បរទេស៖ មជ្ឈមណ្ឌលរដ្ឋ ក្នុងគ្រាមានអាសន្នដឹកនាំ ដោយមេប៉ូលិស និងត្រួតពិនិត្យ ដោយឧបនាយករដ្ឋមន្ត្រី គឺឧត្តមសេនីយ៍ Prawit Wongsuwon ទំនងជានឹងត្រូវបានបង្កើតឡើង បន្ទាប់ពីស្ថានភាពរដ្ឋ ក្នុងគ្រាមានអាសន្នធ្ងន់ធ្ងរ ត្រូវបានប្រកាស សម្រាប់ទីក្រុងបាងកកនៅម៉ោង ៤ ព្រឹកថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០...
បរទេស៖ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃពុធម្សិលមិញបានប្រកាសថារដ្ឋាភិបាលរបស់លោកមានប្រាក់គ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ប៉ុន្តែលោកបញ្ជាក់ថានឹង ត្រូវការបន្ថែមទៀតនៅពេលលោក ចង់ចាក់ថ្នាំបង្ការមួយនេះទៅដល់ប្រជាជនទាំងអស់គ្នាតែម្តង។ រដ្ឋាភិបាលហ្វីលីពីបានបង្ហាញពី គោលបំណងក្នុងការផ្តល់វ៉ាក់សាំង ដល់ប្រជាជនហ្វីលីពីនទាំងអស់ដែលលោក Duterte បានបង្ហាញថា បច្ចុប្បន្នមានចំនួនប្រហែលជា ១១៣ លាននាក់ប៉ុន្តែអាទិភាពនឹងត្រូវបានផ្តល់ដល់ជនក្រីក្រប៉ូលីសនិងបុគ្គលិកយោធា។ លោក Duterte បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ថា មនុស្សទាំងអស់នឹងទទួលាបនវ៉ាក់សាំងដោយគ្មានករណីលើកលែង។ មេដឹកនាំ...
បរទេស៖ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទស្វះស្វែងបង្កអស្ថិរភាពដល់តំបន់ទីបេ ក្រោយរដ្ឋបាលលោក ត្រាំ បានតែងតាំងមន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់មួយរូប ជាអ្នកសម្របសម្រួល ពិសេសម្រាប់បញ្ហាតំបន់ទីបេ។ លោក Zhao Lijian ជាមន្ត្រីនាំពាក្យមួយរូបនៅក្រសួងការបរទេសចិន បានមានប្រសាសន៍ដូច្នេះថា “កិច្ចការតំបន់ទីបេ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកពីបរទេសសោះឡើយ ហើយការបង្កើតមន្ត្រីសម្របសម្រួលសម្រាប់បញ្ហានៅទីបេ គឺចេញមកពីឧបាយកលនយោបាយទាំងស្រុង ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងបង្កអស្ថិរភាពដល់ទីបេ។ ប្រទេសចិនជំទាស់យ៉ាងដាច់ខាតចំពោះរឿងនោះ”។...
បរទេស៖មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិមួយរូប នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ពិចារណាបន្ធូរបន្ថយជាបន្ទាន់នូវទណ្ឌកម្មលើកូរ៉េខាងជើង ដែលអាចរងបញ្ហាដ៏អាក្រក់ពី ការជាប់គាំងដោយសារមេរោគកូរ៉ូណា។ ប្រទេសកូរ៉េខាងជើង ដែលរហូតដល់ពេលបច្ចុប្បន្ន មិនទាន់មានរាយការណ៍ពីករណីឆ្លងជម្ងឺកូវីដ១៩ណាមួយនៅឡើយនោះ បានទទួលរងទណ្ឌកម្មអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦មក ជុំវិញកម្មវិធីនុយក្លេអ៊ែនិងមីស៊ីលផ្លោង ហើយក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានរងសម្ពាធកាន់តែខ្លាំងឡើង។ លោក Tomas Ojea Quintana បានធ្វើការសន្និដ្ឋានថា “ស្ថិតក្រោមស្ថានភាពមិនធ្លាប់មានពីមុននៃការរាតត្បាតឆ្លងជម្ងឺកូវីដ១៩នោះ អ្នករាយការណ៍ពិសេសជឿថា...