ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) របស់កម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ ចំ ពោះការរៀបចំបោះឆ្នោតនៅរដ្ឋប៊ីហា (Bihar) ប្រទេសឥណ្ឌា ថា ប្រព្រឹត្តទៅប្រកបដោយ សេរី យុត្តិធម៌ តម្លាភាព និងសុវត្ថិភាព។នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។ សូមជម្រាបថា តបតាមលិខិតអញ្ជើញជាផ្លូវការ ចុះថ្ងៃទី២៣ ខែតុលា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថាសមាជិកសភាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៤ រូបនៅហុងកុងត្រូវបានដកសិទ្ធិ និងដាក់ឲ្យមានសុពលភាពភ្លាមៗ ចំពោះការអនុម័តមួយនេះ។ គួរឲ្យដឹងដែរថាការបណ្តេញចេញនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីទីក្រុងប៉េកាំងបានអនុម័តសេចក្តីសម្រេចមួយដែលអនុញ្ញាតឱ្យរដ្ឋាភិបាល ហុងកុងអាចដកសិទ្ធិអ្នកនយោបាយរូបណាដែលអាចចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ។ សកម្មភាពនេះត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងចុងក្រោយរបស់ប្រទេសចិនក្នុងការរឹតត្បិតសេរីភាពរបស់ហុងកុង។ សមាជិកសភាដែលគាំទ្រ លទ្ធិប្រជាធិបតេយ្យផ្សេងទៀតក៏ត្រូវបានគេរំពឹងថា នឹងលាលែងពីតំណែងដើម្បីតវ៉ាប្រឆាំងទៅនឹងការសម្រេចចិត្តនេះជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី
កំពង់ចាម ៖ អំណោយសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០...
បរទេស៖គិតមកត្រឹមថ្ងៃអង្គារម្សិលមិញនេះទីភ្នាក់ងារ ចិនស៊ិនហួបានចេញផ្សាយថាមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់ក្រសួងការពារជាតិ អាមេរិកបាននាំគ្នាលាលែងចេញពីតំណែងពោលគឺ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតី អាមេរិកលោក Donald Trump បានបណ្តេញចេញរដ្ឋមន្ត្រីការពារជាតិលោក Mark Esper ។ ក្នុងចំណោមមន្ត្រីទាំងនោះគេបានស្គាល់ថា មានដូចជាលោកអនុរដ្ឋលេខាធិកាទទួលបន្ទុកកិច្ចការងារគោលនយោបាយ James Anderson, លោករដ្ឋលេខាធិកាទទួលបន្ទុកកិច្ចការងារស៊ើបអង្កេត និងសន្តិសុខ Joseph Kernan និងប្រធានផ្នែកគ្រប់គ្រងបុគ្គលិក នៅក្រសួងការពារជាតិលោក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើតេស្ដអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា បានចំនួន៨៨នាក់ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានវិរុសកូវីដ-១៩ទាំងអស់ បើគិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ វិច្ឆិកា នេះ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី៤-១១ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្ដដែលបានធ្វើវិភាគមាន២.៤៩៧វត្ថុសំណាក...
ភ្នំពេញ ៖ ក្រោយពីមានការចែករំលែកសារសំឡេងបិទទីក្រុងភ្នំពេញនោះ លោក ផៃ សុីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឆ្លេីយតបវិញថានេះគឺជាព័ត៌មានប្រឌិត គ្មានមូលដ្ឋានច្បាស់លាស់ ដូច្នេះ ប្រជាពលរដ្ឋត្រូវរក្សាភាពស្ងៀមស្ងាត់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ សុីផាន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា “យើងខ្ញុំ សង្កេតឃើញថា មានការផ្អើលតាមរយៈសារសំឡេងបានប្រឌិតអំពីស្ថានភាពនៃការបិទទីក្រុងភ្នំពេញ...
ភ្នំពេញ៖ ថ្វីបើមិនបានយកឈ្នះ ទទួលជ័យលាភី ចំណាក់ថ្នាក់លេខ១ ក្នុងការប្រកួត ការប្រណាំងកង់ កាលពីពេលថ្មីៗនេះក៏ពិតមែន តែកុមារា ពេជ្រ ធារ៉ា បានយកឈ្នះ បេះដូងទស្សនិកជន ដែលចូលរួមទស្សនាជាច្រើន និងផ្ទុះការចាប់អារម្មណ៍ យ៉ាងខ្លាំង លើបណ្តាញសង្គម ជាមួយឆន្ទៈមុះមុត មិនខ្មាសអៀនរបស់គេ ដោយបានតាំងចិត្ត ចូលរួមប្រកួត ជាមួយកុមារដទៃ ដែលគេដឹងថា...
បរទេស៖ កាលពីចុងសប្តាហ៍កន្លងទៅ នេះជើងហោះហើរលើកដំបូង ដែលបានដឹកភ្ញៀវទេសចរជនជាតិ អ៊ីស្រាអែល ទៅកាន់ប្រទេស អារ៉ាប់រួម បានចុះចតនៅទីក្រុងឌុបៃ ដែលវាត្រូវបានគេមើលឃើញថា គឺជាសញ្ញាចុងក្រោយនៃកិច្ចព្រមព្រៀងធ្វើឲ្យធម្មតាឡើងវិញ រវាងប្រទេសទាំងពីរ។ ជើងហោះហើររបស់ FlyDubai លេខ FZ8194 បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិឌុបៃនៅវេលា ម៉ោង ៥ និង ៤០ នាទីល្ងាចដោយនាំភ្ញៀវទេសចរទៅកាន់ទីក្រុងដែលពោរពេញទៅដោយ អគារខ្ពស់កប់ពពកបន្ទាប់...
បរទេស ៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានសរសេរថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើការអំពាវនាវឱ្យមានការ ខិតខំប្រឹងប្រែងបន្ថែមទៀតនៅទូទាំងសហភាពអ៊ឺរ៉ុប ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើ ភេរវកម្មតាមវិធីសាស្រ្តសម្របសម្រួល យ៉ាងឆាប់រហ័សនិងរួមគ្នាមួយដោយក្នុងនោះ ក៏បានកត់សម្គាល់ឃើញដែរថា បណ្តាទីក្រុងជាច្រើននៅអឺរ៉ុបគឺពិតជាកំពុងមានការព្រួយបារម្ភពីបញ្ហានេះ។ លោក Macron បានធ្វើការអំពាវនាវនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយអធិការបតីអូទ្រីសលោក Sebastian Kurz អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាយករដ្ឋមន្រ្តីហូឡង់លោក Mark...
បរទស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅតែប្រកាន់ជំហរតឹងរឹងចំពោះសេចក្តីសម្រេចជិតមកដល់របស់ តុលាការធម្មនុញ្ញស្តីពីបញ្ហាប្រឈម ប្រឆាំងចំពោះការបន្តរស់នៅក្នុងផ្ទះរបស់កងទ័ព ដែលជាការសម្រេចចិត្តមួយដែល អាចបង្កអន្តរាយដល់ភាពជានាយករដ្ឋមន្រ្តីរបស់លោក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការសម្រេចនេះត្រូវបានកំណត់ពេលសម្រាប់ថ្ងៃទី ២ ខែធ្នូ ប៉ុន្តែនាយករដ្ឋមន្រ្តីបដិសេធមិនត្រូវបានគេយកចិត្តទុកដាក់លើបញ្ហានេះទេ។ នៅពេលសួរអំពីរឿងនេះ...