ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មលើអង្គភាព អ៊ីរ៉ង់ ចំនួន៥ ដែលពាក់ព័ន្ធនឹង ការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានដាក់ទណ្ឌកម្ម ថ្មីទៅលើអង្គភាពអ៊ីរ៉ង់ចំនួន ៥ ដែលខ្លួនថា បានព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក នាពេលខាងមុខនេះ។

នៅក្នុងសេចក្តីថ្លែង ការណ៍មួយក្រសួងរតនាគារ សហរដ្ឋអាមេរិក បានឲ្យដឹងថាខ្លួនបានកំណត់អង្គភាពឆ្មាំប ដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC), កងកំលាំង IRGC-Qods, វិទ្យាស្ថានបាយ័នរ៉ាសសាន់ហ្កោតា វិទ្យាស្ថានវិទ្យុ និងទូរទស្សន៍អ៊ីស្លាមអ៊ីរ៉ង់ និងសហភាពអេក្វាទ័រអន្តរជាតិ ដែលចូលរួមដោយផ្ទាល់ ឬដោយប្រយោលក្នុងការឧបត្ថម្ភការលាក់បាំង ឬបើមិនដូច្នេះទេ មានភាព ស្មុគស្មាញក្នុងការជ្រៀតជ្រែក ពីបរទេស” នៅក្នុងការបោះឆ្នោតថ្ងៃទី០៣ ខែវិច្ឆិកា។

ក្រសួរតនាគារបានឲ្យដឹងទៀតថា ក្រុមនេះបានធ្វើការដើម្បី “ធ្វើឱ្យមានភាពមិនចុះសម្រុងគ្នាក្នុងចំណោមប្រជាជន ដែលបោះឆ្នោតដោយការផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីនធឺណិត និងការប្រតិបត្តិឥទ្ធិពល ដែលមានគោលបំណង ដើម្បីបំភាន់អ្នកបោះឆ្នោតអាមេរិក” ៕ ដោយ ឈូក បូរ៉ា

To Top