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃសុក្រទី១៦ ខែតុលា ឆ្នាំ២០២០ បានបង្ហាញសកម្មភាព កិច្ចប្រតិបត្តិការជួយសង្គ្រោះផ្នែកសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ កំទ្បុងពេលទឹកជំនន់ របស់មន្ទីរសុខាភិបាល ខេត្តពោធិសាត់ គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។ យោងតាមរបាយការណ៍ របស់លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរ សុខាភិបាលខេត្តពោធិសាត់ នាយប់ថ្ងៃទី១៦ ខែតុលាឆ្នាំ២០២០ បានបង្ហាញថា ក្នុងកំឡុងពេលទឹកជំនន់ជន់លិចនៅខេត្តពោធិសាត់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មន្ទីរសុខាភិបាលខេត្តពោធិសាត់ បានសកម្មចុះជួយសង្គ្រោះផ្នែកសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅតាមទីតាំងមួយចំនួន នៃក្រុងពោធិសាត់ ក្នុងស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកកណ្តៀង ស្រុកបាកាន និងស្រុកក្រគរ ដែលមានជាចំនូចសំខាន់ៗដូចតទៅ៖ – បានចាត់ចែងឲ្យមានក្រុមគ្រូពេទ្យសង្គ្រោះចល័ត នៅថ្នាក់ខេត្ត សម្រាប់ក្រុងពោធិសាត់ និងនៅថ្នាក់ស្រុក នៅតាមបណ្តាស្រុកដែលមានទឹកជន់លិចខាងលើ – មានមណ្ឌលសុខភាពចំនួន ៣ កន្លែង (មណ្ឌលសុខភាពកោះជុំ ព្រែកត្នោត និងព្រៃញី) ដែលលិចទឹកតែត្រូវបានចាត់ចែងបានទាន់ពេល ក្នុងការទុកដាក់សម្ភារ-បរិក្ខាពេទ្យកុំឲ្យខូចខាត – មណ្ឌលសុខភាព ចំនួន ១៥ កន្លែង ប្រឈមនឹងទឹកជន់លិច ដោយទឹកបានឡើងព័ទ្ធជុំវិញនៅតាមផ្លូវចូល និងអាគារ តែនៅអាចដំណើរការផ្តល់សេវាសុខភាពជាប្រចាំបាន ដើម្បីជួយប្រជាជនដែលមានបញ្ហាសុខភាពក្នុងកំឡុងពេលមានទឹកជន់លិចនៅតាមភូមិនានា – បានពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនចំនួនរាប់រយនាក់ – អ្នកពស់ចឹកចំនួន ១១នាក់ ត្រូវបានជួយសង្រ្គោះបានទាន់ពេល មិនមានអ្នកស្លាប់បាត់បង់ជីវិតដោយសារពស់ចឹកនេះទេ – បានធ្វើការអប់រំសុខភាពជូនប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់ ពីអនាម័យដៃ និងខ្លួនប្រាណ ត្រូវប្រើប្រាស់ទឹកស្អាតដោយបានចែកថ្នាំក្លរ៉ាមីន ឬក្លរីន ដើម្បីដាក់សម្អាតទឹកមុនការប្រើប្រាស់ និងពន្យល់ពីរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវ – ចែកមុងជ្រលក់ថ្នាំ (មុងអង្រឹង និងមុងគ្រួសារ) ជូនដល់ប្រជាជនដែលប្រឈម និងគ្រោះថ្នាក់ប្រមាណជាង ១០ម៉ឺនមុង – បានជួយសង្គ្រោះស្ត្រីសម្រាលកូនលំបាកចំនួន ០២នាក់ និងជំងឺធ្ងន់ធ្ងរ ហើយបានរកមធ្យោបាយបញ្ជូនពួកគាត់បានទាន់ពេលដូចជាទូក និងរថយន្តខ្ពស់ៗជាដើម ដើម្បីបញ្ជូនពួកគាត់មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិសាត់ – បានជួយអប់រំដល់អាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋឲ្យមានការប្រុងប្រយត្ន័ពស់ចឹក នឹងត្រូវបញ្ជូនឲ្យបានទាន់ពេលវេលា ក្នុងករណីមានពស់ចឹក ទៅមន្ទីរពេទ្យដែលនៅជិតបំផុត – ណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នក្រែងលង់ទឹក ជាពិសេសកូនចៅតូចៗ ដែលប្រឈមនឹងការលង់ទឹក – បន្តការផ្តល់សេវាសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ និងតាមដានបញ្ហាសុខភាពនានា នៅក្នុងសហគមន៍ ហើយប្រសិនបើមានបញ្ហាសុខភាព សូមបងប្អូនប្រជាពលរដ្ឋប្រញាប់ជួបជាមួយក្រុមគ្រូពេទ្យ ឬទៅមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។ សូមជូនពរ បងប្អូនប្រជាពលរដ្ឋ មានសុខភាពល្អ និងចៀសផុតពីគ្រោះទឹកជំនន់ផងដែរ៕
ភ្នំពេញ៖ ប៉ូលីសថៃ នៅយប់ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ បានប្រើឡានទឹក បំបែកហ្វូងបាតុករ ក្រោយពីលោក ប្រាយុទ្ធ ចាន់អ៊ូចា បដិសេធ មិនចុះចេញពីតំណែង នាយករដ្ឋមន្រ្តី។ នេះបើតាមការផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។
ភ្នំពេញ៖ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ខិតខំជួយសង្គ្រោះ និងផ្តល់សេវាពិនិត្យព្យាបាលជំងឺ ជូនដល់ប្រជាជនដែលរងគ្រោះ ដោយសារទឹកជំនន់ នៅតាម ទីតាំងមួយចំនួន នៃខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃសុក្រ។ យោងតាមរបាយការណ៍ របស់លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី ១៥ខែតុលា ឆ្នាំ ២០២០ ស្ថានភាពកម្រិតកម្ពស់ទឹកស្ទឺង មង្គលបូរី និងសិរីសោភ័ណ បន្តកើនឡើងកៀកទៅនិងកម្រិតប្រកាសអាសន្នហើយទឹកហូរធ្លាក់ តាមអូរព្រំដែនប្រទេសថៃ នៅបន្តកើនឡើង បណ្តាលឲ្យលិចលង់ តាមតំបន់វាលទំនាប ភូមិតាមមាត់អូរ ស្ទឺង និងប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ជាក់ស្តែង នៅខេត្តបន្ទាយមានជ័យ មានផលប៉ះពាល់ចំនួន ០៩ ក្រុង/ស្រុក និង៤៦ ឃុំ/សង្កាត់ ដែលបានបណ្តាលឲ្យលង់ទឹកស្លាប់ចំនួន ១០នាក់(កុមារ ០២នាក់) ប៉ះពាល់លើលំនៅដ្ឋានសរុបចំនួន ១០.៥៨៦ខ្នង (មនុស្សចំនួន ៣៩.២០០នាក់ ក្នុងនេះមានស្រីចំនួន២០.១១៤នាក់) និងមានទីទួលសុវត្ថិភាពចំនួន ១៥ កន្លែង ហើយប្រជាជនដែលបានស្នាក់នៅលើទីទួលសុវត្ថិភាពមានចំនួន ១.៨២២គ្រួសារ (មនុស្សចំនួន ៦.៧២៦នាក់ ក្នុងនេះមានស្រី ៣.៥០០នាក់) និងមណ្ឌលសុខភាពចំនួន ១៥ និងប៉ុស្តិសុខភាព ០១កន្លែង ដែលរងផលប៉ះពាល់ដោយទឹកជំនន់(មណ្ឌលសុខភាពចំនួន ០២កន្លែង និងប៉ុស្តិសុខភាព ០១ កន្លែង ត្រូវបានផ្អាកការផ្តល់សេវាជាបណ្តោះអាសន្ន)។ ១. ការអន្តរាគមន៍ផ្នែកសុខាភិបាល៖ – រៀបចំក្រុមគ្រូពេទ្យសម្រាប់ចុះជួយផ្តល់សេវាសុខភាព នៅតាមទីទួលសុវត្ថិភាពទាំង ១៥កន្លែង ដោយក្នុងមួយទីទួលសុវត្ថិភាពមានបុគ្គលិកប្រចាំការចំនួន ០៣នាក់។ – បានផ្តល់ជូនឱសថចាំបាច់បន្ថែម សម្រាប់ជួយសង្រ្គោះក្នុងពេលគ្រោះមហន្តរាយទឹកជំនន់ ជូនដល់ស្រុកប្រតិបត្តិចំនួន ០៣កន្លែងនិងមណ្ឌលសុខភាពចំនួន ១៥ កន្លែង និងប៉ុស្តិសុខភាព ០១កន្លែង ដែលជួបបញ្ហាគ្រោះទឹកជំនន់។ – បានផ្តល់ការពិគ្រោះព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋតាមទីទួលសុវត្ថិភាពចំនួន ៨៨៣នាក់ (ស្រីចំនួន ៣៩៨នាក់) ហើយបញ្ហាសុខភាពជួបប្រទះមាន ជំងឺរាគរូស ផ្តាសាយធំ រលាកផ្លូវដង្ហើម និងជំងឺរមាស់ជាដើម។ – បញ្ជូនស្ត្រីឈឺពោះសម្រាលកូនតាមកាណូតមកសម្រាលកូននៅមន្ទីរពេទ្យខេត្តចំនួន ០១ករណី។ – ផ្តល់ការអប់រំសុខភាព អំពីការថែរក្សាអនាម័យ សុវត្ថិភាពចំណីអាហារ និងការបង្ការជំងឺឆ្លងបានចំនួន ១.