ្សែជីវិតបុរសពោះម៉ាយ បញ្ចប់ជីវិតលើផ្លូវរថភ្លើង

ភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ សង្ស័យតូចចិត្តនឹងខ្សែជីវិតរបស់ខ្លួន ស្របពេលស្រវឹងស្រឿងៗផង បានដើរទៅដេកលើផ្លូវរថភ្លើង ត្រូវរថភ្លើងកិនដាច់ជាបំណែកៗ ស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំនុចលើផ្លូវរថភ្លើង ភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

សពបុរសរងគ្រោះខាងលើមានឈ្មោះ សម្បត្តិ រ៉ាយុទ្ធ អាយុ ៤២ឆ្នាំ មុខរបរ ដើរដាក់មង មានស្រុកកំណើតភូមិតាម៉ៅ ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្នាក់នៅក្នុងខ្ទមក្បែរកន្លែងកើតហេតុ។

តាមការបញ្ជាក់ពីសាច់ញាតិ ជនរងគ្រោះកាលពីយប់ថ្ងៃទី២៧ បានប្រាប់ថា ទៅរកត្រីតែបែរជាស្រវឹងស្រា ហើយដេកលើផ្លូវរថភ្លើងទៅវិញ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពបុរសខាងលើនេះពិតជាស្លាប់ដោយរថភ្លើងកិនពិតប្រាកដមែន ដោយមូលហេតុគាត់ផឹកស្រវឹងហើយទៅដេកលើផ្លូវរថភ្លើង ទើបរថភ្លើងកិនបណ្តាលឲ្យស្លាប់បែបនេះ។

សពបុរសខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

To Top