បរទេស៖ កូរ៉េខាងជើង បាននិយាយថា ការបាញ់សម្លាប់បុរសកូរ៉េខាងត្បូងមួយរូប នៅក្នុងដែនទឹករបស់ខ្លួន កាលពីខែមុន គឺជាវិធានការការពារខ្លួន ស្របពេលមានក្តីព្រួយបារម្ភ ស្តីពីការឆ្លងរីករាលដានមេរោគកូរ៉ូណានេះ បើតាមសេចក្តីរាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។ កាសែតកូរ៉េខាងជើង KCNA បាននិយាយដូច្នេះថា “ទាហានរបស់យើង មិនអាចធ្វើអ្វី ក្រៅតែពីចាត់វិធានការការពារខ្លួនឯង ដោយសារតែគាត់វិនិច្ឆ័យថា ពលរដ្ឋកូរ៉េខាងត្បូង ដែលបានបំពានខុសច្បាប់ចូលក្នុងដែនទឹក ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខាងយើងនោះ ប្រុងនឹងគេចខ្លួន...
បរទេស៖មន្ទីរបញ្ចកោណ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចេញយុទ្ធសាស្ត្រឧត្តមភាពប្រព័ន្ធអេឡិកត្រូម៉ាញ៉េទិករបស់ខ្លួន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។ ដោយមានបំណងភ្ជាប់សកម្មភាពប្រព័ន្ធអេឡិកត្រូម៉ាញ៉េទិក DoD ជាមួយកម្មវត្ថុនៃយុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ២០១៧ យុទ្ធសាស្ត្រការពារជាតិ និងគោលដៅនៃគោលនយោបាយជាតិនិងសេដ្ឋកិច្ចនោះ យុទ្ធសាស្ត្រនេះ បានដាក់ចេញនូវគោលដៅចំនួន៥ ដែលនីមួយៗ រណបទៅនឹងកម្មវត្ថុ។ យុទ្ធសាស្ត្រនេះ តាមប្រភពព័ត៌មាន មិនបានដាក់ចេញមធ្យោបាយជាក់លាក់ ដែលមន្ទីរបញ្ចកោណមានបំណងប្រើសម្រេចគោលដៅទាំងនោះ...
មូស្គូ៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Oleg Syromolotov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik ថា រដ្ឋាភិបាលទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតទៅលើទីក្រុងប៉ារីសអំពីការគំរាមកំហែងកើតឡើងពីក្រុមភេរវករនៅ North Caucasus (ជាផ្នែកមួយនៅក្នុងប្រទេសរុស្ស៊ី) នៃការវាយប្រហារដោយអំពើហិង្សាថ្មីៗនេះ ប៉ុន្តែប្រទេសបារាំងនៅតែបន្តទទួលយកពួកគេជា“ យុទ្ធជនដើម្បីសេរីភាព” ហើយថែមទាំងផ្តល់សញ្ជាតិដល់ពួកគេមួយចំនួនទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក...
ប្រទេសថៃ៖ និស្សិតថៃមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសង្គម បើប្រៀបធៀបនឹងមិត្តភក្ដិដែលមានអាយុស្របាលនៅឯបរទេស។ នេះបើយោងតាមលទ្ធផលនៃរបាយការណ៍អន្តរជាតិដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា Development (OECD) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនផ្អែកលើការស្ទង់មតិឆ្នាំ ២០១៨ លើក្មេងៗដែលមានអាយុ ១៥ ឆ្នាំនៅជុំវិញពិភពលោក។ អង្គការ OECD បានស្ទង់មតិទស្សនវិស័យរបស់ពួកគេក្នុងនាមជាពលរដ្ឋពិភពលោក និងទស្សនៈរបស់ពួកគេលើបញ្ហាបរិស្ថាននិងសិទ្ធិមនុស្ស។...
បរទេស៖ លោកស្រី Meng Wanzhou ទទួលបានជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្វើបត្យាប័នកាលពីថ្ងៃព្រហស្បតិ៍ ខណៈចៅក្រមត្រួតពិនិត្យដំណើរការនីតិវិធីបានយល់ព្រមអនុញ្ញាតឱ្យមេធាវីរបស់នាយកប្រតិបត្តិក្រុមហ៊ុន Huawei រូបនេះ បន្តការអះអាងរបស់ពួកគេដែលសហរដ្ឋអាមេរិកបានបំភាន់កាណាដាអំពីមូលដ្ឋានគ្រឹះនៃករណីនេះ។ យោងតាមសារព័ត៌មាន CBC ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសេចក្តីសម្រេចមួយដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត ប្រធានផ្នែកយុត្តិធម៌លោក Heather Holmes បាននិយាយថា « មានភាពពិតនៃទឡ្ហីករណ៍របស់លោកស្រី...
បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃនេះ បានសរសេរថា កងទ័ពអាកាសអាមេរិកនិងយន្តហោះចម្បាំងប្រភេទ F-16 បានស្ទាក់ចាប់យន្តហោះគ្មាន ការអនុញ្ញាតមួយដែលហោះហើរក្បែរទីតាំងកំពុងប្រារព្ធទៅនៃយុទ្ធនាការបោះឆ្នោតរបស់ លោកប្រធានាធិបតី Donald Trump ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃពុធនៅរដ្ឋអារីហ្សូណា។ បញ្ជាការការពារជាតិទ័ពអាកាសអាមេរិកខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយន្ដហោះដែលមិនស្គាល់អត្តសញ្ញាណមួយ នោះមិនបានអើពើទៅនឹងនីតិវិធីស្ទាក់ចាប់ដំបូងទេប៉ុន្តែវាបានបង្កើតទំនាក់ទំនងតាមវិទ្យុនៅពេល ដែលយន្តហោះ F-16 ដាក់ពង្រាយរលកសញ្ញា។ នៅពេលដែលលោក Trump បានឃើញនិងដឹងហេតុការណ៍នេះហើយនោះគាត់បានចង្អុលនៅលើមេឃហើយនិយាយថា “មើលទៅពួកគេបានផ្តល់ឱ្យប្រធានាធិបតីនូវការបង្ហាញដ៏តិចតួចបំផុត”៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ប៉ូលីសថៃ (RTP) បានបណ្តេញមន្រ្តីប៉ូលីសចេញពីក្របខណ្ឌចំនួន ២៤៥ នាក់ ពីបទប្រព្រឹត្តខុស ចាប់តាំងពីខែមករា ខណៈដែល ៥៣ នាក់ត្រូវបានរំសាយ និង ៤៤ ត្រូវបញ្ឈរជើងពីសេវាកម្ម។ នេះបើតាម អ្នកនាំពាក្យ RTP លោកឧត្តមសេនីយ៍ Yingyos Thepjamnong បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំមួយ នៅឯទីបញ្ជាការប៉ូលីសក្នុងទីក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន...
បរទេស៖ប្រព័ន្ធផ្សព្វផ្សាយចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមានបំណងចង់ពង្រឹងសមត្ថភាពសន្តិសុខជាតិ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។ ដោយយោងទៅតាមអត្ថបទព័ត៌មានមួយ ចេញដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការចិន ស៊ិនហួ ថ្នាក់ដឹកនាំរបស់បក្សកុម្មុយនិស្តចិន ក៏បាននិយាយផងដែរ នៅក្នុងកិច្ចប្រជុំមានរយៈពេល៤ថ្ងៃមួយថា ខ្លួនមានបំណងចង់អភិវឌ្ឍសមត្ថភាពការពារជាតិ ឲ្យស្របទៅនឹងសមត្ថភាពសេដ្ឋកិច្ច។ អត្ថបទព័ត៌មានរបស់កាសែតចិន ស៊ិនហួ ដដែលនេះ ក៏បាននិយាយបន្ថែមទៀតផងដែរថា...
ភ្នំពេញ៖ ក្រុមហ៊ុន អេសស៊ីជី (SCG) ដែល ជា ក្រុមហ៊ុន ឧស្សាហកម្ម ស៊ីម៉ងត៍ និង គ្រឿង សំណង់ ឈាន មុខ គេ មួយ នៅតំបន់អាស៊ាន បាន ចូលរួម ចំណែក ជាមួយរដ្ឋាភិបាល កម្ពុជា នៅក្នុងកិច្ច ប្រឹងប្រែង ជួយ សង្គ្រោះ ដល់ ជនរងគ្រោះ ទឹក ជំនន់ ដោយរួមវិភាគទាន ជា ជំនួយ គ្រឿង ឧបភោគ បរិភោគសម្រាប់ ជនរងគ្រោះ ប្រមាណ ១៣០០ គ្រួសារ ។ ជំនួយ នេះ បាន ធ្វើឡើង តាមរយៈ ក្រសួង សាធារណការនិងដឹកជញ្ជូន, ក្រសួង រ៉ែ និងថាមពល និង សាលារាជធានីភ្នំពេញសម្រាប់ ការ ចែក ជូន បន្ត ទៅ ដល់ គ្រួសាររងគ្រោះ នៅក្នុង តំបន់ ដែល រងផល ប៉ះពាល់ ធ្ងន់ធ្ងរ បំផុតពី ទឹក ជំនន់ ។ នៅឯទីស្ដីការក្រសួង សាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បាន