ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី១ ខែតុលានេះ បាននិងកំពុងជួបលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ។
នាពេលឆាប់ៗខាងមុខនេះ ភាពយន្តឯកសារ ”ឆ្ងាយដូចមិនឆ្ងាយ” ស្ដីពីជនជាតិចិន និងកូនចៅចិននៅលើខ្សែក្រវាត់មួយផ្លូវមួយ” ដែលផលិតកម្មផលិត ខ្សែភាពយន្តឯកសារព័ត៌មានមជ្ឈិមចិន (គ្រុប) ក្រុមការងារឆិនឈីង ចំណាយពេលបីឆ្នាំ ធ្វើដំណើរឆ្លងកាត់ប្រាំមួយប្រទេស ដើម្បីផលិតចេញដោយផ្ចិតផ្ចង់ នឹងត្រូវចាក់បញ្ចាំង នៅតាមប្រព័ន្ធផ្សព្វផ្សាយធំៗនៅកម្ពុជាដូចជា ទូរទស្សន៍ជាតិកម្ពុជា, ទូរទស្សន៍បាយ័ន, ទូរទស្សន៍អប្សរា និងទូរទស្សន៍ហង្សមាស។ ភាពយន្តឯកសារនេះ គឺជាគម្រោងវិស្វកម្មផ្សព្វផ្សាយ “កំណត់ត្រាប្រទេសចិន” របស់ក្រសួងផ្សព្វផ្សាយចិន ដោយកំណត់យកទីក្រុងនៅលើចំណុច”ខ្សែក្រវាត់មួយផ្លូវមួយ” និងប្រទេសគាំទ្រក្នុងការស្វែងរក និងស្វែងយល់ឱ្យបានស៊ីជម្រៅលើការងារស្ថានភាពរស់នៅរបស់ជនជាតិចិននិងកូនចៅចិនចំនួន១២ក្រុម ដោយប្រើប្រាស់ទិដ្ឋភាពពិតជាក់ស្ដែងកត់ត្រាសាច់រឿងបុគ្គលស្ដីពី ការតភ្ជាប់ ទ្រព្យធន បែបបទដូចគ្នា និងក្ដីស្រមៃ គូសវាសចេញជារូបភាពដ៏រស់រវើកនៃជនជាតិចិន និងកូនចៅចិន ៦០លាននាក់នៅលើវិថីកសាង “ខ្សែក្រវាត់មួយផ្លូវមួយ”។ ក្នុងរយៈកាលបីឆ្នាំកន្លងទៅនេះ ក្រុមផលិតករ”ឆ្ងាយដូចមិនឆ្ងាយ” បានពុះពារនូវការលំបាក យ៉ាងខ្លាំងសម្បើម ចូលជ្រៅទៅក្នុងទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិច និងអាមេរិក ដើម្បីធ្វើការសម្ភាស និងផ្ដិតយករូបភាពពិតៗ ហើយទទួលបានការទទួលស្គាល់និងវាយតម្លៃខ្ពស់ ពីសំណាក់បុគ្គលដែលត្រូវសម្ភាសន៍ និងស្ថាប័នដែលពាក់ព័ន្ធជាច្រើន។ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងអំឡុងពេលដែល ក្រុមផលិតករកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា ពួកគេបានបំពេញការងារថតយកនូវទិដ្ឋភាពនៃវិទ្យុមិត្តភាពកម្ពុជាចិន និងមន្ទីរពេទ្យហុងអិន។ វិទ្យុមិត្តភាពកម្ពុជាចិន ចាប់ផ្ដើមផ្សាយជាផ្លូវការនៅខែធ្នូ ឆ្នាំ២០០៨។ វិទ្យុនេះជាវិទ្យុផ្សាយ សម្លេងជាភាសាខ្មែរ ដែលរួមគ្នាបង្កើតឡើងដោយ រដ្ឋាភិបាលកម្ពុជានិងចិន។ រតនាគឺជាបុគ្គលិកដែលធ្វើការ នៅវិទ្យុនេះអស់រយៈពេល៩ឆ្នាំមកហើយ។ ក្រៅពីធ្វើជាពិធីករក្នុងកម្មវិធីវិទ្យុ រតនាត្រូវទទួលខុសត្រូវលើការងារត្រួតពិនិត្យ អត្ថបទទាំងអស់នៅក្នុងស្ថានីយ។ រតនាគឺជាកូនចៅចិនជំនាន់ ទីបួននៅកម្ពុជា។ ច្រើនឆ្នាំមកនេះ គាត់បានកំពុងមើលឃើញពីសក្ខីភាពនៃវឌ្ឍនភាពរបស់ វិទ្យុមិត្តភាពកម្ពុជាចិន។ ស្របពេលជាមួយគ្នានេះគាត់ក៏បានកំពុង សរសេរសាច់រឿងរបស់វិទ្យុមិត្តភាពកម្ពុជាចិនផងដែរ ដោយសារតែបទពិសោធន៍ពិសេសរបស់គាត់។ ឆិន ស៊ីនហ័រ គឺជានាយកនិងជាស្ថាបនិកនៃ មន្ទីរពេទ្យហុងអិន។ នៅឆ្នាំ១៩៩៧ ពេលនោះគាត់មានអាយុ៣៨ឆ្នាំ ក្នុងនាមជាសមាជិកម្នាក់នៅក្នុងក្រុម គ្រូពេទ្យព្យាបាលជំនួយក្រៅប្រទេសរបស់ប្រទេសចិន គាត់បានមកដល់ប្រទេសកម្ពុជា។ ចាប់តាំងពីបានមកដល់ទឹកដី នេះជាលើកដំបូងមក គាត់បានចាប់ផ្ដើមមានមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅពេញមួយជីវិតរបស់គាត់ជាមួយប្រទេសកម្ពុជា។ នៅក្នុងរយៈពេល២០ឆ្នាំជាងនេះ ឆិន ស៊ីនហ័រ បានពិនិត្យនិងព្យាបាលអ្នកជំងឺបានរហូតដល់៣សែននាក់ និងទទួលបានការគោរពស្រលាញ់យ៉ាងខ្លាំង ពីអ្នកជំងឺទាំងខ្មែរនិងចិន ព្រមទាំងទទួលបាននូវការកោតសរសើរ យ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាននៅក្នុងសង្គម។ ជាការគួរអោយសោកស្ដាយ អ្វីៗមិនទៀងទាត់នោះឡើយ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ឆិន ស៊ីនហ័រ ក៏បានទទួលមរណភាពដោយរោគាពាធ ដោយបន្សល់ទុកនូវស្នាដៃ និងអនុស្សាវរីយមិនអាចកាត់ថ្លៃបាន។ ភាពយន្តឯកសារមួយនេះ ក៏ជាឯកសារវីដេអូចុងក្រោយនៅពេលដែល ឆិន ស៊ីនហ័រ នៅមានជីវិត។ សាច់រឿងពិសេសៗ ជាច្រើនទៀត នឹងមានបង្ហាញជូននៅក្នុងភាពយន្តឯកសារនេះ។ ភាពយន្តឯកសារនេះផងដែរ ក៏នឹងត្រូវចាក់បញ្ចាំងក្នុងពេល តែមួយជាមួយគ្នានៅលើកញ្ចក់ទូរទស្សន៍មជ្ឈិមចិន និងទូរទស្សន៍ធំៗ នៅក្នុងប្រទេសផ្សេងៗទៀតផងដែរ។ 纪录片《远方未远》即将在柬埔寨播出 近日,由中国中央新闻纪录电影制片厂(集团)陈庆团队历时三年、跨越六国、精心打造完成的纪录片《远方未远——一带一路上的华侨华人》即将在柬埔寨国家电视台、Fresh News、巴戎电视台、仙女电视台和金凤电视台等柬埔寨主流媒体播出。 该片为中宣部“纪录中国”传播工程项目, 以“一带一路”上的节点城市、支点国家为选择线索,深度聚焦12 组华侨华人的工作、生活状况,通过真实记录关于纽带、财富、融通和梦想的个体故事,勾勒出“一带一路”建设道路上 6000 万华侨华人的生动群像。 过去三年里,《远方未远》摄制组克服重重困难,深入亚洲、欧洲、非洲和美洲采访拍摄,得到了拍摄对象和相关组织的广泛肯定和好评。2018年11月,该摄制组在柬埔寨期间,集中拍摄了中柬友谊台和宏恩医院。 中柬友谊台于2008年12月正式开播,是由中柬两国政府共同打造的柬语广播电台,拉塔那是该台的元老级员工,已经在这里工作了9个年头。除了主持多档直播节目外,拉塔那还负责几乎全台的文稿审查校对工作。拉塔那也是在柬第四代华人,多年来,他见证着中柬友谊台的发展,同时也因自己的特殊背景书写着中柬友谊的篇章。 陈新华是柬埔寨宏恩医院的院长和创办者,1997年,38岁的他作为中国援外医疗队的一名医生来到柬埔寨,从踏上这片土地的那一刻起,便开始了他和柬埔寨一生的情缘。前后二十多年的时间里,陈新华共接诊达30万人次,受到当地中柬患者的爱戴和社会各界的广泛赞誉。值得一提的是,2020年6月22日,陈新华因病与世长辞,这部纪录片也是陈新华生前的最后一部影像资料。 更多精彩故事,尽在纪录片中。该片也将同时在中国中央电视台和其他相关国家主流电视台播出。
កោះកុង ៖ សមាជិក សមាជិកាព្រឹទ្ធសភា ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តរហូតដល់ស្មៀនឃុំសង្កាត់ ត្រូវអោយតម្លៃខ្ពស់ពី អត្តប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នាសម័យទំនើបនេះថា អាចជួយពន្លឿនដោះស្រាយរាល់បញ្ហានានា បានទាន់ពេលវេលា បើធៀបនឹងពេលចេះប្រើ។ ក្នុងវេទិកានេះ លោក គង់ សារាជ ប្រធានក្រុមភូមិភាគ និងជាប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភា បានថ្លែងថា៖ រដ្ឋបាលខេត្ត ឃុំ សង្កាត់គ្រប់...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo នឹងធ្វើទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់នៅទីនោះ។ ដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោកធ្វើឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានស្នើឱ្យប្រកាស បញ្ចប់សង្គ្រាមកូរ៉េ ជាមធ្យោបាយមួយដើម្បីនាំកូរ៉េខាងជើង ត្រឡប់ទៅតុពិភាក្សាវិញជុំវិញ ដំណើរការដកហូតនុយក្លេអ៊ែររបស់ខ្លួន។ នេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ច ៣ប្រទេសរបស់លោក ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ នេះបើយោងតាមនាយកដ្ឋានរដ្ឋ។...
