ព័ត៌មានអន្តរជាតិ

លោក Macron អំពាវនាវឲ្យមានការចូលរួម កាន់តែធំទូលាយ ពីសំណាក់អ៊ឺរ៉ុបដើម្បីឆ្លើយតបទៅនឹងភេវរកម្ម

បរទេស ៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានសរសេរថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើការអំពាវនាវឱ្យមានការ ខិតខំប្រឹងប្រែងបន្ថែមទៀតនៅទូទាំងសហភាពអ៊ឺរ៉ុប

ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើ ភេរវកម្មតាមវិធីសាស្រ្តសម្របសម្រួល យ៉ាងឆាប់រហ័សនិងរួមគ្នាមួយដោយក្នុងនោះ ក៏បានកត់សម្គាល់ឃើញដែរថា បណ្តាទីក្រុងជាច្រើននៅអឺរ៉ុបគឺពិតជាកំពុងមានការព្រួយបារម្ភពីបញ្ហានេះ។

លោក Macron បានធ្វើការអំពាវនាវនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយអធិការបតីអូទ្រីសលោក Sebastian Kurz អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុបលោក Ursula von der Leyen បន្ទាប់ពីលោកបានរៀបចំកិច្ចប្រជុំជាក់ស្តែងមួយពិភាក្សាអំពីបញ្ហានេះ។

គួរឲ្យដឹងដែរថាការប្រជុំតាមអនឡាញដែលមរយៈពេលមួយម៉ោងបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីការបាញ់ប្រហារដ៏សាហាវមួយដែលបានសម្លាប់មនុស្ស ៤ នាក់នៅចំកណ្តាលទីក្រុងវីយែនដែលនិងដែលបានកើតឡើងបន្ទាប់ពីមានការវាយប្រហារនៅឯព្រះវិហារមួយនៅទីក្រុងនីសរបស់បារាំងនិងការកាត់ក្បាលរបស់គ្រូបង្រៀននៅជាយក្រុងប៉ារីសកាលពីប៉ុន្មានសប្តាហ៍មុន។ប្រែសម្រួល៖ស៊ុនលី

To Top