បរទេស៖ ពិធីជប់លៀងខួបកំណើត នាពេលថ្មីៗនេះនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានគេដាក់ឈ្មោះថា ជាព្រឹត្តិការណ៍រីករាលដាល យ៉ាងខ្លាំងពីសំណាក់មន្រ្តី ខណៈមនុស្ស ៣៧ នាក់បានធ្វើតេស្ត៍វិជ្ជមានចំពោះវីរុសកូវីដ១៩ បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍នេះ ហើយមនុស្សរាប់រយនាក់ត្រូវបាន បង្ខំឲ្យ ផ្តាច់ខ្លួន (ធ្វើចត្តាឡីស័ក)។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ពិធីជប់លៀងខួបកំណើត...
ប៉េកាំង៖ ប្រទេសចិន បានសម្តែងការប្រឆាំងដាច់ខាត និងបរិហារប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលបានបង្កើតនូវអ្វីដែលហៅថា“ ច្បាប់ស្វ័យភាពហុងកុង” និងការដាក់ទណ្ឌកម្មលើបុគ្គលិកចិន ដោយផ្អែកលើគោលការណ៍នេះ ហើយប្តេជ្ញាប្រឆាំង” ប្រសិនបើសហរដ្ឋអាមេរិក មានទិសដៅធ្វើបែបនេះ” ។ នោះបានកើតឡើងបន្ទាប់ពីការ ព្រមានរបស់ក្រសួងការបរទេស សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ អំពីការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ដែលនឹងត្រូវដាក់លើស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ធ្វើអាជីវកម្មជាមួយបុគ្គលចិន ដែលត្រូវទទួលខុសត្រូវចំពោះការ ធ្វើឱ្យប៉ះពាល់ដល់ស្វ័យភាពរបស់ហុងកុង។ នៅក្នុងការឆ្លើយតបទៅនឹង សំណួរអំពីការអត្ថាធិប្បាយរបស់ចិន...
បាងកក៖ ភាពអាសន្នត្រូវបានដាក់ នៅក្នុងរដ្ឋធានីបាងកករបស់ប្រទេសថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដើម្បីបញ្ឈប់បាតុកម្មនៅជុំវិញ ទីស្នាក់ការរដ្ឋាភិបាល ប៉ុន្តែក្រុមបាតុកររាប់ពាន់នាក់ នៅតែបន្តដើរតាមដងផ្លូវនៅពេលរសៀល និងពេលល្ងាច។ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នា នៅផ្លូវបំបែករ៉ាចាប្រពង់ ក្នុងការប្រឆាំងនឹងការហាមឃាត់ ការប្រមូលផ្តុំនេះបានលើកដៃសំពះបីម្រាមដៃ ប្រឆាំងនឹងរបបផ្តាច់ការ ហើយបានស្រែកថា“ ដោះលែងមិត្តយើង!” ដោយសំអាងលើមេដឹកនាំ បាតុកររាប់សិបនាក់ដែលត្រូវបានចាប់ខ្លួន ចាប់តាំងពីថ្ងៃអង្គារ។ ពួកគេក៏បានអំពាវនាវ ឱ្យលោកនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ...
សេអ៊ូល៖ អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ប្រចាំកូរ៉េខាងជើង បានជំរុញឱ្យទីក្រុងព្យុងយ៉ាង ដាក់ទណ្ឌកម្មចំពោះអ្នកដែល ទទួលខុសត្រូវចំពោះការ សម្លាប់មន្ត្រីជលផលកូរ៉េខាងត្បូង ដោយសងសំណងដល់ ក្រុមគ្រួសាររបស់មន្ត្រី និងធានាថាមិនមានឧប្បត្តិហេតុ បែបនេះកើតឡើងទៀតឡើយ។ លោក Tomas Ojea Quintana បានធ្វើបណ្តឹងឧទ្ធរណ៍ដោយ បានថ្កោលទោសការសម្លាប់នេះថា ជាការរំលោភច្បាប់សិទ្ធិមនុស្សអន្តរជាតិ នៅក្នុងរបាយការណ៍ចុងក្រោយ របស់លោក...
ភ្នំពេញ៖ ដោយទតឃើញអំពីសេចក្តីទុក្ខលំបាក ដែលបងប្អូនប្រជានុរាស្រ្តកំពុង ទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្ត នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ...
ភ្នំពេញ៖ គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តកំពត បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានភូមិសាស្រ្តរស់នៅ អមសងខាងដងព្រែកកំពង់បាយថា ស្ថានភាពទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នាវេលាម៉ោង ៧ព្រឹក មានកម្ពស់ ១៤៨.៨៩ម និងទឹកហូរចូលអាងមានចំនួន ៧៣៦.៥០ម ក្នុងមួយវិនាទី។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៧ តុលានេះបានឲ្យដឹងថា ក្រុមការងារបច្ចេកទេសរបស់...
ភ្នំពេញ៖ លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានថ្លែងឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ មានករណីបាក់ស្រុតផ្ទះប្រជាពលរដ្ឋ នៅភូមិព្រែកថ្មី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ប៉ុន្តែទោះបីយ៉ាងណា សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ នៃការបាក់ស្រុតផ្ទះប្រជាពលរដ្ឋ ។ បើតាមការបង្ហើបពីប្រជាពលរដ្ឋ បានឲ្យដឹងថា មូលហេតុនៃការបាក់ស្រុតផ្ទះនេះ...
សេអ៊ូល៖ ទីប្រឹក្សាសន្តិសុខជាតិ របស់កូរ៉េខាងត្បូងបានឲ្យដឹងថា មិនមានមតិខុសគ្នាទេរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ស្តីពីភាពចាំបាច់ដើម្បីបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ ដែលជាផ្នែកមួយនៃដំណើរការ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ កូរ៉េខាងជើងទៅ ជាមួយគ្នា។ លោក Suh Hoon ប្រធានការិយាល័យសន្តិសុខជាតិ កូរ៉េខាងត្បូង បានឲ្យដឹងថាបញ្ហាតែមួយគត់ គឺនៅពេលការប្រកាសអំពីការ បញ្ចប់សង្គ្រាមអាចឬគួរតែត្រូវបានធ្វើឡើង។ លោក Suh បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីសហរដ្ឋអាមេរិកថា...
បរទេស៖ នៅពេលដែលមានអាកាសធាតុ ត្រជាក់នៅភាគខាងជើង បានចូលទៅក្នុងតំបន់ រួមបញ្ចូលគ្នារវាងតំបន់ត្រូពិកលើ ប្រទេសវៀតណាមភាគកណ្តាល ដែលបានបង្កឱ្យមានភ្លៀងធ្លាក់ខុសធម្មតា និង បង្កទឹកជំនន់នៅក្នុងតំបន់។ បរិមាណទឹកភ្លៀងដែលបានធ្លាក់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៣ ខែតុលា គឺខ្ពស់ជាងកម្រិតធម្មតាពី ២ ទៅ ៦ ដង។ យោងតាមសារព័ត៌មាន VN Express...
បរទេស៖ ប្រទេសវៀតណាម ត្រូវបានគេអះអាងថា ជាគោលដៅ ដំណើរទស្សនកិច្ច ក្រៅប្រទេសដំបូងបង្អស់ របស់លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga បន្ទាប់ពីបានចូលកាន់តំណែង កាលពីខែមុន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោកស្រី Le Thi...