បាងកក៖ គណៈរដ្ឋមន្រ្តីថៃបានយល់ព្រមកាលពីថ្ងៃអង្គារ ដើម្បីខ្ចីប្រាក់ចំនួន ១,៤៧ ពាន់ពាន់លានបាត (៤៧,៤ ពាន់លានដុល្លារ) ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេស ដែលរងគ្រោះដោយជំងឺរាតត្បាតកូវីដ-១៩ ។ មូលនិធិនេះនឹងត្រូវប្រើ ដើម្បីផ្តល់ហិរញ្ញប្បទានដល់កម្មវិធីជំរុញសេដ្ឋកិច្ចផ្សេងៗឱនភាពថវិកា ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងថវិកាសម្រាប់សហគ្រាសរដ្ឋ ដែលរងគ្រោះដោយជំងឺរាតត្បាត។ ខ្លួនក៏បានឲ្យដឹងផងដែរថា បំណុលសាធារណៈធៀបនឹងផលិតផលក្នុងស្រុកសរុប នឹងកើនឡើងដល់ ៥៧,២៣ ភាគរយនៅឆ្នាំ...
ប៉េកាំង៖ នៅពេលធ្វើសមយុទ្ធយោធាដ៏ធំមួយនៅជិតកោះតៃវ៉ាន់ ដើម្បីបង្ហាញកំហឹងរបស់ខ្លួនចំពោះកោះដែលបានគ្រប់គ្រងដោយខ្លួនឯង នៅជិតសហរដ្ឋអាមេរិក ប្រទេសចិន បានប្រយ័ត្នប្រយែងថា ប្រទេសជប៉ុនក៏អាចនឹងខិតទៅជិតនឹងអ្វីដែលចិនដីគោកចាត់ទុកថា ជាខេត្តដែលមានជម្លោះឡើងវិញ។ នៅក្នុងខែកញ្ញា នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនគឺលោក Yoshihide Suga បានជ្រើសរើសលោក Nobuo Kishi ដែលត្រូវបានគេស្គាល់ថា មានភាពស្និទ្ធស្នាលចំពោះតៃវ៉ាន់ ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិ។ លោកក៏ជាប្អូនប្រុសរបស់អ្នកស្នងតំណែង Yoshihide Suga គឺលោកស៊ីនហ្សូអាបេ...
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការបរទេស នៃទីក្រុងម៉ូស្គូលោក Sergei Lavrov បានលើកឡើងថា កូរ៉េខាងត្បូង និងរុស្ស៊ី នឹងពិភាក្សាអំពី ដំណើរទស្សនកិច្ច ដែលអាចធ្វើទៅបានរបស់ប្រធានាធិបតីលោក វ្លាឌីមៀ ពូទីន ទៅកាន់ទីក្រុងសេអ៊ូល ឱ្យបានឆាប់នៅពេល ដែលស្ថានភាពមេរោគថ្មីមានលក្ខណៈធម្មតាវិញ។ នៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរមួយជាមួយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់នាពេលថ្មីៗនេះលោក Lavrov ក៏បានរំលឹកឡើងវិញនូវក្តីសង្ឃឹម របស់ទីក្រុងម៉ូស្គូ ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចត្រីភាគី...
បរទេស៖ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញពីក្តីព្រួយបារម្ភស្តីពីការប៉ះទង្គិចគ្នាជុំវិញបញ្ហាតំបន់ Nagorno-Karabakh ដែលគម្រាមកំហែងបង្កឲ្យមានសង្គ្រាមទាំងស្រុង រវាងអាមេនីនិងអាហ្សែបែហ្សង់។ ក្រោយកិច្ចពិភាក្សាសម្ងាត់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ ពួកគេបានបង្ហាញពីក្តីព្រួយបារម្ភ ជុំវិញរបាយការណ៍នៃសកម្មភាពយោធាទ្រង់ទ្រាយធំ នៅតាមបន្ទាត់ទំនាក់ទំនង ក្នុងតំបន់ជម្លោះ Nagorno-Karabakh។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាននិយាយប្រាប់ថា “សមាជិកក្រុមប្រឹក្សាសន្តិសុខ បានបង្ហាញនូវការគាំទ្រចំពោះសំណើរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លើភាគីទាំងពីរ ឲ្យបញ្ឈប់ភ្លាមៗនូវការប្រយុទ្ធគ្នា បំបាត់ភាពតានតឹង និងវិលមករកការចរចាគ្នាប្រកបដោយអត្ថន័យ...