ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា នៅកម្ពុជា សុខភាពរបស់ប្រជាជនគ្រប់រូប ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយរាជរដ្ឋាភិបាល អនុវត្តប្រកបដោយលទ្ធផលគួរជាទីពេញចិត្ត។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ហេង សំរិន នៅថ្ងៃទី១ តុលា បានឲ្យដឹងថា ថ្ងៃទី១ តុលានេះ កម្ពុជានិងពិភពលោក...
ភ្នំពេញ-១ ខែតុលា ឆ្នាំ២០២០៖ ដើម្បីជួយគាំទ្រ ដល់អាជីវកម្មទើបបង្កើតថ្មី និងអាជីវកម្មខ្នាតតូច និងមធ្យម នៅទូទាំង ប្រទេសកម្ពុជា Impact Hub Phnom Penh បានដាក់ដំណើរការ កម្មវិធីអប់រំថ្មីមួយ សម្រាប់សហគ្រិននៅកម្ពុជា ដែលកម្មវិធីនេះ បានទទួលជំនួយ ពីមូលនិធិ ទឹកប្រាក់ចំនួន ១លានដុល្លារ របស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំង កូវីដ១៩។ កម្មវិធីថ្នាក់សិក្សាអនឡាញនេះ មានគោលបំណងជួយ ដល់សហគ្រិននៅកម្ពុជា ដើម្បីជំនះបញ្ហា ដែលបង្កឡើង ដោយជំងឺរាតត្បាតសកល កូវីដ១៩។ កម្មវិធីនេះបង្កើតឡើង ជាពិសេស សម្រាប់អ្នកដឹកនាំ អាជីវកម្មខ្នាតតូច និងមធ្យម ដែលត្រូវការ ដំណោះស្រាយ ដើម្បីជួយឲ្យអាជីវកម្ម របស់ពួកគេប្រសើរឡើង និងបង្កើតក្រុមហ៊ុន ដែលធន់នឹងគ្រោះមហន្តរាយផ្សេងៗ។ អំឡុងពេល នៃកម្មវិធីសិក្សា អ្នកចូលរួមនឹងរៀនសូត្រ អំពីរបៀបវាយតម្លៃ នៃប្រតិបត្ដិការអាជីវកម្ម នាពេលបច្ចុប្បន្ន របស់ពួកគេដើម្បីសម្របខ្លួន ទៅនឹងការផ្លាស់ប្តូរនៃកាលៈទេសៈ ដោយរៀបចំគម្រោង និងអនុវត្តផែនការថ្មី។ តាមរយៈកម្មវិធីនេះ សហគ្រិនក៏នឹងរៀន អំពីវិធីផ្សេងៗ ដើម្បីទទួលបាន មូលនិធិជំនួយបន្ថែម ការប្រាស្រ័យទាក់ទង ជាមួយអតិថិជន និងវិធីកែលម្អផែនការ ហិរញ្ញវត្ថុរបស់ពួកគេឡើងវិញ ឲ្យសាកសម នឹងទីផ្សារបច្ចុប្បន្ន។ ថ្នាក់រៀនតាមអនឡាញ នឹងមាននៅលើ គេហទំព័ររបស់ Impact Hub ហើយសហគ្រិន អាចចូលមើលខ្លឹមសារ មេរៀនបានគ្រប់ពេល ដោយឲ្យគិតថ្លៃ។ កញ្ញា Olivia Hough នាយកគ្រប់គ្រងរបស់ Impact Hub Phnom Penh មានប្រសាសន៍ថា៖ «គោលដៅនៃកម្មវវិធីពង្រឹងអាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមគឺ ដើម្បីនាំយកចំណេះដឹង ដល់សហគ្រិន នៅទូទាំងប្រទេសកម្ពុជា និងជួយពួកគេបង្កើតអាជីវកម្ម ប្រកបដោយនិរន្តរភាព និងភាពធន់ ដែលអាចជំនះវិបតិ្ត ដូចជាជំងឺរាតត្បាត សកលកូវីដ១៩។» ម្ចាស់អាជីវកម្មទាំងអស់ នឹងអាចចូលមើល វគ្គសិក្សាតាមអនឡាញ ផ្សេងៗគ្នា និងចូលរួមក្នុងការសន្ទនា តាមអនឡាញប្រចាំខែ ជាមួយសហគ្រិន ដទៃទៀតផងដែរ។ ពួកគេក៏អាច ចូលមើលវីដេអូ ប្រភពឯកសារ ករណីសិក្សាដែលមកពី ជុំវិញពិភពលោក និងធ្វើកិច្ចការលំហាត់ ផ្សេងទៀតផងដែរ។ ថ្នាក់រៀនតាមអនឡាញ នឹងចំណាយពេលប្រហែល ១០ ម៉ោង ដើម្បីបញ្ចប់ ហើយអ្នកចូលរួម ដែលទទួលបាន ជោគជ័យទាំងអស់ នឹងទទួលបាន វិញ្ញាបនប័ត្រ នៅចុងបញ្ចប់ នៃវគ្គសិក្សា។ ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២០ តាមរយៈ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ មានគណបក្សនយោបាយ ចំនួន៥ បានដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីសង្កេតមើលដំណើរ ការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ សូមជម្រាបថា គណបក្សនយោបាយ ចំនួន៥ រួមមាន ៖ទី១-គណបក្សប្រជាជនកម្ពុជា ,ទី២- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ,ទី៣-គណបក្សខ្មែររួបរួមជាតិ...
