ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងមហាក្សត្រី សព្វព្រះរាជហឫទ័យយាង ក្នុងព្រះរាជពិធី ចម្រើនព្រះបរិត្តអង្គព្រះកឋិនទាន ព្រះរាជ ទ្រព្យដង្ហែទៅវត្តក្រង់តេះ ខេត្តមណ្ឌលគិរី

ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាវេលារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ព្រះអង្គទាំងទ្វេសព្វព្រះរាជ ហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីចម្រើនព្រះបរិត្តអង្គព្រះកឋិនទានព្រះរាជទ្រព្យ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ដែលនឹងដង្ហែទៅប្រគេនព្រះភិក្ខុសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា តេះធម្មជាតារាម ហៅ វត្តក្រង់តេះ ស្ថិតនៅឃ៉ំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី៕

To Top