២៨៥នាក់(ស្រី ៩០៣នាក់)។ – ផ្តល់ឃីតឱសថ(ថ្នាំក្អក ថ្នាំបញ្ចុះកំដៅ ថ្នាំផ្សះ ) ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន ៨២០កញ្ចប់។ – បញ្ជូនករណីពស់ចឹក ចំនួន ០៦ នាក់(ស្រី ០២នាក់) មកព្យាបាលនៅមន្ទីរពេទ្យខេត្តមង្គលបូរី។ – បានចែកមុងជ្រលក់ថ្នាំចំនួន ៥២០ មុង ចែកសាប៊ូដុំដុសខ្លួនចំនួន ១.៦៤០ ដុំ និងចែកទឹកអាល់កុលជែល សម្រាប់លាងដៃចំនួន ២៥០ដប ជូនដល់គ្រួសារដែលរងគ្រោះ។ – ចែកមីកញ្ចប់ចំនួន ១២កេះ ដល់ប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព។ ២. ទិសដៅអនុវត្តបន្ត៖ – រៀបចំក្រុមឆ្លើយតបបន្ទាន់ថ្នាក់មន្ទីរសុខាភិបាលខេត្ត សហការជាមួយស្រុកប្រតិបត្តិ ដើម្បីចុះផ្តល់សេវា ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព ជាបន្តទៀត។ – បន្តតាមដានបញ្ហាសុខភាព និងចុះជួយអន្តរាគមន៍ ក្នុងការផ្តល់សេវាថែទាំសុខភាព នៅទីទួលសុវត្ថិភាព និងនៅតាមខ្នងផ្ទះ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់។ – ពង្រឹង តាមដាន និងអនុវត្តការងារផ្តល់សេវានៅ តាមមន្ទីរពេទ្យ មណ្ឌលសុខភាព ជាប្រចាំ។ – ត្រៀមក្រុមឆ្លើយតបបន្ទាន់ សម្រាប់ចុះជួយអន្តរាគមន៍ក្នុងករណីចាំបាច់ និងបន្ទាន់។ – ត្រៀមមុងជ្រលក់ថ្នាំបន្ថែមទៀត សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ដែលមានការខ្វះខាត នៅតាមទីទួលសុវត្ថិភាព។ – ត្រៀមសម្រាប់ការជួយសង្គ្រោះបន្ទាន់ និងការព្យាបាលសម្រាប់ករណីពស់ចឹក និងបញ្ហាសុខភាព ចម្បងៗ ដែលអាចកើតឡើងជាយថាហេតុ។ – រៀបចំផែនការ លើការឆ្លើយតបសម្រាប់គ្រោះមហន្តរាយដោយទឹកជំនន់ជាបន្តទៀត។ ...
ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចុះពិនិត្យវាស់វែងជាក់ស្តែង...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានសរសេរថាប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នឹងត្រៀមធ្វើការប្រកាសពីទំហំពិតប្រាកដនៃប្លុកឧស្ម័នធម្មជាតិថ្មីដែលខ្លួនទើបរកឃើញនៅលើសមុទ្រខ្មៅក្នុងសប្តាហ៍នេះក្នុងពេលដែលលោកកំពុងទស្សនកិច្ចជាមួយនឹងនាវាខួងយកឧស្ម័នដែលមានឈ្មោះ“ Fatih” ។ នៅពេលជួបជាមួយសមាជិកសភារបស់លោកនៅឯសភាលោក Erdogan បានមានប្រសាសន៍ថាខ្ញុំនឹងទៅមើលនាវាខួងរបស់យើងដែលមានឈ្មោះ Fatih នៅថ្ងៃសៅរ៍នេះដើម្បីធ្វើជាសាក្សីអំពីការងារនេះដោយផ្ទាល់និងប្រកាសពីទំហំនៃប្លុកឧស្ម័នហ្គាស ថ្មីមួយនេះ ។ គួរឲ្យដឹងដែរថាកន្លងមករដ្ឋាភិបាលទីក្រុងអង់ការ៉ាបានប្រកាសរួចហើយ ប្លុកឧស្ម័នធម្មជាតិចំនួន ៣២០ ពាន់លានម៉ែត្រគូបនៅក្នុងតំបន់ឧស្ម័ន Sakarya នៅសមុទ្រខ្មៅដូចគ្នានេះ៕ ប្រែសម្រួល៖ស៊ុនលី