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ មជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយកអគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថ្លែងថា ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាសកល រួមចំណែកតម្រិះប្រាជ្ញា និងកម្លាំងដើម្បីប្រមូលផ្តុំតម្រិះប្រាជ្ញា និងកម្លាំងរបស់ភាគីនានា និងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ កាលពីខែមេសា ឆ្នាំ២០២០នេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានផ្តួចផ្តើមគំនិតនូវសកម្មភាព បង្កើនកិច្ចសហប្រតិបត្តិការ អន្តរជាតិដើម្បីរួមគ្នាកសាងផ្លូវសូត្រ...
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានសន្យាពន្លឿន ការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងដោះស្រាយបញ្ហាដទៃទៀត ដែលជាសំណើរ និងសំណូមពរ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដើម្បីបង្កលក្ខណៈ ងាយស្រួល យកទៅប្រើប្រាស់ តាមតម្រូវការចាំបាច់នានា។ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣...
បរទេស៖ នៅមុនការជជែកដេញដោលដណ្តើម តំណែងប្រធានាធិបតីអាមេរិកលើកដំបូងនៅថ្ងៃអង្គារនេះ ប្រទេសចិនបានព្រមានអ្នកនយោបាយ អាមេរិក កុំប្រើ“ បញ្ហារបស់ចិនដើម្បីបង្កើតរឿង” ។ នេះបើតាមកាសែត South China Morning Post (SCMP) បានរាយការណ៍ដោយដកស្រង់ការអត្ថាធិប្បាយរបស់កាសែត People’s Daily ដែលគ្រប់គ្រងដោយរដ្ឋដែលជាក្រុមកាសែតធំជាងគេនៅប្រទេសចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នៅថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន ដែលធ្វើជាប្រធានការិយាល័យនយោបាយ ស្តីពីការឆ្លើយតបនឹងជំងឺកូវីដ១៩ ដោយចង្អុលបង្ហាញអំពីកំហុសមួយចំនួន ក្នុងកិច្ចប្រឹងប្រែងដើម្បី បញ្ឈប់ការរីករាលដាលនៃវីរុសនេះ បន្ទាប់ពីការបាញ់ប្រហារថ្មីៗនេះទៅ លើមន្រ្តីកូរ៉េខាងត្បូងម្នាក់ និងការដុតសាកសព ដែលជាវិធានការប្រឆាំងនឹងមេរោគឆ្លង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា កាសែត Chongnyon...
ភ្នំពេញ៖ រដ្ឋាភិបាលរុស្ស៊ី បានសន្យាជួយផ្ដល់វ៉ាក់សាំង ប្រឆាំងមេរោគកូវីដ១៩ ក្នុងកម្រិតណាមួយ ដល់ប្រទេសកម្ពុជា ។ នេះបើតាមការបញ្ជាក់ របស់លោក ណី សំអុល អគ្គនាយក នៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក អាហ្វ្រិក មជ្ឈឹមបូព៌ា និងជាអ្នកនាំពាក្យរង ក្រសួងការបរទេសខ្មែរ ។ ក្រោយរុស្ស៊ីរកឃើញថ្នាំ វ៉ាក់សាំងប្រឆាំងនឹង ជំងឺកូវីដ១៩...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសថា នាវាពិឃាតទ័ពជើងទឹក សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបញ្ចប់សមយុទ្ធការពារ ដែនអាកាសយុទ្ធសាស្ត្រ ជាបន្តបន្ទាប់មួយ ជាមួយយន្តហោះចម្បាំង របស់អង្គការណាតូ នៅសមុទ្របាល់ទិក។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន លោក John D. John ជាមេបញ្ជាការលើនាវាពិឃាតនោះ បានមានប្រសាសន៍ ប្រាប់យ៉ាងដូច្នេះថា “សមយុទ្ធនេះ...