ព័ត៌មានអន្តរជាតិ

យន្តហោះដឹកអ្នកទេសចរណ៍ អ៊ីស្រាអ៊ែលដំបូងបង្អស់ ចុះចតដល់ទឹកដី សហភាពអារ៉ាប់

បរទេស៖ កាលពីចុងសប្តាហ៍កន្លងទៅ នេះជើងហោះហើរលើកដំបូង ដែលបានដឹកភ្ញៀវទេសចរជនជាតិ អ៊ីស្រាអែល ទៅកាន់ប្រទេស អារ៉ាប់រួម បានចុះចតនៅទីក្រុងឌុបៃ ដែលវាត្រូវបានគេមើលឃើញថា គឺជាសញ្ញាចុងក្រោយនៃកិច្ចព្រមព្រៀងធ្វើឲ្យធម្មតាឡើងវិញ រវាងប្រទេសទាំងពីរ។

ជើងហោះហើររបស់ FlyDubai លេខ FZ8194 បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិឌុបៃនៅវេលា ម៉ោង ៥ និង ៤០ នាទីល្ងាចដោយនាំភ្ញៀវទេសចរទៅកាន់ទីក្រុងដែលពោរពេញទៅដោយ អគារខ្ពស់កប់ពពកបន្ទាប់ ពីធ្វើដំណើរប្រហែល ៣ ម៉ោង។ 

គួរឲ្យដឹងដែរថាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃថោកមួយនេះបានបញ្ជូនយន្តហោះប៊ូអ៊ីង ៧៣៧ របស់ខ្លួនមួយគ្រឿងទៅ កាន់អាកាសយានដ្ឋានអន្តរជាតិបេនហ្គួរីសក្នុងទីក្រុងតេអាវីកាលពីព្រឹកថ្ងៃអាទិត្យដើម្បី ទទួលយកអ្នកដំណើរទាំងនេះ៕ប្រែសម្រួល៖ស៊ុនលី

To Top