ព័ត៌មានអន្តរជាតិ

បក្សកុម្មុយនិស្តចិនចង់ ពង្រឹងសន្តិសុខជាតិ

បរទេស៖ប្រព័ន្ធផ្សព្វផ្សាយចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមានបំណងចង់ពង្រឹងសមត្ថភាពសន្តិសុខជាតិ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។

ដោយយោងទៅតាមអត្ថបទព័ត៌មានមួយ ចេញដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការចិន ស៊ិនហួ ថ្នាក់ដឹកនាំរបស់បក្សកុម្មុយនិស្តចិន ក៏បាននិយាយផងដែរ នៅក្នុងកិច្ចប្រជុំមានរយៈពេល៤ថ្ងៃមួយថា ខ្លួនមានបំណងចង់អភិវឌ្ឍសមត្ថភាពការពារជាតិ ឲ្យស្របទៅនឹងសមត្ថភាពសេដ្ឋកិច្ច។

អត្ថបទព័ត៌មានរបស់កាសែតចិន ស៊ិនហួ ដដែលនេះ ក៏បាននិយាយបន្ថែមទៀតផងដែរថា ប្រទេសចិន គួរតែរក្សាគោលការណ៍យុទ្ធសាស្ត្ររបស់ខ្លួន ស្របពេលមានការប្រកួតប្រជែងនិងជម្លោះអន្តរជាតិដែលទើបលេចឡើងថ្មីៗនេះ៕ប្រែសម្រួល៖ប៉ាង កុង

To Top