ព័ត៌មានអន្តរជាតិ

OECD៖ និស្សិតថៃជាប់ ចំណាត់ថ្នាក់ខ្ពស់ ជាងគេលើសកលលោក សម្រាប់ភាពប្រុងប្រយ័ត្ន ខាងនយោបាយ ប៉ុន្តែផ្នែក សមភាពធ្លាក់ចុះ

ប្រទេសថៃ៖ និស្សិតថៃមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសង្គម បើប្រៀបធៀបនឹងមិត្តភក្ដិដែលមានអាយុស្របាលនៅឯបរទេស។ នេះបើយោងតាមលទ្ធផលនៃរបាយការណ៍អន្តរជាតិដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា Development (OECD) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនផ្អែកលើការស្ទង់មតិឆ្នាំ ២០១៨ លើក្មេងៗដែលមានអាយុ ១៥ ឆ្នាំនៅជុំវិញពិភពលោក។ អង្គការ OECD បានស្ទង់មតិទស្សនវិស័យរបស់ពួកគេក្នុងនាមជាពលរដ្ឋពិភពលោក និងទស្សនៈរបស់ពួកគេលើបញ្ហាបរិស្ថាននិងសិទ្ធិមនុស្ស។

អ្នកជំនាញផ្នែកអប់រំលោក Pumsaran Tongliemnak បាននិយាយថា ការរកឃើញរបស់របាយការណ៍នេះឆ្លុះបញ្ចាំងពីការយល់ដឹងផ្នែកនយោបាយរបស់និស្សិតនាពេលបច្ចុប្បន្ននេះ ចាប់តាំងពីក្មេងអាយុ ១៥ ឆ្នាំ ដែលត្រូវបានគេស្ទង់មតិ បច្ចុប្បន្ននេះ ស្ថិតនៅក្នុងក្រុមអាយុដែលមានចំណេះដឹងខ្ពស់ដែលកំពុងជំរុញឱ្យមានការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។

លោក Pumsaran ដែលធ្វើការនៅមូលនិធិអប់រំប្រកបដោយសមធម៌ (Equitable Education) បាននិយាយថា និស្សិតថៃទទួលបានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសង្គមបើប្រៀបធៀបនឹងក្មេងៗនៅបរទេស។ ក្មេងស្រីៗបានបង្ហាញការចាប់អារម្មណ៍លើបញ្ហាច្រើនជាងក្មេងប្រុស ហើយក្មេងដែលមកពីគ្រួសារអ្នកមាន បានតាមដានបញ្ហានេះច្រើនជាងក្រុមគ្រួសារក្រីក្រ។

ក្មេងៗនៅប្រទេសថៃ ឈរនៅលើគេក្នុងចំណាត់ថ្នាក់ OECD នៅពេលគេតាមដានព័ត៌មានតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដូចជា ហ្វេសប៊ុក និង ធ្វីតធ័រ។ ពួកគេក៏ជាប់ចំណាត់ថ្នាក់ទី៣ផងដែរ សម្រាប់ការព្រួយបារម្ភអំពីបញ្ហាបរិស្ថាន និងការសន្សំថាមពល។ ទោះយ៉ាងណារបាយការណ៍ក៏រកឃើញចំណុចខ្សោយដែរ ដោយលោក Pumsaran កត់សម្គាល់ថា យុវជនថៃទទួលបានចំណាត់ថ្នាក់ទាបបំផុត សម្រាប់ការគោរពនិងសមភាព ចំពោះប្រជាជនដែលមានវប្បធម៌ខុសគ្នា៕ប្រែសម្រួលៈ ណៃ តុលា

To Top