ព័ត៌មានជាតិ

គ.ជ.ប ៖ គិតត្រឹមថ្ងៃទី៣០ កញ្ញា មានគណបក្សនយោបាយ៥ ដាក់ភ្នាក់ងារសង្កេតការ ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ មានគណបក្សនយោបាយ ចំនួន៥ បានដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីសង្កេតមើលដំណើរ ការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

សូមជម្រាបថា គណបក្សនយោបាយ ចំនួន៥ រួមមាន ៖ទី១-គណបក្សប្រជាជនកម្ពុជា ,ទី២- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ,ទី៣-គណបក្សខ្មែររួបរួមជាតិ ,ទី៤-គណបក្សហ៊្វុនស៊ិនប៉ិច និងទី៥-គណបក្សយុវជនកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ថា គ.ជ.ប អំពាវនាវដល់គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ត្រូវចូលរួមដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួន ដើម្បីសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។

គ.ជ.ប មានក្ដីសង្ឃឹមមុតមាំថា គ្រប់គណបក្សនយោបាយ ក្រុមប្រឹក្សា ឃុំ-សងាត់ គ្រប់ភាគីពាក់ព័ន្ធ និងមន្ដ្រីបោះឆ្នោតទាំងអស់ នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីឲ្យដំណើរការនៃពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top