ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ២០២០។
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត៦.០រ៉ិចទ័រ អង្រួននៅភាគខាងលិចនៃប្រទេស ឈីលី។ យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦.០រ៉ិចទ័រ បានវាយប្រហារនៅប៉ែកខាងលិចនៃដែនកោះ ប្រទេសឈីលី នៅវេលាម៉ោង០១និង៤៦នាទីម៉ោងសកល នៅថ្ងៃសុក្រនេះ ។ គ្រោះរញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ ហើយតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់៣៦.៤០១១ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់៩៧.១៣៥២ដឺក្រេនៃរយៈបណ្តោយប៉ែកខាងលិច ។ បន្ទាប់ពីមានគ្រោះរញ្ជួយដីនេះកើតឡើង មិនទាន់មានសេចក្តីរាយការណ៍លម្អិតអំពីអ្នករងគ្រោះ និងបង្កផលប៉ះពាល់យ៉ាងណានៅឡើយទេ ។ គួរបញ្ជាក់ថា ប្រទេសឈីលី ជាដែនកោះមួយស្ថិតនៅត្រង់មហាសមុទ្រប៉ាស៊ីហ្វិក ដែលហ៊ុំព័ទ្ធទៅដោយទឹក និងមានប្រជុំកោះជាច្រើននៅទីនោះ និងស្ថិតនៅជិតឧបទ្វីប Taitao ឆ្ពោះត្រង់ទៅប៉ែកខាងលិចនៃដែនដីរបស់ឈីលី ៕
បរទេស៖ កាលពីដើមខែនេះ មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានថ្លែងថា មិនមានករណីឆ្លងវីរុសកូរ៉ូណានោះទេនៅក្នុងប្រទេសដោយនិយាយថា ជំងឺរាតត្បាតនេះ ត្រូវបានរារាំង ដោយជោគជ័យ ដោយប្រជាជន និងគណបក្សពលករកូរ៉េ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នាយកដ្ឋានពិធីសារនៃក្រសួងការបរទេសកូរ៉េខាងជើង បានប្រាប់ស្ថានទូតរុស្ស៊ីថា ដោយសារតែការរំពឹងទុកថា នឹងមានព្យុះធូលីមួយ មកពីប្រទេសចិនជនបរទេសទាំងអស់ នៅកូរ៉េខាងជើងត្រូវបានគេណែនាំឱ្យស្នាក់នៅ ក្នុងផ្ទះនៅថ្ងៃទី ២២ ខែតុលា ហើយថែមទាំង«បិទបង្អួចយ៉ាងជិតថែមផងដែរ»។ នេះបើតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់អ្នកការទូត។ ស្ថានទូតរុស្ស៊ី បាននិយាយនៅលើហ្វេសប៊ុកថា “ដូចដែលយើងត្រូវបានពន្យល់ វិធានការទាំងនេះគឺដោយសារតែការពិតដែលថាការរួមរវាងភាគល្អិតនៃ” ធូលីលឿង ប្រភេទថ្មីនៃមេរោគកូរ៉ូណា ដែលអាចឆ្លងចូលទៅក្នុងទឹកដីនៃប្រទេសនេះ។ សេចក្តីថ្លែងការណ៍ ក៏បាននិយាយផងដែរថា ស្ថានកុងស៊ុលរុស្ស៊ីនៅទីក្រុងឆុងជីន និងតំបន់កំពង់ផែ Rason បានទទួលសារស្រដៀងគ្នា៕
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ២០២០។
ភ្នំពេញ ៖ ដោយសារស្ថានភាព ទឹកជំនន់បាននិងកំពុងហូរ កាត់ពីលើផ្លូវជាតិលេខ ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្តាលឲ្យទឹកហូរច្រោះ បាក់ជើងទេរផ្លូវ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបិទចរាចរទាំងស្រុងជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង ២០:០០យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី៕
(ទីក្រុងសិនជិន ប្រទេសចិន ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០) ថ្ងៃនេះក្រុមហ៊ុនHuaweiបានប្រកាសអំពីលទ្ធផលអាជីវកម្មរបស់ខ្លួន ក្នុងកំឡុងពេលបីត្រីមាសដំបូងសំរាប់ឆ្នាំ២០២០។ នៅក្នុងកំឡុងពេលនេះ ក្រុមហ៊ុនHuaweiទទួលបានប្រាក់ចំណូលប្រមាណជាង 671.3 ពាន់លានយ័ន (ស្មើនឹង 100,6 ពាន់លានដុល្លារអាមេរិក) ដែលមានអត្រាកើនឡើងប្រមាណ9.9% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ ហើយសមាមាត្រប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនក្នុងរយៈពេលនេះគឺមាន 8.0%។ អំឡុងពេលពេញបីត្រីមាសដំបូងនៃឆ្នាំ២០២០ លទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុនH uawei គឺសម្រេចបានទៅតាមការរំពឹងទុកជាមូលដ្ឋានរបស់ក្រុមហ៊ុន។...
បរទេស៖ លោកស្រី Metinee Chalodhorn ប្រធានាធិបតីថ្មីនៃ តុលាការកំពូលរបស់ប្រទេសថៃ បានប្រកាសអំពីគោល នយោបាយរបស់លោកស្រីក្នុងការ ជំរុញយុត្តិធម៌និងសមភាព រួមទាំងការកាត់បន្ថយការ ឃុំខ្លួនដែលមិនចាំបាច់ នៅក្នុងប្រព័ន្ធយុត្តិធម៌របស់ព្រះរាជាណាចក្រមួយនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានតុលាការកំពូលទី ៤៦ ដែលបានចាប់ផ្តើមការងារកាលពីថ្ងៃទី...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានដាក់ទណ្ឌកម្ម ថ្មីទៅលើអង្គភាពអ៊ីរ៉ង់ចំនួន ៥ ដែលខ្លួនថា បានព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក នាពេលខាងមុខនេះ។ នៅក្នុងសេចក្តីថ្លែង ការណ៍មួយក្រសួងរតនាគារ សហរដ្ឋអាមេរិក បានឲ្យដឹងថាខ្លួនបានកំណត់អង្គភាពឆ្មាំប ដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC), កងកំលាំង IRGC-Qods, វិទ្យាស្ថានបាយ័នរ៉ាសសាន់ហ្កោតា វិទ្យាស្ថានវិទ្យុ និងទូរទស្សន៍អ៊ីស្លាមអ៊ីរ៉ង់ និងសហភាពអេក្វាទ័រអន្តរជាតិ ដែលចូលរួមដោយផ្ទាល់...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Buerli Markus នាយកកិច្ចសហប្រតិបត្តិការ និងជាទីប្រឹក្សាអភិវឌ្ឍន៍ស្វីសប្រចាំនៅកម្ពុជា លោក កឹម សុខា បានស្នើរដ្ឋាភិបាលស្វីស ជួយប្រជាពលរដ្ឋខ្មែរបន្តទៀត ជាពិសេស ជំនួយមនុស្សធម៌ និងសុខភាព ស្របពេលកម្ពុជាមានជំងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀង។ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក កឹម សុខា...