ស្វាគមន៍ ការរួមចំណែករបស់ក្រុមហ៊ុន អេសស៊ីជី នៅក្នុង កិច្ចការ សង្គ្រោះ ទឹក ជំនន់ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគ្រឿងឧបភោគបរិភោគទាំងនេះ ដែល អាច សម្រាល ការលំបាក បានខ្លះ ដល់ ជីវភាពប្រចាំថ្ងៃរបស់ជនរងគ្រោះ ។ ទន្ទឹមនឹងនេះដែរ នៅឯ ក្រសួង រ៉ែនិងថាមពល លោករដ្ឋលេខាធិការ ស៊ុយ ឌីម៉ង់ ក៏បាន ថ្លែង អំណរគុណ ដល់ ក្រុមហ៊ុនផងដែរចំពោះ វិភាគទាន ជាជំនួយ ស្បៀង អាហារ ទាំងនេះ ដើម្បីជួយ សម្រាល ការខ្វះខាតរបស់ ប្រជាជនរងគ្រោះដោយសារទឹកជំនន់ ។ លោក ស៊ុយ ឌីម៉ង់ បាន មានប្រសាសន៍ថា ក្រុម ការងារ របស់ក្រសួង នឹង ចែក អំណោយ ស្បៀង ទាំងនេះ ដល់ គ្រួសាររងផលប៉ះពាល់ នៅតាម តំបន់ ដែល រងគ្រោះ ធ្ងន់ធ្ងរ បំផុត ដោយសារ គ្រោះ ធម្មជាតិទឹកជំនន់ ឆ្នាំនេះ ។ ស្របពេល ជាមួយគ្នា នេះ ដែរ បុគ្គលិកនិង ថ្នាក់គ្រប់គ្រង របស់ អេសស៊ីជី ក៏បាន ចូលរួមជាមួយ សាលារាជធានីភ្នំពេញ ចុះ ចែកអំណោយ ជាស្បៀង អាហារ ដល់ គ្រួសាររងគ្រោះ ប្រមាណ ៣០០គ្រួសារ នៅតំបន់ លិចទឹក ក្នុង ខណ្ឌ ដង្កោរ ផងដែរ ។ លោក រ៉ាឆាយុទ្ធ កាសេមឆៃសិរី នាយក អេសស៊ីជី ប្រចាំកម្ពុជា បាន ថ្លែងថា គ្រោះទឹកជំនន់ ឆ្នាំ នេះ បាន បង្ក ការខូចខាតធ្ងន់ធ្ងរចំពោះ ប្រជាជន កម្ពុជា ហើយ ក្នុងនាម ជា ក្រុមហ៊ុនឯកជន ដែល ប្រតិបត្តិការ នៅ កម្ពុជា យូរឆ្នាំ មកហើយ យើងសូម ចូលរួមចំណែក ជួយ សម្រាល ការលំបាក នេះ ជាមួយរាជរដ្ឋាភិបាល កម្ពុជា និង ប្រជាជន កម្ពុជា ។ លោក រ៉ាឆាយុទ្ធ កាសេមឆៃសិរី មានប្រសាសន៍ថា “ជំនួយ ជា ស្បៀង អាហារ សម្រាប់ ១៣០០ គ្រួសារនេះ ជាការ រួមចំណែករបស់ ក្រុមហ៊ុន ជួយ សម្រាល ខ្លះៗ នូវ ការលំបាក ដែល ប្រជាជន កម្ពុជា បាន ជួបប្រទះដោយសារ គ្រោះទឹកជំនន់ ។ ” ឆ្នាំនេះ ប្រទេស កម្ពុជា បាន ជួប ប្រទះ នូវគ្រោះ ទឹក ជំនន់ ធ្ងន់ធ្ងរ បំផុត ក្នុង រយៈពេល ប៉ុន្មានឆ្នាំ ចុង ក្រោយ នេះ ដោយ បង្ក ផលប៉ះពាល់ ដល់ រាជ ធានី-ខេត្ត ចំនួន ២០ នៅទូទាំង ប្រទេស ។ គិតត្រឹម ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០ មនុស្ស យ៉ាងហោចណាស់ ៤៣នាក់ បាន ស្លាប់បាត់បង់ ជីវិត និង ប្រជាជនជាង ៥សែននាក់រងផលប៉ះពាល់ ពីគ្រោះ ទឹកជំនន់ ដែល បណ្ដាល មក ពី ភ្លៀង ធ្លាក់ខ្លាំង នៅទូទាំង ប្រទេស នេះ ៕ ដោយៈ សយ សុជាតា
បរទេស៖ ឧបនាយករដ្ឋមន្រ្តីថៃលោក Prawit Wongsuwon កាលពីថ្ងៃព្រហស្បតិ៍បានច្រានចោលការលើកឡើងរបស់អតីតមេដឹកនាំ ក្រុមអាវលឿងចំពោះរដ្ឋប្រហារមួយ ដើម្បីបើកផ្លូវសម្រាប់ការបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិមួយ ដើម្បីដោះស្រាយជម្លោះនយោបាយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោកឧត្តមសេនីយ៍ Prawit បានធ្វើឡើងក្រោយមានការស្នើសុំរបស់លោក Sondhi Limthongkul អតីតសហប្រធាននៃសម្ព័ន្ធភាពប្រជាជនដើម្បីប្រជាធិបតេយ្យ។...