ព័ត៌មានជាតិ

មន្ត្រីសិទ្ធិមនុស្ស យូអិន ជំរុញឲ្យបន្ធូរបន្ថយទណ្ឌកម្ម កូរ៉េខាងជើង

បរទេស៖មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិមួយរូប នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ពិចារណាបន្ធូរបន្ថយជាបន្ទាន់នូវទណ្ឌកម្មលើកូរ៉េខាងជើង ដែលអាចរងបញ្ហាដ៏អាក្រក់ពី ការជាប់គាំងដោយសារមេរោគកូរ៉ូណា។

ប្រទេសកូរ៉េខាងជើង ដែលរហូតដល់ពេលបច្ចុប្បន្ន មិនទាន់មានរាយការណ៍ពីករណីឆ្លងជម្ងឺកូវីដ១៩ណាមួយនៅឡើយនោះ បានទទួលរងទណ្ឌកម្មអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦មក ជុំវិញកម្មវិធីនុយក្លេអ៊ែនិងមីស៊ីលផ្លោង ហើយក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានរងសម្ពាធកាន់តែខ្លាំងឡើង។

លោក Tomas Ojea Quintana បានធ្វើការសន្និដ្ឋានថា “ស្ថិតក្រោមស្ថានភាពមិនធ្លាប់មានពីមុននៃការរាតត្បាតឆ្លងជម្ងឺកូវីដ១៩នោះ អ្នករាយការណ៍ពិសេសជឿថា ទំនួលខុសត្រូវអន្តរជាតិសម្រាប់ការវាយតម្លៃទណ្ឌកម្មសារជាថ្មីឡើងវិញ គឺជារឿងបន្ទាន់ជាងពេលណាៗពីមុនទាំងអស់”៕ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top